ព័ត៌មានជាតិ
ដឹងការពិតករណីស្ត្រីជនជាតិចិន ដើរស្រែកយំថាចោរឆក់
ស្រីជនជាតិចិន ដែលបានស្រែកយំតាមផ្លូវថា ចោរឆក់នោះ គឺជាព័ត៌មានមិនពិត និងមិនដូចការផ្សព្វផ្សាយរបស់សារព័ត៌មានមួយចំនួន នោះទេ។នេះបើយោងតាមការបកស្រាយរបស់សមត្ថកិច្ច។

តាមការបកស្រាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងជាមួយករណី ស្ដ្រីជនជាតិចិនម្នាក់ ដែលស្រែកទ្រហោយំនៅតាមផ្លូវសាធារណៈ ដែលមានសារព័ត៌មានមួយចំនួនបានផ្សាយថា នាងត្រូវបានចោរឆក់កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នោះ ជាព័ត៌មានមិនពិត ។

តាមការស្រាវជ្រាវរបស់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ប៉ុស្តិ៍នគរបាល រដ្ឋបាលចតុមុខ ការិយាល័យអនុវត្តនីតិវិធីនៃផែនអន្តោប្រវេសន៍ ជាមួយនាយកដ្ឋានព្រហ្មទណ្ឌ អស់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចបានរកឃើញស្ត្រីជនជាតិចិនឈ្មោះ ZHAO YUNYAN ហើយបាននាំមកសាកសួរ និងបំភ្លឺចំពោះករណីកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ នាងបានឲ្យដឹងថា នាងគ្រាន់តែចង់បានលុយខ្លះ ដើម្បីទៅប្រទេសចិនវិញនោះទេ គ្មានករណីចោរឆក់ឡើយ ហើយសមត្ថកិច្ច បានបញ្ជាក់ថា ស្ដ្រីជនជាតិចិននោះ មានផ្ទុកសារធាតុញៀន ទៀតផង។



ខណៈពេលនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងរៀបចំឯកសារបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសុំគោលការណ៍ពីថ្នាក់ដឹកនាំត្រៀម បណ្តេញស្រ្ដីជនជាតិចិន ចេញពីប្រទេសកម្ពុជា៕
អត្ថបទ៖ ជលសាល
សូមចុចអាន៖សមត្ថកិច្ច ប្រកាសរកក្រុមគ្រួសារសពបុរសម្នាក់ ដែលគ្រោះថ្នាក់លើផ្លូវ៦០ម៉ែត្រ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល