Connect with us

ព័ត៌មានជាតិ

ខ្ទេច​ទាំង​បារ៉ាស់ ខ្ទេច​ទាំង​ប៉ុស្តិ៍​យាម ក្រោយ​រថយន្ត​ព្យាយាម​បើក​សម្រុក​ឆ្លង​ស្ពាន

បានផុស

នៅ

រថយន្ត​ឃ្លុប​ដឹកទំនិញ​មួយ​គ្រឿង ត្រូវ​សន្តិសុខ​យាម​ស្ពាន​ឃាត់​បាន​ បន្ទាប់ពី​តៃកុង​ទំនើង​ម្នាក់​បាន​បន្ថែម​ល្បឿន​ប្រុង​ឆ្លង​ស្ពាន​បេ​ឡេ​ ក៏​បាន​ទាក់​បារ៉ាស់​កម្ពស់​ចរាចរណ៍​ការពារ​ស្ពាន​ បណ្តាលឲ្យ​បាក់​ដាច់​និង​រលើង​ទាំង​គ្រឹះ ហើយ​បោក​ទៅ​ប៉ះ​ប៉ុស្តិ៍​យាម​ខ្ទេច​ កាលពី​វេលា​ម៉ោង​១​និង​២៥​នាទី រសៀល​ថ្ងៃទី​១៦ ខែធ្នូ​ ឆ្នាំ ២០២០ ក្នុង​ភូមិ​មិត្តភាព ​សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​រថយន្ត​ដែល​បើក​ទាក់​បា​រ៉ា​ស់ នោះ​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ជា​រថយន្ត​ឃ្លុប​ដឹកទំនិញ ពាក់​ស្លាក​លេខ​សៀមរាប៣A.៣០០១ ​បើកបរ​ដោយ​ឈ្មោះ​ អ៊ឹង ធា​សុវណ្ណ​រិ​ទ្ធ​ ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ មាន​លំនៅ​ភូមិ​ទី​១ សង្កាត់​២ ក្រុង​ព្រះ​សីហនុ​ ខេត្ត​ព្រះសីហនុ។

​អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ រថយន្ត​បាន​ធ្វើ​ដំណើរ​ឆ្ល​ងស្ពាន​បេ​ឡេ​ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ខ​ណៈ​នោះ​រថយន្ត​ក៏​បាន​រោទ៍ម៉ាស៊ីន​ឡើង​ស្ពាន ហើយ​ក៏​បាន​ទាក់​បា​រ៉ា​ស់​ ដែល​មាន​កម្ពស់​២,៥០​ម៉ែត្រ បណ្តាល​ឲ្យ​ទាញ​បាក់​ដេញ​ធ្លាក់​រប៉ាត់រប៉ាយ​តែម្តង។ ប្រភព​បាន​ឲ្យ​ដឹងថា ដោយសារតែ​ល្បឿន​លឿន រថយន្ត​ក៏​បាន​ទាក់​បា​រ៉ា​ស់​ហើយ​ទាញ​ផ្នែក​ខាងជើង​រលើង​ទាំង​គ្រឹះ។​ ចំណែក​បង្គោល​ខាងត្បូង​ បាក់​ដាច់​នៅ​ផ្នែក​គល់​ហើយ​បាន​បោក​ទៅ​ត្រូវ​ប៉ុស្តិ៍​យាម បណ្តាល​ឲ្យ​បាក់បែក​ខូចខាត​ធ្ងន់ធ្ងរ។​ បន្ទាប់ពី​កើតមាន​គ្រោះថ្នាក់​រថយន្ត ក៏​បាន​បន្ត​ដំណើរ​ឡើង​ស្ពាន​ទៅ​ទិសខាងកើត ហើយ​ត្រូវ​សន្តិសុខ​ដេញ​និង​ឃាត់​បាន​នៅ​ចំណុច បា​រ៉ា​ស់​នៅ​គល់​ស្ពាន​ខាងកើត។

​តាម​អ្នក​បើកបរ បាន​ឲ្យ​ដឹងថា នៅ​មុន​ពេល​កើតហេតុ​ខ្លួន​បាន​ដឹក​នំ​ឆ្លង​ស្ពាន​ដោយ​ស្មានថា រថយន្ត​មិន​ប៉ះ​ក៏​បាន​រោទ៍ម៉ាស៊ីន​ឡើង​ស្ពាន​ក៏​ប៉ះ​តែ​ម្តង។​ បន្ទាប់ពី​គ្រោះថ្នាក់​ខាង​ម្ចាស់​រថយន្ត ក៏​បាន​មក​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន​OCIC​ដើម្បី​សង​ការខូចខាត​៕​

អត្ថបទ៖ ឌី​រៀ

សូមចុចអាន៖ ​បុរស​ម្នាក់ រង​របួស​ធ្ងន់ ក្រោយ​រថយន្តស្ទូច​បុក​នៅ​លើ​ផ្លូវ​កែង​អក្សរ​តេ ភូមិ​តាងៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម