Connect with us

ព័ត៌មានជាតិ

លោក ​កឹម ចំរើន ៖​ ពលករ​ខ្មែរ​ឆ្លង​ជំងឺ​កូ​វីដ​១៩​ ទទួល​បាន​ការ​ព្យាបាល​ដូច​ជនជាតិ​ថៃ​ដែរ​

បានផុស

នៅ

​លោក ​កឹម ចំរើន ទីប្រឹក្សា​ទទួលបន្ទុក​ពលករ​នៅ​ប្រទេស​ថៃ ​បាន​លើក​ឡើង​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុ​ក​ឲ្យ​ដឹង​ថា ​ពលករ​ខ្មែរ​ ដែល​មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ នឹង​ទទួល​បាន​នូវ​ការ​ព្យាបាល​ជំងឺ​ដូច​ជនជាតិ​ថៃ​ដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើង​បែបនេះ ​ធ្វើឡើង​បន្ទាប់ពី​លោក​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​លោក ស៊ូ​ឆាត ឈុំ​គ្លី​ន រដ្ឋ​មន្ត្រីក្រសួង​ការងារ​នៃ​ព្រះរាជាណាចក្រ​ថៃ ​នៅ​ថ្ងៃ​ទី​២៥​ធ្នូ​នេះ ​ដើម្បី​ដោះស្រាយ និង​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​។ លោក​បាន​បន្ត​ថា​«​យើង​កំពុង​ធ្វើ​ការ​យើង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​ថៃ ដោយ​ភាគី​ថៃ​នឹង​ជូនដំណឹង​ផ្លូវការ​ករណី​មាន​បងប្អូន​ខ្មែរ​មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ព្រមទាំង​ទទួល​ព្យាបាល​ដូច​ជនជាតិ​ថៃ ​ផង​ដែរ​»​។​

​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រ​សួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា ​តាម​ព័ត៌មាន​ដែល​ទទួល​បាន​មាន​ពលករ​ខ្មែរ​ម្នាក់​ ដែល​បាន​ធ្វើ​ដំណើរ​ជាមួយ​ក្រុម​គ្នា​គាត់​ចេញពី​ខេត្ត​ឈុន​បូរី​ទៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​រក​ឃើញ​មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​។ លោកស្រី​បាន​បន្ត​ថា​ មិនមែន​គាត់​មាន​កូ​វីដ​១៩ ពី​កម្ពុជា រួចហើយ​បាន​ឆ្លង​ចូល​ទៅ​ប្រទេស​ថៃ​នោះ​ទេ​ ពោល​គឺ​គាត់​បាន​ចេញ​ទៅ​ថៃ ​តាំងពី​មុន​មាន​ហេតុការណ៍​ផ្ទុះឡើង​នូវ​ការរកឃើញ​វីរុស​កូ​វីដ​-១៩ នៅ​ខេត្ត​សាមុត​សា​ខន​ទៅទៀត​។

​លោក​ កឹម ចំរើន បាន​អំពាវនាវ​ឲ្យ​បងប្អូន​ពលករ​ខ្មែរ​ទាំងអស់ រក្សា​ភាព​នឹងន​កុំ​ធ្វើការ​ចល័ត ឬ​រត់គេច​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង នៅ​ក្នុង​កំឡុង​ពេល​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ថ្មីៗ​នេះ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ទាំង​អស់​គ្នា​។ លោក​បាន​បន្ត​ទៀត​ថា​ នៅ​ក្នុង​កំឡុង​ពេលនេះ មិន​មាន​ការចុះ​ចាប់​ឃុំខ្លួន​ឡើយ ហើយ​អាជ្ញាធរ​ថៃ​កំពុង​រៀបចំ​គោលនយោបាយ ដើម្បី​ជួយ​បងប្អូន​ពលករ​ ដែល​មិន​មាន​ឯកសារ​ស្នាក់នៅ និង​ធ្វើការ​អាច​បន្ត​ស្នាក់នៅ​និង​ធ្វើការ​ជា​បណ្ដោះអាសន្ន​បន្ត​ទៀត ​បាន​នៅ​ក្នុង​ប្រទេស​ថៃ​។ លោក​បាន​បញ្ជាក់​ថា ​ក្នុង​ករណី​បងប្អូន​មាន​បញ្ហា​សូម​ទំនាក់ទំនង​មក​ស្ថានទូត​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ឬ​លេខ​ទូរស័ព្ទ ០៩៤ ០៩២ ៥៩០៥៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​ផ្លូវសំឡូត- វាលវែង-អូរសោម ដល់​កោះកុង ជិះ​ទៅ​មក​បាន​ស្រួល ប្រើ​ពេល ៤ ទៅ ៥ ម៉ោង​ទៅ​ដល់​គោលដៅ

​ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម