Connect with us

ព័ត៌មានជាតិ

បើ​មិន​ចង់​ស្ទះ បង​ប្អូន​អាច​ធ្វើ​ដំណើរ​ផ្លូវ​៦០​ម៉ែត្រ ខ​ណៈ​ផ្លូវជាតិ​លេខ​២​កំពុង​ត​បណ្តាញ​ទឹក​ស្អាត

បានផុស

នៅ

​អាជ្ញាធរ​ខណ្ឌ​មានជ័យ​ លោក​ ឡុង ង៉ែត ជា​អភិបាលរងខណ្ឌ ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​ធ្នូ​នេះ​ថា​ ដោយសារតែ​ក្រុម​ជំនាញ​របស់​អង្គភាព​រដ្ឋាករ​ទឹក​កំពុង​ធ្វើ​ការ​ជួសជុល​ប​ណ្តា​ញ​ទឹកស្អាត​ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​ម្តុំ​ដេ​ប៉ូខ្សាច់​ ស្ថិត​ក្នុង​សង្កាត់​ចាក់អង្រែលើ​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ ​ដូច្នេះ​អាជ្ញាធរ​សុំ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​សូម​ធ្វើការ​បញ្ចៀស​ចរាចរណ៍​ ដើម្បី​កុំ​ឲ្យ​ខាត​ពេល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ ឡុង ង៉ែត បាន​បន្ត​ថា​ យានយន្ត​គ្រប់​ប្រភេទ​ ដែល​មានបំណង​ធ្វើ​ដំណើ​ចូល​មក​រាជធានី​ភ្នំពេញ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ​សូម​ធ្វើ​ការ​បញ្ចៀស​ទៅ​រក​ផ្លូវ​៦០​ម៉ែត្រ​ត្រ​ង់​ចំណុច​ភ្លើង​ស្ដុប​មុខ​វត្ត​ចាក់អង្រែ​ក្រោម ​ឆ្ពោះ​ទៅរក​ផ្លូវ​៦០​ម៉ែត្រ​រួច​បត់​ស្តាំ​ទៅ​អតីត​រង្វង់​មូល​ក្បាលថ្នល់​ទើប​ធ្វើ​ដំណើរ​ទៅ​ដោយ​រលូន​។ ​ព្រោះ​បើ​តម្រង់​ទិស​មក​ចាក់​អង្រែ​លើ​ទៅ​ស្ពាន​អាកាស​ក្បាលថ្នល់​ គឺ​អាច​កកស្ទះ​ត្រង់​ចំណុច​បើក​ការដ្ឋាន​ជួសជុល​បណ្តាញ​ទឹក​ស្អាត​របស់​រដ្ឋ​។

​លោក​អភិបាលរង​ ខណ្ឌ​មានជ័យ​ បាន​បញ្ជាក់​ថា ​កាលពី​វេលា​ម៉ោង​១៦​និង​៤៧​នាទី​រសៀល​ថ្ងៃ​ទី​២៩​ខែ​ធ្នូ​នេះ ​មាន​ធ្លាយ​បំពង់​ទឹក​ស្អាត​ទំហំ​៥០០​ម​ម​ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​ មុខ​ដេប៉ូ​ខ្សាច់​សង្កាត់​ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ បណ្តាល​ឲ្យ​ទឹក​ហូរ​កាត់​ផ្លូវ​ទម្រាំ​រក​មូលហេតុ​ឃើញ ហើយខ​ណៈ​នោះ​អង្គភាព​រដ្ឋាករ​ទឹកបាន​សម្រេច​ផ្អាក​ផ្គត់ផ្គង់​ទឹក​ស្អាត​ជា​បណ្ដោះអាសន្ន​ ចាប់ពី​គល់​ស្ពាន​អាកាស​ក្បាលថ្នល់​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​រហូតដល់​រង្វង់​មូល​ព្រះ​នារាយណ៍​រហូត​ដល់ពេល​ជួសជុល​រួច​ជា​ស្ថាពរ​៕​

អត្ថបទ៖ ន​រា

សូមចុចអាន៖ ​ប្រទះឃើញរថយន្តខ្មាន់កាំភ្លើង ម៉ាកលុចស៊ីស RX300 នៅសង្កាត់ពញាពន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម