Connect with us

ព័ត៌មានជាតិ

អ្នក​ជាប់​ពាក់ព័ន្ធ ​ក្នុង​ព្រឹត្តិការណ៍​២៨វិច្ឆិកា​ ជាច្រើន​រយ​នាក់ នៅ​ខេត្តបន្ទាយមានជ័យ ធ្វើតេស្ត​រកជំងឺកូវីដ ជាលើក​ទី​៣

បានផុស

នៅ

ក្រុមការងារ​ឆ្លើយតប​បន្ទាន់ RRT នៃ​មន្ទីរ​សុខាភិបាល​ ខេត្ត​បន្ទាយមានជ័យ បាន​យក​សំណាក​ទៅ​ធ្វើតេស្ត​ជា​លើក​ទី​៣​ ចំពោះ​អ្នក​ដែល​ប៉ះពាល់ និង​អ្នក​ពាក់ព័ន្ធ​រាប់​រយ​នាក់​ បន្ទាប់ពី​អ្នក​ទាំង​អស់​នោះ​ ធ្លាប់​ប៉ះពាល់​ផ្ទាល់​នឹង​លោក​ឧត្ដម​អគ្គានុរក្ស ថ្នាក់​លេខ​១ ឆែម សាវុធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ កាលពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០ កន្លងមក​ ដើម្បី​បញ្ជូន​ទៅ​មន្ទីរ ពិសោធន៍​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ រាជធានី​ភ្នំពេញ រក​មេរោគ​នៃ​ជំងឺ​កូ​វីដ​១៩​បន្ត​ នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយ​មា​ជ័យ បាន​ឲ្យ​ដឹង​ថា​សកម្មភាព​នេះ​ ធ្វើឡើង​ក្រោម​ការដឹកនាំ សម្របសម្រួល ពី​លោក​ អ៊ុំ រាត្រី អភិបាលខេត្ត នៅ​សាល​ប្រជុំ​សាលា​បាល​ ខេត្ត​បន្ទាយមានជ័យ គ្រូពេទ្យ​និង​មន្ត្រី​ជំនាញ​ក្រុម​RRT​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ សុំ​ធ្វើ​តែ​អ្នក​ទាំង​ឡាយ​ណា ​ដែល​បាន​ប៉ះពាល់​ផ្ទាល់​តែប៉ុណ្ណោះ​។ ​ក្នុង​នោះ​អ្នក​ពាក់ព័ន្ធ​ ដែល​ប៉ះ​ផ្ទាល់​និង​ប្រយោល​ ក៏​មក​សុំ​ធ្វើ​សំណាក​វិភាគ​ជាមួយ​ក្រុមការងារ​RRT​ដែរ​។​

បើ​តាម​ការ​អះអាង​រប​ស់​លោក ​អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​ខេត្ត​បន្ទាយមានជ័យ​ បាន​ឲ្យ​ដឹង​ថា​ ការ​យក​សំណាក​មន្ត្រី ប្រធាន​មន្ទីរ និង​ពាក់ព័ន្ធ សង្ស័យ​បាន​ប៉ះពាល់ និង​ប្រយោល​ជាមួយ​លោក​ឧ​ត្ត​ម​អគ្គានុរក្ស ថ្នាក់​លេខ​១ ឆែម សាវុធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ក្រសួងមហាផ្ទៃ​ កាលពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ​ឆ្នាំ​២០២០ កន្លងមក ​នៅ​ក្នុង​ពន្ធនាគារ​ ខេត្ត​បន្ទាយមានជ័យ​២៨​វិច្ឆិកា ចំនួន​២៩៣​នាក់ ទៅ​ធ្វើ​តេស្ត​រកកូ​វី​១៩​នេះ នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២០​ជា​លើក​ទី​១ ​និង​លើក​ទី​២ ​ជា​លទ្ធផល​ឃើញ​ថា អវិជ្ជមាន​ទាំងអស់​។​ លោក​អភិបាលខេត្ត​ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ លុះ​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០២០ ​មន្ត្រី​ប្រធាន​មន្ទីរ​អ្នក​ជាប់​ពាក់ព័ន្ធ​ ត្រូវ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​ជា​លើក​ទី​៣​ហើយ ក្នុងនោះ​ផងដែរ លោក​ក៏បាន​សូម​អំពាវនាវ ដល់​ពលរដ្ឋ​ទាំងអស់​ អនុវត្ត​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល ក្នុង​ការ​ថែរក្សា អនាម័យ លាង​សំអាត​ដៃ ឲ្យ​បាន​ស្អាត​ជាប្រចាំ ដោយ​សាប៊ូ ឬ អាល់កុល ពាក់​ម៉ាស​ឲ្យ​បាន​ត្រឹមត្រូវ គ្រប់ពេលវេលា នៅ​ពេល​ធ្វើដំណើរ​ចេញទៅ​ក្រៅ​ផ្ទះ ទី​សាធារណៈ ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​៕

អត្ថបទ៖ វ៉ាន់ ណា​ង

សូមចុចអាន៖ ​តម្លៃ​ម៉ាស​ចុះថ្លៃ ខ​ណៈ​ដែល​ម៉ាស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ចែក​ជូន​ប្រជាពលរដ្ឋ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

ហ្សេលេនស្គី៖ បទ​ឈប់បាញ់​លើ​អាកាស និង​សមុទ្រ អាច​សាកល្បង​ឆន្ទៈ​រុស្ស៊ី​ក្នុង​ការ​បញ្ចប់​សង្គ្រាម

ជីវិតកម្សាន្ដ៥១ នាទីutes មុន

នាយ កុយ ចេញសម្តែងឡើងវិញក្រោយសុខភាពល្អប្រសើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

​ក្រសួងព័ត៌មាន ស្នើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ជាង​គេ​នៅ​ចិន ជួយ​ផ្នែក​បច្ចេកទេស និង​សម្ភារៈ​ឧបករណ៍​

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហេង សួរ និងបងប្អូនកម្មករនិយោជិតជាង៥ពាន់នាក់ ប្រារព្ធកម្មវិធីជប់លៀង អបអរសាទរ​ទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា

ព័ត៌មានជាតិ១២ ម៉ោង មុន

អាជ្ញាធរគ្រឿងញៀន អរគុណនគរបាលសហព័ន្ធអូស្ត្រាលី ដែលជួយបច្ចេកទេស និងបណ្តុះបណ្តាលមន្ត្រីកម្ពុជា

សន្តិសុខសង្គម១៨ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ២០ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​កងទ័ព​ថៃប្រុងជើងការខ្ពស់​តាមព្រំដែនជាមួយ​មីយ៉ាន់​ម៉ា ខណៈកងទ័ពយោធាមីយ៉ាន់​ផ្ទះអាវុធ​

Sokha Hotels

ព័ត៌មានពេញនិយម