ព័ត៌មានជាតិ
ច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ឆ្លងកាត់ព្រឹទ្ធសភា ហើយដោយសំឡេងគាំទ្រ ៥៧សំឡេង
ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ បានឆ្លងកាត់ព្រឹទ្ធសភានៅព្រឹកថ្ងៃទី២១ ខែធ្នូនេះហើយ ដោយសម័យប្រជុំលើកទី៦ នីតិកាលទី៤របស់ព្រឹទ្ធសភាពិនិត្យ និងឲ្យយោបល់គាំទ្រចំនួន ៥៧សំឡេងនៃអង្គសម័យប្រជុំទាំងមូល ដែលបានចូលរួម។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលដឹកនាំសម័យប្រជុំនេះ បានប្រកាសថា ការអនុម័តច្បាប់ថវិកានេះមានសារៈសំខាន់ណាស់ ទុកជាការប្រញាប់ជូនរាជរដ្ឋាភិបាលសម្រាប់ជាប្រយោជន៍ដល់កិច្ចការអភិវឌ្ឍប្រទេស និងសង្គមជាតិ។

ឯកឧត្តម ម៉ម ប៊ុន នាង សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យព្រឹទ្ធសភាបានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយកិច្ចប្រជុំពេញអង្គព្រឹទ្ធសភានេះថា ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ គឺជាការប្រយុទ្ធការពារអាយុជីវិតប្រជាជន រក្សាលំនឹងសង្គមសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ ព្រមជាមួយការតម្រង់ធនធានឆ្ពោះទៅស្តារនិងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ក្រោយពីស្រាកស្រាន្តជំងឺកូវីដ-១៩។ ជាពិសេសដើម្បីធានាសន្តិភាព សុខសន្តិភាពសង្គម និងចីរភាពនៃកំណើនសេដ្ឋកិច្ច ជាការបន្តលើកស្ទួយសុខុមាលភាពរបស់ប្រជាជន ក៏ដូចជាសម្រេចឲ្យបាននូវគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣។ សេចក្តីព្រាងច្បាប់នេះ ឆ្លើយតបទៅនិងមាត្រា៥៧ និង៩០ថ្មី(២) នៃរដ្ឋធម្មនុញ្ញ និងមានកិត្យានុភាពជាមួយច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ច្បាប់ស្តីពីសារពើពន្ធ។ល។ ហើយច្បាប់នេះអង្គប្រជុំព្រឹទ្ធសភាយល់ឃើញថា សេចក្តីព្រាងច្បាប់នេះ ជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដែលអាចជួយឲ្យរាជរដ្ឋាភិបាលឆ្លើយតបនិងហានិភ័យទាំងពួង និងមានលក្ខណៈត្រឹមត្រូវតាមទម្រង់ច្បាប់ និងគតិច្បាប់។ អង្គប្រជុំព្រឹទ្ធសភាបានឲ្យយោបល់ដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ចំនួន ៥៧សំឡេង នៃសមាជិកព្រឹទ្ធសភាទាំងមូល។

ដោយឡែកនៅព្រឹកនេះដែរ សម័យប្រជុំលើកទី៦ ព្រឹទ្ធសភា នីតិកាលទី៤ ក៏បានលើកយកសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់គ្រប់គ្រងឆ្នាំ២០១៩ – សេចក្ដីព្រាងច្បាប់ ស្តីពីមូលបត្ររដ្ឋ – សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារមកពិនិត្យ និងឲ្យយោបល់ដោយឥតកែប្រែចំនួន ៥៧សំឡេងដូចគ្នា នៃសមាជិកព្រឹទ្ធសភាទាំងមូលដែលបានចូលរួម។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងសហការី ក្នុងនាមរាជរដ្ឋាភិបាលឡើងការពារច្បាប់នេះ បានថ្លែងអំណរគុណដល់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងអង្គសម័យប្រជុំទាំងមូលដែលបានផ្តល់យោបល់គាំទ្រអនុម័តច្បាប់ទាំងនេះ ដោយឥតកែប្រែ៕
អត្ថបទ៖ ប៉ាល់សុង
សូមចុចអាន៖ អ៊ុតកៅស៊ូបេទីម AC ប្រវែងជាង ៧ គីឡូម៉ែត្រ ផ្លូវចូលក្រុងបាត់ដំបង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ