Connect with us

ព័ត៌មានជាតិ

អាជីវករ​ផ្សារ​អូរ​ឫស្សី​ទាំង​១៧០​តូប​ អាច​លក់ដូរ​នៅ​កន្លែង​ដើម​វិញ​មុន​រដូវ​វស្សា ក្រោយ​ពី​ការ​ជួសជុល​

បានផុស

នៅ

​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ លោក ឃួ​ង ស្រេង ជា​អភិបាល​រាជធានី និង​គណៈកម្មការ​ផ្សារ​អូរ​ឫស្សី​ បាន​ជំរុញ​ឲ្យ​ការ​ជួសជុល​អគារ​ក្រោម​ឡៅតឿ​ផ្សារ​អូរ​ឫស្សី​​ឲ្យ​បាន​លឿន ដើម្បី​ឲ្យ​បងប្អូន​អាជីវករ​ ដែល​ស្ម័គ្រចិត្ត​ទៅ​លក់ដូរ​នៅ​លើ​ដងផ្លូវ​១១០ បាន​ចូលម​ក​លក់ដូរ​នៅ​ក្រោម​ឡៅតឿ ក្នុង​ផ្សារ​អូរ​ឫស្សី​ដូចដើម​វិញ​បាន​ឆាប់ ក្រោយពី​អគារ​នេះ​បាន​ផ្ទុះ​សរសៃ​ដែក មិន​អាច​លក់ដូរ​បន្ត​ទៀត​បាន ហើយ​អាជីវករ​ជិត​១៧០​តូប បាន​ស្ម័គ្រចិត្ត​ទៅ​លក់​នៅ​លើ​ផ្លូវ ក្រោម​ការរៀបចំ​របស់​អាជ្ញាធរ​នោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ​ហ៊​ត វ៉ាន់​ធី ប្រធាន​គណៈកម្មការ​ផ្សារអូរ​ឫស្សី​ បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២៣ ​ខែ​ធ្នូ ​ឆ្នាំ​២០២០​នេះ​ថា នៅ​ក្នុង​ពេលនេះ ក្រុមការងារ​ផ្នែក​ជួសជុល​អគារ​ផ្សារ​អូរឫស្សី​ នៅ​ក្រោម​ឡៅតឿ​ នៃ​ផ្សារ បាន​និង​កំពុង​ធ្វើ​សកម្មភាព​ជួសជុល​ទីតាំង​ផ្សារ​នេះ​ ទាំង​យប់​ទាំង​ថ្ងៃ​ ដើម្បី​ជំរុញ​ការ​ជួសជុល​នេះ ឲ្យ​បាន​រួចរាល់ នៅមុន​រដូវភ្លៀង​ធ្លាក់​មកដល់។ លោក​បញ្ជាក់​ថា ពេលនេះ ក្រុមការងារ​បាន​និង​កំពុង​កាត់​ប្លង់​សេ​ ដែល​ផ្ទុះ​ចេញ​សរសៃ​ដែក​ចេញ ដោយ​កាត់ ជា​ដុំ ជា​ដុំ​និង​ដឹក​ចេញ​ពេលយប់ ​ដើម្បី​កុំ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ការលក់ដូរ​របស់​បង​ប្អូន​អាជីវករ ហើយ​ក្រោយ​កាត់​ប្លង់​សេ​នេះ​ចេញ​អស់​ យើង​នឹង​រៀប​ក្តារ​រែង​សរសៃ​ដែក​ចាក់​ប្លង់​សេ​ថ្មី​ឡើងវិញ។ លោក​បន្​តថា ពាក់ព័ន្ធ​នឹង​ការងារ​នេះ​ លោក​ ឃួ​ង ស្រេង ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក៏ដូចជា​អាជ្ញាធរ​ខណ្ឌ​៧​មករា និង​គណៈកម្មការ​ផ្សារ​ បាន​ជំរុញ​ឲ្យ​ក្រុមការងារ​ធ្វើ​កិច្ច​ការងារ​នេះ ​ឲ្យ​បាន​លឿន ពោល​គឺ បើ​មាន​កន្លែង​ណា ​ដែល​មាន​ការ​រាំងស្ទះ គឺ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដូចជា គណៈកម្មការ​ផ្សារ​ចុះ​អន្តរាគមន៍​ភ្លាមៗ​តែ​ម្តង ដោយ​មិន​ឲ្យ​មានការ​រាំងស្ទះ​នៃ​ការ​ជួសជុល​នេះ​ទេ​។

​លោក​បញ្ជាក់​ផង​ដែរ​ថា គម្រោង​ជួសជុល​នេះ ​អាច​នឹង​រួចរាល់​ប្រមាណ​ជា​៥​ទៅ​៦​ខែ​ទៀត មានន័យថា អាច​រួច​មុន​ពេល​ភ្លៀង​ធ្លាក់​មកដល់ ដែល​នឹង​អាច​ឲ្យ​បងប្អូន​អាជីវក​រទាំង​១៧០​តូប ដែល​រុះ​រើចេញ​ស្ម័គ្រចិត្ត​ទៅ​លក់ដូរ​នៅ​លើ​ផ្លូវ​១១០​ខាងកើត​ផ្សារ​អូរ​ឫស្សី​បាន​ចូល​មក​លក់ដូរ​នៅ​កន្លែង​ដើម​វិញ​៕​

អត្ថបទ៖ ស្រីរ័ត្ន

សូមចុចអាន៖ ​អ្នក​តាកែវ​រអ៊ូ​ផ្លូវ​ជាតិលេខ ២ ធ្វើយឺត ឥឡូវ​​សម្រេចបាន​២០%

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

កីឡា៩ ម៉ោង មុន

ជើង​ខ្លាំង​ផ្តួល​ថៃ​ច្រើន​រូប Nabati ត្រូវ ONE តេស្តឃើញសារធាតុហាម​ឃាត់

Sokha Hotels

ព័ត៌មានពេញនិយម