ព័ត៌មានជាតិ
ធ្លាក់ខ្យល់ពីជើង ត្រីស្រែដាក់លក់ពេញទីផ្សារ និងមានតម្លៃសមរម្យ
ប្រជាពលរដ្ឋបាននិយាយថា នៅប៉ុន្មានថ្ងៃនេះ ចំពេលធ្លាក់ខ្យល់ពីជើងគេសង្កេតឃើញត្រី ស្រែ ក្តាម និងកង្កែបធម្មជាតិដាក់លក់ពេញទីផ្សារ ធ្វើឲ្យអ្នកលក់សប្បាយចិត្ត ខណៈដែលអ្នកនិយមពិសាទិញយកទៅធ្វើម្ហូប។

ភ្ញៀវម្នាក់ឈ្មោះ សុជាតិ មិនា ដែលបានចូលទិញម្ហូបនៅផ្សារបន្លែច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែធ្នូនេះថា បងស្រីបានចូលផ្សារ គឺបានឃើញត្រីស្រែរួមមានកង្កែប និងក្តាមដាក់លក់ព្រោងព្រាត ហើយមានតម្លៃថោកសមរម្យគួរទទួលយកបាន បើទោះជាត្រីនិងកង្កែបចិញ្ចឹមដាក់លក់ក្បែរគ្នាមានតម្លៃថោកជាងត្រីពីធម្មជាតិក៏ដោយ។ អ្នកទិញបានបន្តថា ត្រីនិងកង្កែបស្រែពេលយកមកធ្វើម្ហូប គឺមានរស់ជាតិខុសគ្នា ព្រោះត្រីស្រែមិនមានក្លិនឆ្អាបដូចត្រីចិញ្ចឹម អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺឆ្នាំ២០២០នេះ សម្បូររបស់ធម្មជាតិវាខុសពីឆ្នាំ២០១៩ គឺមិនសូវមានទាល់តែសោះ។

ចំណែកអាជីវករលក់ត្រីចិញ្ចឹមវិញ បានឲ្យដឹងថា នៅពេលដែលត្រីស្រែចុះមកលក់ច្រើនធ្វើឲ្យត្រីចិញ្ចឹមធ្លាក់ថ្លៃ ក្នុងនោះត្រីពោនៅសល់ត្រឹម៧០០០រៀល ក្នុង១គីឡូក្រាម ឯត្រីផ្ទក់នៅត្រឹម១០០០០រៀល។ អាជីវករលក់ត្រីបញ្ជាក់ថា រាល់ថ្ងៃនេះ ពួកគាត់ចង់យកត្រីស្រែមកធ្វើម្ហូប ព្រោះមានរស់ជាតិឆ្ងាញ់ហើយមិនឆ្អាប។ ចំណែកត្រីចិញ្ចឹម គឺមានតែយកទៅធ្វើងៀតលក់ប៉ុណ្ណោះ។


លោក សាន់ ប៊ុនណា ប្រធានគ្រប់គ្រងផ្សារបន្លែច្បារអំពៅ បាននិយាយថា ឆ្នាំនេះនៅផ្សាររបស់លោកមានលក់ត្រីនិងកង្កែបស្រែមកដាក់លក់ខុសប្លែកពីឆ្នាំ២០១៩ គឺមានតិចតួចបំផុត។ ទោះជាយ៉ាងណាត្រីនិងកង្កែបស្រែ មានលក់តែក្នុងខែធ្លាក់ខ្យល់ពីជើងប៉ុណ្ណោះ៕
អត្ថបទ៖ នរា
សូមចុចអាន៖ ចិញ្ចឹមត្រីអណ្តែង ក្នុងតង់កៅស៊ូ ចំណាយទុនតិច ទទួលបានផលច្រើន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ