ព័ត៌មានជាតិ
ចំណងទាក់ទងមួយចំនួនដែលមនុស្សប្រុសប្រឹងជៀសវាងបំផុត
ចង់បានការស្រលាញ់ស្ថិតស្ថេរពីមនុស្សប្រុស នារីឆ្លាតៗតោងយល់ដឹងសិន នូវទឹកចិត្តនិងភាពជាធម្មជាតិរបស់ពួកគេ ដែលប្រយ័ត្នបំផុតចំពោះស្នេហាប៉ុន្មានប្រភេទនេះ៖
១ នារីដែលមានគូហើយ
មិនថានាងស្អាតប៉ុណ្ណាក្ដី យើងទាំងអស់គ្នាដឹងហើយថា ទំនាក់ទំនងបែបជាមនុស្សទីបី ទំនងជាមិនមែនជាស្នេហាពិតច្រើនជាង អាចជាការទាក់ទាញរយៈពេលខ្លី នាងនិងគេនោះមានទំនាស់ នាងកំពុងធ្លាក់ទឹកចិត្ត ។ល។ មិនថាហេតុផលណាក្ដី ភាគីទាំងបី ក្នុងទំនាក់ទំនងរវាងមនុស្សលើសពី២នាក់ គឺតែងតែបញ្ចប់ទៅដោយការបំផ្លិចបំផ្លាញទាំងអស់គ្នា។
២ មនុស្សដែលចង់តែកាន់កាប់ជីវិត និងផ្លាស់ប្ដូរគោលដៅគេ
ទោះបីនាងគឺជាប្រភេទស្ត្រីដែលមានភាពទាក់ទាញបំផុត ហើយគេចង់នៅក្បែរបំផុត តែបើនាងចង់ប្រើអំណាចនេះមកកាត់ផ្ដាច់លូកលាន់រឿងមិត្តភ័ក្ដិ និងចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់បុរស ធម្មតានាងនឹងត្រូវបាត់បង់ស្នេហាម្ដងហើយម្ដងទៀត។ មនុស្សប្រុសចុះចាញ់តែជាមួយនារីណាដែលនៅជាមួយនាង គេមានអារម្មណ៍ថា មានសេរីភាព។

៣ យកជំនាន់ឪពុកមកប្រៀបធៀប
មនុស្សស្រីដែលគេខ្លាចត្រង់ចំណុចនេះមាន ពីរប្រភេទ គឺមួយយកចំណុចល្អឥតខ្ចោះរបស់ឪពុកខ្លួនមកធៀបនិងប្ដី។ មួយទៀតធៀបចំណុចមិនល្អដែលឪពុកធ្លាប់ផិតក្បត់ចាកចោលគ្រួសារ ហើយមកធ្វើរឿងបង្ការលើប្ដីបច្ចុប្បន្នរបស់ខ្លួន។ មានតែមនុស្សប្រុសប្រភេទណាទៅដែលទ្រាំនឹងនាងបាន? ក៏បានតែដំបូងៗទេ នាងនឹងបន្តមេម៉ាយដូចមនុស្សជំនាន់មុនទៀតមិនខាន។ មនុស្សប្រុស (ពិតប្រាកដ) ចូលចិត្តរស់នៅជាខ្លួនគេ កុំយកស្រមោល ឪពុកនាងមកប្រៀបធៀបលើគេ។
៤ មនុស្សស្រីទំនេរដើរតាមដូចស្រមោលអន្ទោល
មនុស្សស្រីដែលមនុស្សប្រុសទើសភ្នែកបំផុតគឺ ឃើញដើរតាមមិត្តគេពីក្រោយខ្នង ឃើញមុខប្ដីពេលណាប្រពន្ធនៅនុះជានិច្ច គឺជាសុបិនដ៏សែនអាក្រក់មួយ។ យើងជាមនុស្សស្រី តែយើងក៏មានការធ្វើ យើងក៏មានចន្លោះសម្រាប់ខ្លួនឯង ឬគ្រប់គ្រងផ្ទះ ចំណែកបើជាដើរមិនមែនទៅកន្លែងដែលគេសុទ្ធតែប្រុសៗយើងទៅដែរ បង្ហាញថាយើងទាំងពីរមិនឃ្លាតមួយជំហាននោះឡើយ។ វាបង្ហាញថាយើងទំនេរ(ពេក)។
មនុស្សប្រុសណាទៅ ដែលមានប្រពន្ធអន្ទោលដូចស្រមោលហើយសប្បាយចិត្ត? លើលោកនេះគ្មានទេ។ អាពាហ៍ពិពាហ៍ដែលមិនសប្បាយចិត្តនឹងនាំមកនូវជីវិតអពមង្គលមួយ៕
ប្រែសម្រួល៖ តុង ឡុង
ចុចអាន៖បីម៉ាត់យ៉ាងខ្លី ទៅកាន់អ្នកដែលក្បត់យើង
ចុចអាន៖អ្នកមានជំងឺផ្លូវចិត្ត មានស្នេហាដូចមនុស្សទូទៅដែរទេ?

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ