ព័ត៌មានជាតិ
ខ្ទេចទាំងបារ៉ាស់ ខ្ទេចទាំងប៉ុស្តិ៍យាម ក្រោយរថយន្តព្យាយាមបើកសម្រុកឆ្លងស្ពាន
រថយន្តឃ្លុបដឹកទំនិញមួយគ្រឿង ត្រូវសន្តិសុខយាមស្ពានឃាត់បាន បន្ទាប់ពីតៃកុងទំនើងម្នាក់បានបន្ថែមល្បឿនប្រុងឆ្លងស្ពានបេឡេ ក៏បានទាក់បារ៉ាស់កម្ពស់ចរាចរណ៍ការពារស្ពាន បណ្តាលឲ្យបាក់ដាច់និងរលើងទាំងគ្រឹះ ហើយបោកទៅប៉ះប៉ុស្តិ៍យាមខ្ទេច កាលពីវេលាម៉ោង១និង២៥នាទី រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២០ ក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

រថយន្តដែលបើកទាក់បារ៉ាស់ នោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ជារថយន្តឃ្លុបដឹកទំនិញ ពាក់ស្លាកលេខសៀមរាប៣A.៣០០១ បើកបរដោយឈ្មោះ អ៊ឹង ធាសុវណ្ណរិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ មានលំនៅភូមិទី១ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។



អ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តបានធ្វើដំណើរឆ្លងស្ពានបេឡេ ក្នុងទិសដៅពីលិចទៅកើត ខណៈនោះរថយន្តក៏បានរោទ៍ម៉ាស៊ីនឡើងស្ពាន ហើយក៏បានទាក់បារ៉ាស់ ដែលមានកម្ពស់២,៥០ម៉ែត្រ បណ្តាលឲ្យទាញបាក់ដេញធ្លាក់រប៉ាត់រប៉ាយតែម្តង។ ប្រភពបានឲ្យដឹងថា ដោយសារតែល្បឿនលឿន រថយន្តក៏បានទាក់បារ៉ាស់ហើយទាញផ្នែកខាងជើងរលើងទាំងគ្រឹះ។ ចំណែកបង្គោលខាងត្បូង បាក់ដាច់នៅផ្នែកគល់ហើយបានបោកទៅត្រូវប៉ុស្តិ៍យាម បណ្តាលឲ្យបាក់បែកខូចខាតធ្ងន់ធ្ងរ។ បន្ទាប់ពីកើតមានគ្រោះថ្នាក់រថយន្ត ក៏បានបន្តដំណើរឡើងស្ពានទៅទិសខាងកើត ហើយត្រូវសន្តិសុខដេញនិងឃាត់បាននៅចំណុច បារ៉ាស់នៅគល់ស្ពានខាងកើត។



តាមអ្នកបើកបរ បានឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួនបានដឹកនំឆ្លងស្ពានដោយស្មានថា រថយន្តមិនប៉ះក៏បានរោទ៍ម៉ាស៊ីនឡើងស្ពានក៏ប៉ះតែម្តង។ បន្ទាប់ពីគ្រោះថ្នាក់ខាងម្ចាស់រថយន្ត ក៏បានមកសម្របសម្រួលជាមួយក្រុមហ៊ុនOCICដើម្បីសងការខូចខាត៕
អត្ថបទ៖ ឌីរៀ
សូមចុចអាន៖ បុរសម្នាក់ រងរបួសធ្ងន់ ក្រោយរថយន្តស្ទូចបុកនៅលើផ្លូវកែងអក្សរតេ ភូមិតាងៅ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង