ព័ត៌មានជាតិ
រង្វង់មូលធំជាងគេ នៅស្រុកខ្មែរ កំពុងត្រូវបានប្រែមុខមាត់ថ្មី
ប្រសិនបើយើងធ្វើដំណើរពីទីរួមខេត្តសៀមរាប តាមបណ្តោយផ្លូវជាតិលេខ៦៧ មានចម្ងាយប្រមាណជាង៤០គីឡូម៉ែត្រ មកស្រុកបន្ទាយស្រី ពិតជាបានឃើញរង្វង់ដ៏ធំជាងគេបង្អស់ នៅប្រទេសកម្ពុជា ដែលមានទំហំជាង២ហិចតា ហើយអាជ្ញាធរស្រុកនេះក៏កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មី ដើម្បីឲ្យមានភាពទាក់ទាញបន្ថែមទៀត ផងដែរ។

រង្វង់មូលនេះ មានទីតាំងនៅក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។រង្វង់មូលនេះ មានផ្លូវឆ្ពោះទៅស្រុកអន្លង់វែង ទីរួមស្រុកបន្ទាយស្រី ទៅស្រុកប្រាសាទបាគង ឆ្ពោះមករួមខេត្តនិងទៅខេត្តកំពង់ធំ និងឆ្ពោះទៅលើខ្នងភ្នំគូលែន។ កន្លងទៅរង្វង់មូលនេះ គឺជាកន្លែងជួយសង្គ្រោះជីវិតពលរដ្ឋនិងភ្ញៀវទេសចរ នៅគ្រាទឹកជំនន់នាឆ្នាំ២០១១។ ប៉ុន្តែរង្វង់មូលនេះ ក៏មានសភាពស្រងេះស្រងោចខ្លោចផ្សា ងាប់ស្មៅអស់ដោយគ្មានអ្នកថែរក្សានិងរងការរិះគន់ពីមហាជនមួយចំនួន ផងដែរ។


ទាក់ទិនការងារអភិវឌ្ឍន៍រង្វង់ដ៏ធំជាងគេ នៅស្រុកបន្ទាយស្រីនេះដែរ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានថ្លែងប្រាប់កម្ពុជាថ្មី នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះថា ជាការពិតណាស់រង្វង់មូល នៅស្រុកបន្ទាយស្រី ពិតជាធំជាងគេមែន ដែលមានទំហំប្រមាណជាង២ហិចតា។ លោកអភិបាលស្រុកបន្តថា រង្វង់មូលនេះ បានផ្ដួចផ្ដើមកសាងឡើងនៅអំឡុងឆ្នាំ២០១០ ដោយលោក ស៊ូ ភិរិន្ទ ជាអភិបាលខេត្តសៀមរាប។ លោកបន្ថែមថា បច្ចុប្បន្នក្នុងនាមលោកជាអភិបាលស្រុក លោកមានគម្រោងរៀបចំប្រព័ន្ធទឹក ព្រមទាំងដាំស្មៅនិងផ្កា ដើម្បីកែលម្អទីនេះ ឲ្យមានសោភណភាពកាន់តែទាក់ទាញ សម្រាប់ពលរដ្ឋនិងភ្ញៀវទេសចរមកទស្សនាលម្ហែកាយផងដែរ។ លោកក៏បានបន្ថែមថា ចំពោះគម្រោងស្ថាបនារង្វង់មូលនេះ ក្រសួងទេសចរណ៍ក៏មានផែនការ ធ្វើឲ្យរង្វង់មូលមានការទាក់ទាញកាន់តែខ្លាំងថែមទៀត ផងដែរ។ យ៉ាងនេះក្តីគេសង្ឃឹមថា រង្វង់មូលដ៏ធំជាងគេ នៅប្រទេសកម្ពុជានេះ នឹងប្រែមុខមាត់ថ្មីនាពេលខាងមុខនេះ ដើម្បីអាចទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានមួយកម្រិតទៀត ផងដែរ៕


អត្ថបទ៖ កុសល
សូមចុចអាន៖ សិប្បករវ័យក្មេង បានកែច្នៃសម្បកកង់ឡានម៉ូតូចាស់ៗ ជាគ្រឿងសង្ហារិម

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់