ព័ត៌មានជាតិ
ក្រសួងសង្គមកិច្ច អំពាវនាវដល់គ្រួសារក្រីក្រ មកផ្ទៀងផ្ទាត់ឈ្មោះ ដើម្បីទទួលប្រាក់ឧបត្ថម្ភ
ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានធ្វើការអំពាវនាវដល់បងប្អូនក្រីក្រនិងងាយរងគ្រោះទូទាំងប្រទេស មកពិនិត្យឈ្មោះតាមមូលដ្ឋាន ឃុំ សង្កាត់ ដែលរស់នៅស្នាក់អាស្រ័យរៀងៗខ្លួន ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នេះតទៅ។
បើយោងតាមរបាយការណ៍របស់នាយកដ្ឋានសុខុមាលភាពសង្គមនៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១០ធ្នូ នេះតទៅបងប្អូនគ្រួសារក្រីក្រ និងងាយរងគ្រោះពិសេស ដែលទទួលផលប៉ះពាល់ ដោយសារជំងឺរាតត្បាតកូវីដ១៩ អញ្ជើញមកពិនិត្យឈ្មោះឲ្យបានត្រឹមត្រូវ នៅតាមមូលដ្ឋានឃុំ សង្កាត់រៀងៗខ្លួន ដើម្បីបន្តទទួលសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលក្នុងសកម្មភាពជុំទី៣ លើកទី២គិតចាប់តាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះតទៅ។ ដោយឡែកគ្រួសារដែលមិនទាន់បានទទួលសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលដូចព័ត៌មានខាងលើ សូមរួសរាន់មកទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដែលខ្លួនស្នាក់អាស្រ័យនោះ ដើម្បីទទួលបានអត្ថប្រយោជន៍ ដែលរាជរដ្ឋាភិបាលបានផ្តល់ជូនជៀសវាងភាពមិនប្រក្រតីណាមួយកើតឡើង ដោយសារតែការខុសឈ្មោះឬអត្តសញ្ញាណណាមួយនោះ៕



អត្ថបទ៖ វិមាន
សូមចុចអាន៖ ត្រីចំរុះរាប់ពាន់ក្បាលហែលចេញពីកន្លែងអភិរក្ស វិលទៅតំបន់អភិរក្សនៅស្ទឹងសិរិសោភ័ណជាប់និងផ្សាររាត្រីវិញ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត