ព័ត៌មានជាតិ
ខោអាវជជុះកំពុងត្រូវប៉ាន់ មួយថ្ងៃលក់ចំណេញ ២០ ម៉ឺនរៀល
ខោអាវជជុះមួយតម្លៃ ១០០០០ រៀល កំពុងត្រូវប៉ាន់ម៉ូយៗដែលមានទ្រព្យល្មមៗ ចូលទិញបន្តកន្ទុយគ្នា ក្នុងឱកាសជិតឆ្លងសកល ព្រោះតម្លៃសមនឹងលទ្ធភាពអាចជាវយកទៅប្រើប្រាស់បានច្រើន។ រីឯអ្នកលក់អាចចំណេញយ៉ាងហោច ២០ ម៉ឺនរៀលក្នុងមួយថ្ងៃ។

បងប្រុសម្នាក់ដែលជាអតិថិជនបាននិយាយថា ខោអាវជជុះនេះ បើទោះជាមិនថ្មីស្រឡាងចេញពីហាងក៏ដោយ តែអ្នកមានទ្រព្យធនបន្តិចបន្តួចអាចទិញយកស្លៀកពាក់ហើយអាចបន្លំនិងសម្លៀកបំពាក់ថ្មីៗបាន។ បងប្រុសដដែលបន្តថា ខោអាវជជុះដែលមានតម្លៃ ១០០០ ០រៀលស្មើៗគ្នានេះ មានគុណភាពល្អស្អាតនិងមិនចាញ់សម្លៀកបំពាក់ចេញពីហាងប៉ុន្មានឡើយ។ ពិសេសជាងនេះជិតដល់ថ្ងៃឆ្លងឆ្នាំសកល ២០២១ ផង យើងអាចទិញយកទៅស្លៀកពាក់ដើរលេងឆ្លងឆ្នាំនឹងគេ កុំឲ្យស្លៀកតែខោអាវចាស់ៗពេក។

ដោយឡែកអាជីវករលក់ខោអាវខាងលើបានឲ្យដឹងថា ខោអាវ ជជុះអាចលក់ដាច់ជាងខោអាវហាង។ ខោអាវហាងមានតម្លៃខ្ពស់ ព្រោះខោ១អាចឡើងដល់ ៤០ ដុល្លារ ខណៈខោជជុះត្រឹម ១០០០០ រៀលស្មើនិង ២ ដុល្លារកន្លះប៉ុណ្ណោះ។ លក់ខោអាវជជុះអាចរកប្រាក់ចំណេញរហូតដល់ ២០ ម៉ឺនរៀលក្នុង១ថ្ងៃ ខុសប្លែកពីលក់ខោអាវហាងរកបានត្រឹមតែ ៦០០០០ រៀល។ មួយវិញទៀតជិតឆ្លងឆ្នាំសកលមានម៉ូយៗមកទិញខោអាវច្រើនជាងរាល់ដង។

គួរបញ្ជាក់ថាទីតាំងលក់ខោះអាវជជុះនេះស្ថិតនៅតាមបណ្តោយផ្លូវ ៣៦៩ មុខផ្សារច្បារអំពៅ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕
អត្ថបទ៖ នរា
ចុចអាន៖ សូមប្រុងប្រយ័ត្ន!! មានជនប្រើល្បិចក្លែងបន្លំអត្តសញ្ញាប័ណ្ណ សញ្ជាតិខ្មែរទិញលក់ និងបញ្ចាំ
ចុចអាន៖ ជំនាញមួយ សិស្សបាក់ឌុបច្រើនមើលរំលង តែអ្នករៀនចប់ ៩៩ ភាគរយ មានការងារធ្វើ

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?