ព័ត៌មានជាតិ
ម្ទេសក្នុងស្រុកឡើងថ្លៃ ដោយសារឈ្មួញនាំចេញទៅថៃ មានតម្លៃខ្ពស់
នៅក្នុងខែធ្នូឆ្នាំ២០២០នេះ អ្នកលក់និងអ្នកទិញដូរ ក្នុងផ្សារមានការភ្ញាក់ផ្អើល ដោយសារតែផ្លែម្ទេសឡើងថ្លៃហួសពីការស្មាន។

តាមប្រភពច្បាស់ការពីលោក សាន់ ប៊ុនណា ប្រធានគ្រប់គ្រងផ្សារបន្លែច្បារអំពៅ បានប្រាប់កម្ពុជាថ្មី នាព្រឹកថ្ងៃទី២២ ខែធ្នូនេះថា នៅក្នុងខែនេះ ផ្លែម្ទេសក្នុងទីផ្សារពិតជាឡើងថ្លៃមែន ព្រោះឈ្មួញចុះមកទិញរួចដឹកយកទៅប្រទេសថៃ ទើបតម្លៃម្ទេសហក់ឡើងបែបនេះ។ លោកប្រធានគ្រប់គ្រងផ្សារបន្តថា ម្ទេសដែលនាំចូលពីប្រទេសវៀតណាម(ម្ទេសក្រហម)ក្នុង១គីឡូក្រាមថ្លៃ២០០០០រៀល។ ដោយឡែកម្ទេសខ្មែរ(ម្ទេសខ្មាំង ម្ទេសអាចម៍ឆ្មា)ក្នុង១គីឡូក្រាមថ្លៃ៣០០០០រៀលឯណោះ។

លោក ប៊ុនណា បន្តថា ម្ទេសវៀតណាមពណ៌ក្រហម នៅប្រទេសថៃថ្លៃ២៤០០០រៀល ក្នុង១គីឡូក្រាម ខណៈនៅប្រទេសកម្ពុជា យើងថ្លៃតែ២០០០០រៀល។ ចំណែកម្ទេសកម្ពុជា យើងបើយកទៅលក់នៅប្រទេសថៃ ក្នុង១គីឡូក្រាមថ្លៃ៤០០០០រៀល លើសយើង១០០០០រៀល។
តាមការរៀបរាប់ពីប្រជាពលរដ្ឋ ដែលនិយមទិញបន្លែតាមរទេះ ដែលរុញលក់តាមផ្ទះវិញបាននិយាយថា នៅក្នុងខែធ្នូនេះ ពុំមានផ្លែម្ទេសលក់នោះទេ ដោយសារតែមានតម្លៃខ្ពស់ពេក ហើយបើលក់វិញ គឺ៥០០រៀលលក់មិនបានទេ គឺចាប់ពី១០០០រៀលទៅទើបលក់បាន។

ដោយឡែកកសិករ រស់ សារឿន ដែលជាម្ចាស់ចម្ការនៅព្រែកថ្មីវិញ បានប្រាប់ថា មូលហេតុដែលម្ទេសឡើងថ្លៃ ដោយសារតែកសិករទើបចាប់ផ្តើមដាំ។ ប៉ុន្តែបើដល់ខែកុម្ភៈឆ្នាំ២០២១វិញ គឺផ្លែម្ទេសមិនខ្វះទេ ហើយក្នុងនោះតម្លៃផ្លែម្ទេស ក៏លែងឡើងថ្លៃទៀតដែរ។ កសិករបញ្ជាក់ដែរថា ដោយសារខែវិច្ឆិកាកន្លងទៅមានភ្លៀងធ្លាក់ច្រើន បង្កឲ្យលិចលង់ដីចម្ការទើបធ្វើដើមម្ទេសលង់ទឹកងាប់អស់ ដូច្នេះហើយទើបម្ទេសឡើងថ្លៃបែបនេះ៕
អត្ថបទ៖ នរា
សូមចុចអាន៖ ផ្សារច្បារអំពៅគម្រោង៣ នឹងរួចរាល់ នៅដើមឆ្នាំ២០២១នេះ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២១ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង