Connect with us

ព័ត៌មានជាតិ

កម្ពុជា ត្រូវការពេល៣ឆ្នាំ ស្ដារវិស័យ​ទេសចរណ៍​ត្រឡប់​មក​​ធម្មតា​វិញ ​

បានផុស

នៅ

វិស័យ​ទេសចរណ៍ ​ក្នុង​ប្រទេស​កម្ពុជា​ នឹង​ត្រឡប់​មក​ប្រក្រតីវិញ ក្រោយ​រយៈពេល​៣ឆ្នាំ ដោយ​សារ​តែ​មាន​ផល​ប៉ះ​ពាល់​ពី​ជំងឺ​កូវីដ-១៩។​​នេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​កិច្ច​ប្រជុំ​ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២០​នេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២០ ទេសចរ​អន្តរជាតិ ​មក​ទស្សនា​កម្ពុ​ជា ​មាន​ត្រឹមតែ ១,២៤៧,៦៨០​នាក់ ថយចុះ ៧៤.១% និង​ទទួល​បាន​ទេសចរ​ផ្ទៃក្នុង ៧,២៨៤,៤០៩​នាក់ ថយចុះ ៥១.៩% ដែល​ការ​ថយចុះ​នេះ ​គឺ​ដោយសារ​រង​ផល​ប៉ះពាល់​ខ្លាំង​ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩។​

​​ក្រសួង​ទេសចរណ៍ ​បាន​ធ្វើ​ការ​​វាយ​តម្លៃ​ស្ថាន​ភាព​ទេសចរណ៍ ​នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​សេណារីយ៉ូ​ ចំនួន​២​ គឺ ទី១. ប្រើរយៈពេល៣ឆ្នាំ (២០២០-២០២៣), ទី២. ប្រើរយៈពេល៥ឆ្នាំ (២០២០-២០២៥)។

ក្រសួងទេសចរណ៍ ​បាន​បន្ត​ថា រយៈពេល​៩​ខែ ឆ្នាំ​២០២០ មាន​ទេសចរ​ផ្ទៃក្នុង ៧,២៨៤,៤០៩​នាក់ ដែល​បាន​ធ្វើដំណើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ទូទាំង​ប្រទេស ថយ​ចុះ ៥១.៩% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩ ក្នុងនោះ​ទេសចរ​ជាតិ ​មាន​ប្រមាណ ៥,៥៦២,៥៣១​នាក់ ថយ​ចុះ ៣៨.២% និង​ទេសចរ​បរទេស​ មាន​ប្រមាណ ១,៧២១,៨៧៨​នាក់ ថយចុះ ៧២%​៕

អត្ថបទ៖ ជលសាល

សូមចុចអាន៖ ​សម្តេច​តេជោ ស្នើ​ក្រុមហ៊ុន​ទូរសព្ទ​បំពាក់​ឧបករណ៍​ចាប់​សេវា​ទូរសព្ទ​នៅ​ផ្លូវ​ក្រោម​ដី​ចោមចៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ខេត្ត​កែប​ត្រៀម​តំបន់​ត្រជាក់​៣​កន្លែង ដើម្បី​បង្កភាព​សប្បាយរីករាយជូនពលរដ្ឋ និង​អ្នកទេសចរណ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម៩ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម៩ ម៉ោង មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

Sokha Hotels

ព័ត៌មានពេញនិយម