ព័ត៌មានជាតិ
គ្រោះទឹកជំនន់ បានសម្លាប់មនុស្ស៤៧នាក់ និងប៉ះពាល់ដំណាំរាប់ម៉ឺនហិកតា
យោងតាមទិន្នន័យផលប៉ះពាល់នៃជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ នៅឆ្នាំ២០២០របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលទើបចេញផ្សាយថ្ងៃនេះ បានឲ្យដឹងថា ជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ នៅឆ្នាំ២០២០នេះ បានធ្វើឲ្យប៉ះពាល់ដល់រាជធានីខេត្តចំនួន២៣លើកលែង ខេត្តកែប និងរតនគីរី បណ្តាលឲ្យមនុស្សស្លាប់សរុបចំនួន៤៧នាក់ ប៉ះពាល់ដល់ប្រជាពលរដ្ឋ ២២២ ៨៩៨ គ្រួសារ និងជម្លៀសប្រជាជន១៧៥១៧គ្រួសារ ដោយប្រើប្រាស់កម្លាំងជួយសង្គ្រោះប្រមាណជិត៣ម៉ឺននាក់ និងមធ្យោបាយប្រមាណជិត១៥០០គ្រឿង។
របាការណ៍ដដែលបានបន្តថា ជំនន់ទឹកភ្លៀងនិងជំនន់ទន្លេមេគង្គ បានបង្កឲ្យមានប៉ះពាល់ពាល់ដល់ស្រូវលិចទឹកចំនួន ៣០៤ ៨២១ ហិកតា និងខូចខាត ១២៥ ៧៧០ ហិកតា។ លិចវត្ត២៥៣កន្លែង សាលារៀន៩៤៣កន្លែង ប៉ះពាល់ផ្លូវជាតិ ផ្លូវខេត្តនិងផ្លូវក្រុង៦៧៣គីឡូម៉ែត្រខូចខាត២៣២គីឡូម៉ែត្រ ផ្លូវលំជនបទ៥៣៨៩គីឡូម៉ែត្រខូចខាត៣១៥៤គីឡូម៉ែត្រ និងប៉ះពាល់ដល់ប្រឡាយមេ ប្រឡាយរងនិងប្រឡាយស្រោចស្រពចំនួន៧០២គីឡូម៉ែត្រ។ របាយការណ៍ដដែល បានបន្តថា ជាមួយគ្នានេះដែរ រដ្ឋាភិបាលបានចែកអំណោយសង្គ្រោះដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់បានចំនួន២៨៧៩២៧គ្រួសារ ដោយគ្រួសារដែលរងគ្រោះធ្ងន់ធ្ងរទទួលបានអំណោយ២ដង។
លើសពីនេះទៀត រដ្ឋាភិបាលបានស្តារឡើងវិញ នូវស្រូវនិងដំណាំរួមផ្សំមួយចំនួនបានប្រមាណ៩ភាគរយ ក្នុងនោះ បានផ្តល់ពូជស្រូវមិនប្រកាន់រដូវចំនួន៦៤៣៤,៣៩តោនដល់ប្រជាកសិករចំនួន៦៤៣៤៣គ្រួសារ និងផ្តល់គ្រាប់ពូជបន្លែនិងដំណាំរួមផ្សំចំនួន ៥៥៨ ២៤៧កញ្ចប់ដល់កសិករចំនួន៩៣០៤១គ្រួសារ។ ក្រៅពីនេះ បានជួសជុលផ្លូវលំជនបទសំខាន់ៗនៅខេត្តបន្ទាយមានជ័យ បាត់ដំបងនិងខេត្តពោធិ៍សាត់មុនគេក្នុងចំណោមផ្លូវលំជនបទ ដែលប៉ះពាល់៥៣៨៩គីឡូម៉ែត្រខូចខាត៣១៥៤គីឡូម៉ែត្រ។ ចំណែកផ្លូវជាតិ ផ្លូវខេត្តនិងផ្លូវក្រុង៦៧៣គីឡូម៉ែត្រខូចខាត២៣២គីឡូម៉ែត្រ ត្រូវការជួសជុលបន្ទាន់ចំនួន៣៧ខ្សែប្រវែង១៦២គីឡូម៉ែត្រ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ទឹកទន្លេឃុំឆ្នុកទ្រូ ដែលធ្លាប់មានផ្ទះបណ្ដែតទឹកមិនរៀបរយ បានប្រែក្លាយសោភណភាព
-
សន្តិសុខសង្គម១៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច