ព័ត៌មានជាតិ
មិនដល់ ១២ ម៉ោងផង! យានយន្តល្មើស ៩២៧ គ្រឿង ត្រូវបានពិនិត្យ និងពិន័យ
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គិតត្រឹមម៉ោង៤ រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញសមត្ថកិច្ចនគរបាល បានរកឃើញយានយន្តល្មើសច្បាប់ចំនួន៩២៧ គ្រឿង ក្នុងនោះម៉ូតូចំនួន៦៩៥គ្រឿង និងរថយន្តចំនួន២៣២ គ្រឿង។

បើតាមលោកឧត្តមសេនីយ៍ ឆាយ គឹមខឿន ក្នុងចំណោមយានយន្តទាំង ២៣២ គ្រឿងនោះ មានយានយន្តតូចចំនួន ១៨៥ គ្រឿង និងយានយន្តធំចំនួន៤៧ គ្រឿង ហើយក្នុងចំណោមយានយន្តទាំងនោះ មានល្មើសល្បឿនចំនួន២៨ គ្រឿង, អត់មានប័ណ្ណបើកបរចំនួន១៤នាក់, ល្មើសញ្ញាចំនួន២១ គ្រឿង, បត់ជែង៧ គ្រឿង, បើកបរអត់ដាក់ខ្សែក្រវ៉ាត់ចំនួន១១៤នាក់, លើសចំណុះចំនួន៦ គ្រឿង, បើកបរក្នុងស្ថានភាពស្រវឹងចំនួន៨ នាក់, អត់ស្លាកលេខចំនួន៩ គ្រឿង និងបើកបរប្រើទូរសព្ទចំនួន២៥ នាក់។

ចំណែកម៉ូតូល្មើសទាំង៦៩៥ គ្រឿងនោះ បើកបរដោយអត់មួកសុវត្ថិភាពចំនួន៦១២ នាក់, បើកបរល្មើសសញ្ញាចំនួន៤៨ គ្រឿង, បត់ជែងចំនួន១ គ្រឿង, បើកបរក្នុងស្ថានភាពស្រវឹងចំនួន១៣នាក់, បើកបរដោយគ្មានស្លាកលេខចំនួន៥ គ្រឿង និងបើកបរប្រើទូរស័ព្ទចំនួន១៦ នាក់។

លោកឧត្តមសេនីយ៍ ឆាយ គឹមខឿន បានឲ្យដឹងដែរថា នៅថ្ងៃទី២៦ ខែធ្នូ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន១០ លើក ក្នុងនោះស្លាប់ចំនួន០៥ នាក់ របួសចំនួន១២ នាក់ ដោយរបួសធ្ងន់ចំនួន៥ នាក់ ហើយករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមរាជធានី ខេត្តចំនួន៨។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ចនគរបាល បានរកឃើញយានយន្តល្មើសច្បាប់ចំនួន ៩៥៧ គ្រឿង ក្នុងនោះម៉ូតូចំនួន ៦៤៨ គ្រឿង និងរថយន្តចំនួន៣០៩ គ្រឿង៕
អត្ថបទ៖ កោះកែវ
ចុចអាន៖ ពលករណារត់ចេញ ឬគេចវេសពីការធ្វើចត្តាឡីស័កនឹងត្រូវផាកពិន័យចាប់ពី ២០ម៉ឺនរៀលទៅ១លានរៀល

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ