ព័ត៌មានជាតិ
កូវីដនៅកូរ៉េខាងត្បូងឈានដល់កម្រិតប្រកាសអាសន្ន
ប្រទេសកូរ៉េខាងត្បូងបានកត់ត្រាករណីឆ្លងវីរុសកូរ៉ូណាក្នុងអត្រាខ្ពស់ថ្មីដោយមានការឆ្លងចំនួន៩៥០ករណីកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។

លោកប្រធានាធិបតី Moon Jae-in បាននិយាយថា ប្រទេសនេះកំពុងប្រឈមនឹងស្ថានភាពអាសន្នហើយបានប្តេជ្ញាពង្រឹងការធ្វើតេស្តនិងតាមដានដើម្បីជាការឆ្លើយតប។ លោកនិយាយថា “នេះជាឧបសគ្គចុងក្រោយមុនពេលមានវ៉ាក់សាំងនិងការព្យាបាល។
ករណីថ្មីភាគច្រើនត្រូវបានកត់ត្រានៅក្នុងរដ្ឋធានីសេអ៊ូលនិងតំបន់ជុំវិញ។ តំបន់នេះគឺមានប្រជាជនកូរ៉េប្រហែលពាក់កណ្តាល។

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ ប្រទេសនេះបានកត់ត្រាការឆ្លងប្រចាំថ្ងៃថ្មីចន្លោះពី៥០០ទៅ ៦០០ករណី។
កាលពីដើមសប្តាហ៍នេះ ប្រទេសកូរ៉េខាងត្បូងបានបង្កើនកម្រិតប្រុងប្រយ័ត្នរបស់ខ្លួនចំពេលមានករណីរលកទីបី។

ប្រទេសកូរ៉េខាងត្បូងបានកត់ត្រាករណីឆ្លងជាង៤១,០០០ករណីនិងមានអ្នកស្លាប់ចំនួន៥៧៨នាក់ចាប់តាំងពីរោគរាតត្បាតនេះចាប់ផ្តើម។
ដំបូងឡើយ ប្រទេសនេះបានជួបប្រទះការរីករាលដាលយ៉ាងខ្លាំងក្នុងខែកុម្ភៈបន្ទាប់ពីក្រុមសាសនាមួយនៅក្នុងទីក្រុង Daegu ត្រូវបានគេកំណត់ថាជាចង្កោមចម្លងរោគ។

មិនដូចប្រទេសជាច្រើនទៀតនៅអ៊ឺរ៉ុបនិងកន្លែងផ្សេងទេ រដ្ឋាភិបាលកូរ៉េខាងត្បូងបានចៀសវាងការបិទប្រទេសហើយផ្ទុយទៅវិញបានផ្តោតលើកិច្ចខិតខំរបស់ខ្លួនលើការធ្វើតេស្តនិងការតាមដានទំនាក់ទំនង៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រកឃើញពីរករណីថ្មីទៀត តែមិនពាក់ព័ន្ធព្រឹត្តិការណ៍ ២៨ វិច្ឆិកា
ចុចអាន៖ ស្អែកនេះ សហរដ្ឋអាមេរិកចាប់ផ្តើមយុទ្ធនាការជាប្រវត្តិសាស្រ្តកម្ចាត់ជំងឺកូវីដ

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?