Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​បន្ត​ធ្វើ​អនាម័យ​តាម​ដង​ផ្លូវ​និង​ស្ពាន​ ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាន​ក្នុង​មូលដ្ឋាន

បានផុស

នៅ

​​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​ បាន​ចុះ​ធ្វើ​អនាម័យ​តាម​ដង​ផ្លូវ​នឹង​លើ​ស្ពាន​ ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាន​ក្នុង​មូលដ្ឋាន​ បើ​ទោះ​បីជា​ថ្ងៃ​ឈប់សម្រាក​ការងារ​ក៏ដោយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាក់ស្តែង​នៅ​ថ្ងៃអាទិត្យ​ទី​២៥​ខែ​តុលា​នេះ​ បងប្អូន​ប្រជាពលរដ្ឋ​បាន​ដើរលេង​កម្សាន្ត​ជា​ថ្ងៃ​ឈប់សម្រាក​ ប៉ុន្តែ​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​ចាប់​តាំង​ពី​ថ្នាក់​ខណ្ឌ​ដល់​សង្កាត់​ទាំង​៨​បាន​សហការណ៍​គ្នា​ធ្វើ​អនាម័យ​បោសសំអាត​នឹង​លាង​ផ្លូវ​ទាំង​លើ​កំណាត់​ស្ពាន​ ដើម្បី​កុំ​ឲ្យ​មាន​សំរាម​លើ​ទីតាំង ​ដែល​កំពុង​ធ្វើ​អនាម័យ​។

ទាក់ទិន​នឹង​ការ​ចុះ​ធ្វើ​អនាម័យ​លើ​ស្ពាន​ព្រះមុនីវង្ស​ចាស់ លោក​យុ​ិ​ន វុ​ធ ចៅសង្កាត់​ច្បារអំពៅ​ទី​២​បាន​និយាយ​ថា ​កម្លាំង​អាជ្ញាធរ​សង្កាត់​របស់​លោក​កំពុង​បោស​និង​លាង​សំអាត​លើ​ស្ពាន​ព្រះមុនីវង្ស​ចាស់​តាំង​ពី​ព្រឹក​ព្រលឹម​អុរ​មក​ម្ល៉េះ​។ លោក​ចៅសង្កាត់​បន្ត​ថា ​នៅ​លើ​ទ្រូង​ស្ពាន​ គឺ​ច្រើនតែ​កំណក​ខ្សាច់​ដែល​បង្កឡើង​ដោយ​រថយន្ត​ដឹក​ខ្សាច់​ឆ្លងកាត់​ស្ពាន​ហើយ​ភាគច្រើន​ជា​ខ្សាច់​សើម​ទើប​ធ្លា​ក់លើ​ស្ពាន​បែបនេះ​។

​ដោយឡែក​លោក គុយ គឹម​ហ៊ាង ប្រធានការិយាល័យ​សាធារណៈ​ការ​សាលា​ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹង​ថា ការ​សំអាត​អនាម័យ​លើ​ដង​ផ្លូវ​រាល់ថ្ងៃ​នេះ​ គឺ​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​បាន​អនុវត្តន៍​ជាប្រចាំ​បើ​ពុំ​ដូច្នោះ​ទេ​ គឺ​កំណក​ដី​នឹង​សំរាម​ច្បាស់​ជា​ពេញ​លើ​ផ្លូវ​ ដោយសារ​អ្នក​ដំណើរ​មួយ​ចំនួន​បោះ​សំរាម​ចោល​លើ​ផ្លូវ​នឹង​លើ​ស្ពាន​តែ​ម្តង​។​ ក្នុង​នោះ​លោក​ប្រធានការ​វិន័យ​ បាន​សំណូមពរ​ដល់​បងប្អូន​អ្នក​ធ្វើ​ដំណើរ​ក៏ដូចជា​ប្រជាពលរដ្ឋ​មេត្តា​ចូលរួម​ថែរក្សា​បរិស្ថាន​ ដើម្បី​ឲ្យ​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​បាន​ល្អ​ស្អាត​និង​គ្មាន​សំរាម​ ហើយ​អាជ្ញាធរ​ក៏​សុំ​ការចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ទើប​ដំណើរ​ការ​រក្សា​បរិស្ថាន​បាន​ទៅ​ដោយ​ជោគជ័យ​៕

អត្ថបទ៖ ​ន​រា

សូមចុចអាន៖ ​អ្នកស្លាប់ស្លាប់​ដោយ​ទឹកជំនន់​កើន​ដល់ ៤០​នាក់ និងប៉ះពាល់​២០ រាជធានី ខេត្ត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម