ព័ត៌មានជាតិ
កសិករដាំម្រេចនៅ ឃុំវាលវែងទទួលបានទិន្នផលខ្ពស់
ដំណាំម្រេចធ្លាប់តែដាំដុះនៅក្នុងខេត្តកំពត ខេត្តកំពង់ចាម ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង ខេត្តក្រចេះ តែឥឡូវនេះមានអ្នកដាំម្រេច កំពតពូជម្រេចខ្មែរមួយនេះ ត្រូវបានក្រុមហ៊ុនខេស៊ីស៊ីវី KCCV ផ្លេនថេសិន បានយកមកដាំនៅវាលវែងភូមិសាស្ត្រ ដែលគ្រប់ជំនាន់មក មិនដែលឃើញគេដាំម្រេច ក្នុងតំបន់ទាំងនោះឡើយ។

លោក គឹម សួគ៌ ម្ចាស់ចម្ការម្រេចក្នុងឃុំវាលវែង ស្រុកអូរសោម ខេត្តពោធិ៍សាត់នាំមកដាំជាឆ្នាំដំបូងតាំងពី ២០១៦កន្លងទៅឃើញថា ទទួលបានទិន្នផលខ្ពស់គួរសម ដោយក្នុង១ហិកតាទទួលបានជាង២តោន ដែលជាបរិមាណប្រហាក់ប្រហែលទៅនឹងខេត្តកំពត ផងដែរ។ លោក គឹម សួគ៌ បានសម្តែងនូវទឹកចិត្តស្រឡាញ់មុខរបរកសិកម្ម ក្នុងការដាំម្រេចនេះថា អាស្រ័យដោយសារការយល់ឃើញមិនថាផ្លូវជិត ឬផ្លូវឆ្ងាយនោះទេ ឲ្យតែដីមានអំណោយផលក្បែរជើងភ្នំក្រវ៉ាញ ដោយអាកាសធាតុមិនក្តៅហើយក៏មិនត្រជាក់ពេក និងមានទេសភាពដ៏ស្រស់ត្រកាលផងជាទីទាក់ទាញភ្ញៀវទេសចរណ៍ ទើបរូបលោកសម្រេចចិត្តជ្រើសរើសយកតំបន់វាលវែងនេះ ដាំម្រេចដំបូងគេ។ ម្យ៉ាងទៀតម្រេចងាយឲ្យផល និងមានទីផ្សារទៅក្រៅប្រទេស។

នៅក្នុងផ្ទៃដីជាង១០ហិកតា ដែលជាកម្មសិទ្ធិផ្ទាល់របស់លោកក្នុងការដាំម្រេចនេះ ក៏មានអ្នកដាំម្រេចជិតនោះ ដែលមានចំនួន១០នាក់ ដែលសុទ្ធតែជាចម្ការម្រេចទាំងអស់។ ម្រេចខ្មែរពូជខេត្តកំពតនេះ មានម្រេចខ្មែរ ម្រេចស និងម្រេចពណ៌ក្រហម ដែលមានរសជាតិប្លែកៗពីគ្នាដោយម្រេចសមានរសជាតិឆ្ងាញ់ ដោយសារបណ្តូលវានិងម្រេចក្រហមមានរសជាតិផ្អែមតិចៗ ហើយឈ្ងុយបានធ្វើការនាំចេញទៅប្រទេសបារាំង និងអឺរ៉ុបក្នុងឆ្នាំ២០១៦កន្លងទៅបានប្រមាណ៤០តោន៕
អត្ថបទ៖ កញ្ញា វ៉ាត

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា