ព័ត៌មានជាតិ
មន្ត្រីនគរបាលម្នាក់ រងរបួសធ្ងន់ ខណៈរថយន្ត ខ.ម បើកបុក នៅស្រុកកូនមុំ
មន្ត្រីនគរបាលការពារគោលដៅសណ្ដាប់ធ្នាប់ម្នាក់ បានរងរបួសធ្ងន់ ខណៈឈរបញ្ជាយានយន្តគ្រប់ប្រភេទឲ្យឈប់ ដើម្បីត្រួតពិនិត្យសណ្ដាប់ធ្នាប់ នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចហួសផ្លូវកែងប្រមាណជាង៣០០ម៉ែត្រ ស្ថិតនៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ស្រាប់តែឃាត់ប៉ះចំរថយន្តពាក់ស្លាក់លេខ ខ.ម (ខេមរភូមិន្ទ)មិនបានគោរពច្បាប់ចរាចរណ៍នោះឡើយ គឺបើកសំដៅបុកយ៉ាងពេញទំហឹងតែម្តង។
ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងកាលពីវេលាម៉ោង ៥និង១០នាទីព្រលឹម ថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២០នេះ។ តាមប្រភពពីសមត្ថកិច្ចប្រចាំគោលដៅ នៅកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញរថយន្តម៉ាក Masada ពណ៌ត្រេអ៊ី ១គ្រឿងពាក់ស្លាកលេខ ខ.ម 02. 2-1215 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ ក្នុងទិសដៅពីកើតទៅលិច (ពីរតនគិរីទៅស្ទឹងត្រែង)ខណៈមកដល់គោលដៅប្រចាំការរបស់នគរបាលការពារសណ្ដាប់ធ្នាប់ខាងលើ អ្នកបើកបរមិនបានគោរពតាមបទបញ្ជារបស់សមត្ថកិច្ចត្រួតពិនិត្យក្នុងគោលដៅនោះឡើយ គឺបំពានច្បាប់ចរាចរណ៍បំបោលបុកតែម្តង កៀរមន្ត្រីនគរបាលម្នាក់ឲ្យរងរបួសយ៉ាងដំណំ។
ប្រភពដដែលបន្តថា មន្ត្រីនគរបាលដែលរងរបួសនោះមាន ឈ្មោះ ព្រំ ចន្ធី ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលការពារសណ្តាប់ធ្នាប់ បានរងរបួសត្រង់ក្បាល និងចង្កេះធ្ងន់ធ្ងរ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះបន្ទាន់។ ចំណែករថយន្តបង្ក ក្រោយពីកើតហេតុបានបន្ថែមល្បឿនបើកទៅប្លុងចោលដល់ភូមិស្រែបវឹកស ស្ថិតនៅក្នុងភូមិស្រែអង្ក្រង ឃុំត្រពាំងក្រហម ម្ចាស់រថយន្តដកសោរត់គេចខ្លួនបាត់ស្រមោល។ កម្លាំងនគរបាលអធិការនិងកម្លាំងកងរាជអាវុធហត្ថស្រុកកូនមុំ បានដេញតាមនិងស្ទូចយករថយន្តបង្កនោះ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕
អត្ថបទ៖ អ៊ុច សាវុទ្ធ
សូមចុចអាន៖ ខ្ទេចទាំងបារ៉ាស់ ខ្ទេចទាំងប៉ុស្តិ៍យាម ក្រោយរថយន្តព្យាយាមបើកសម្រុកឆ្លងស្ពាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត