ព័ត៌មានជាតិ
ចិន ផ្តល់សម្ភារៈការិយាល័យតម្លៃ២លានយ័ន ដល់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា
ពិធីប្រគល់សម្ភារៈការិយាល័យរបស់ក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងខាងភាគីចិន តំណាង ដោយលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូតចិន បានលើកថា ក្រសួងការបរទេសចិន បានផ្ដល់ជំនួយឧបករណ៍សម្ភារៈការិយាល័យ ដែលមានទឹកប្រាក់ចំនួន២ លានយ័ន ដែលក្រសួងការបរទេសចិនផ្ដល់ជូនគណៈកម្មាធិការខាងកម្ពុជាគឺដើម្បីបង្កើនប្រសិទ្ធភាពការងារខាងគណៈកម្មាការ ដើម្បីទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនឲ្យបានកាន់តែជិតស្និទ្ធឡើង។

ចំណែកលោកឧបនាយករដ្ឋមន្ដ្រី បានសម្តែងនូវការរីករាយណាស់ ក្នុងនាមគណៈកម្មាធិការកម្ពុជាក្នុងក្របខ័ណ្ឌគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ក្នុងឱកាសពិធីប្រគល់អំណោយសម្ភារៈការិយាល័យយ៉ាងច្រើន ដែលជាអំណោយរបស់ក្រសួងការបរទេសចិន ដែលមានតម្លៃ២លានយ័ន ផ្ដល់ជូនគណៈកម្មាធិការកម្ពុជា ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំង“ផែនការសកម្មភាព ៥ឆ្នាំដើម្បីបង្កើតសហគមន៍វាសនារួមកម្ពុជា-ចិន(២០១៩-២០២៣)”ឲ្យមានប្រសិទ្ធភាពខ្ពស់។

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា ជំនួយឧបត្ថម្ភដ៏សំខាន់នេះ ដែលមានសម្ភារៈការិយាល័យសម្បូរបែបយ៉ាងច្រើន នឹងជួយសម្រួលដល់ការងាររបស់គណៈកម្មាធិការកម្ពុជា ដែលមានស្ថាប័នក្រសួងចំនួន១៧ជាសមាជិក ដើម្បីធ្វើឲ្យកាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ដើម្បីអនុវត្តឲ្យបានលទ្ធផលល្អ នៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន នៅថ្ងៃទី១៦ ខែមិថុនា កន្លងមកជាពិសេសបញ្ជីការងារបន្ទាន់ដែលយើងត្រូវធ្វើឲ្យសម្រេច។ លោកបន្តថា ទស្សនកិច្ចផ្លូវការរបស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២០ ដើម្បីចូលរួមជាអធិបតីភាពជាមួយ សម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ដែលបាននាំឲ្យពាណិជ្ជកម្មរវាងកម្ពុជានិងចិន កាន់តែមានទំហំធំធេងថែមទៀត លើសពី១០ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២៣ ដែលបានគ្រោងទុក ជាពិសេសការនាំចេញកសិផលកម្ពុជាឲ្យបានច្រើនថែមទៀតទៅប្រទេសចិន

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បញ្ជាក់ទៀតថា ក្នុងនាមគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់នូវសម្ភារៈការិយាល័យអេឡិចត្រូនិកជាច្រើនទាំងនេះ ដើម្បីនឹងសម្រួលការងារគណៈកម្មាធិការសម្រប សម្រួលអន្តររដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសនេះ តាងនាមរាជរដ្ឋាភិបាលកម្ពុជា លោកឧបនាយករដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយឧបត្ថម្ភហិរញ្ញប្បទានយ៉ាងច្រើនជាបន្តបន្ទាប់ដល់កម្ពុជា ជាជំនួយឥតសំណង កម្ចីអត់ការប្រាក់ ឬការប្រាក់ទាប ព្រមទាំងការវិនិយោគ ដែលមានទំហំធំធេង ជារៀងរាល់ឆ្នាំនៅកម្ពុជា
៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖ ផ្លូវសំឡូត- វាលវែង-អូរសោម ដល់កោះកុង ជិះទៅមកបានស្រួល ប្រើពេល ៤ ទៅ ៥ ម៉ោងទៅដល់គោលដៅ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ