ព័ត៌មានជាតិ
កំពង់ឆ្នាំង កំពុងអភិវឌ្ឍន៍រង្វង់មូលទូក និងពង្រីកផ្លូវ៤ខ្សែទៀត ដើម្បីងាយស្រួលនិងទាក់ទាញភ្ញៀវទេសចរ
ក្នុងរយៈពេលមួយអាទិត្យកន្លងមកនេះ នៅចំណុចរង្វង់ទូកស្ថិតនៅក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង អាជ្ញាធរខេត្ត កំពុងតែធ្វើការអភិវឌ្ឍន៍រង្វង់មូលតូច បាននិងកំពុងពង្រីកផ្លូវធំៗ៤ខ្សែ ចេញ ពីរង្វង់មូលទូក គឺមួយខ្សែទៅកាន់ផ្សារកំពង់ឆ្នាំងថ្មីនិង៣ ខ្សែទៀត ចេញទៅកាន់ផ្លូវជាតិលេខ៥ផងដែរ ដែលនេះ គឺផ្តើមចេញពីកត្តាប្រទេសមានសុខសន្តិភាព។


តាមគម្រោងប្លង់នៅលើផ្ទាំងប៉ាណូពីរផ្ទាំង ដែលអាជ្ញាធរបានដាក់តាំង នៅចំណុចរង្វង់ទូកខាងលើនេះ ដែលនៅក្នុងប្លង់មានចុះហត្ថលេខារបស់ស្ថាប័នគ្រប់ជំនាញនិងក្រុមប្រឹក្សាខេត្ត និងលោកអភិបាលខេត្តផងដែរនោះ បានបញ្ជាក់ឲ្យដឹងថា ចេញពីរង្វង់មូលទូលគោកទៅកាន់ផ្លូវលេខ១ សង្កាត់ខ្សាម គឺត្រូវពង្រីកផ្លូវឲ្យបានទទឹង ៦០ ម៉ែត្រ, ផ្លូវទី២ ចេញពីរង្វង់មូលទូកទៅកាន់ផ្សារកំពង់ឆ្នាំងថ្មី និងមាត់ទន្លេ ក៏ត្រូវពង្រីកផ្លូវឲ្យបានទទឹង ៦០ ម៉ែត្រដូចគ្នា, ផ្លូវទី៣ ចេញពីរង្វង់មូលទូក ទៅកាន់ភូមិស្មែតផ្លូវជាតិលេខ៥ ត្រូវពង្រីកផ្លូវ ឲ្យមានទទឹង ៤០ ម៉ែត្រ, ផ្លូវទី៤ ចេញពីរង្វង់មូលស្តូបទៅកាន់ស្ថានីយប្រេងតេលា សង្កាត់ខ្សាម ជាប់ផ្លូវជាតិលេខ៥ ត្រូវពង្រីកផ្លូវឲ្យមានទទឹង៣០ ម៉ែត្រ ផងដែរ។ ចំពោះរង្វង់មូលទូកនោះ ត្រូវពង្រីកផ្លូវជុំវិញឲ្យធំទូលាយជាងមុនផងដែរ។ ដោយឡែកនៅជុំវិញផ្សារកំពង់ឆ្នាំថ្មី អាជ្ញាធរខេត្ត ក៏បានកសាងផ្លូវក្រាលកៅស៊ូបានជុំវិញយ៉ាងល្អស្អាតរួចហើយ និងនៅផ្លូវមាត់ទន្លេជាប់កំពង់ផែថ្មី ក៏កំពុងចាក់ផ្លូវបេតុងឲ្យបានធំទូលាយសម្រាប់ឲ្យប្រជាពលរដ្ឋងាយស្រួល ក្នុងការបើកបរយានយន្តគ្រប់ប្រភេទឡើងចុះកំពង់ផែថ្មីផង ដែរ។



គម្រោងការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងអស់ខាងលើនេះ ត្រូវបានប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការជុំវិញខេត្ត មានការរីករាយត្រេកអរយ៉ាងខ្លាំង និងបានយល់ថា ហេដ្ឋារចនាសម្ព័ន្ធខាងលើនេះ គឺផ្ដើមចេញពីកត្តាសុខសន្តិភាព ដែលនាំនិងគ្រប់គ្រងប្រទេសដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដ៏ឈ្លាសវៃ និង សង្ឃឹមថាក្នុងពេលខាងមុខនេះ ខេត្តកំពង់ឆ្នាំងនឹងមានមុខមាត់ថ្មីយ៉ាងស្រស់ស្អាតមួយកម្រិតថែមទៀត ដើម្បីស្វាគមន៍ភ្ញៀវទេសចរឲ្យមកទស្សនាលេងកម្សាន្តផ្សារកំពង់ឆ្នាំងថ្មី ដែលនៅជាប់នឹងមាត់ទន្លេក្នុងទីក្រុងកំពង់ឆ្នាំង៕


អត្ថបទ៖ ឈៀង ថារិទ្ធ
សូមចុចអាន៖ ដំណឹងល្អ!រដ្ឋាភិបាល បន្តលើកលែងពន្ធប្រថាប់ត្រា ការទិញផ្ទះមិនលើស ៧ម៉ឺនដុល្លារ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ