Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន Moderna ព្រមព្រៀងជាមួយសិង្ហបុរី ផ្គត់ផ្គង់វ៉ាក់សាំងកូវីដ

បានផុស

នៅ

ក្រុមហ៊ុន Moderna បាននិយាយនៅថ្ងៃអង្គារទី១៥ខែធ្នូនេះថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយក្រសួងសុខាភិបាលសិង្ហបុរីក្នុងការផ្គត់ផ្គង់វ៉ាក់សាំង mRNA-1273 ជាវ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ប្រទេសនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនជីវបច្ចេកវិទ្យាមួយនេះបាននិយាយថា កិច្ចព្រមព្រៀងនេះនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាបន្តដើម្បីទទួលបានវ៉ាក់សាំងការពារកូវីដដែលមានសុវត្ថិភាពនិងប្រសិទ្ធភាពសម្រាប់ប្រជាជនសិង្ហបុរី។

ទោះបីជាយ៉ាងណាក៏ដោយ បរិមាណដូសនិងព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុនៃកិច្ចព្រមព្រៀងនេះមិនត្រូវបានគេបង្ហាញទេ។

នាយកប្រតិបត្តិលោក Stephane Bancel បាននិយាយថា “យើងទទួលស្គាល់ថា ការដោះស្រាយបញ្ហារាតត្បាតជាសកលនេះនឹងត្រូវការវ៉ាក់សាំងនិងជម្រើសព្យាបាលជាច្រើនហើយយើងមានមោទកភាពចំពោះតួនាទីរបស់ក្រុមហ៊ុន Moderna ដែលអាចចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជាសាកលនេះ”។

ក្រុមហ៊ុនបាននិយាយថា ទិន្នន័យពីការសិក្សាដំណាក់កាលទី៣ដែលពាក់ព័ន្ធនឹងអ្នកចូលរួម៣០,០០០នាក់នៅសហរដ្ឋអាមេរិកបានបង្ហាញពីប្រសិទ្ធភាព៩៤,១ភាគរយប្រឆាំងនឹងជំងឺកូវីដ១៩និងអត្រាជោគជ័យ១០០ភាគរយក្នុងការការពារករណីធ្ងន់ធ្ងរ។

ក្រុមហ៊ុនគ្រោងនឹងផ្តល់វ៉ាក់សាំងពី៥០០លានទៅ១ពាន់លានដូសក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២១ទៅ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ យល់ព្រមឲ្យប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer តែអាមេរិកទិញពី Moderna ១០០ លានដូសបន្ថែមទៀត

ចុចអាន៖ ក្រុមហ៊ុន Moderna ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងកូវីដលើកុមារ លទ្ធផលនឹងដឹងនៅនិទាឃរដូវឆ្នាំ២០២១

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម