Connect with us

ព័ត៌មានជាតិ

ជីតា ត ខ្សែភ្លើងដាក់អំពូលរ៉ឺម៉កកង់បីមិនប្រយ័ត្ន ចៅស្រីឆក់ស្លាប់ភ្លាមៗ

បានផុស

នៅ

ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ឆក់ខ្សែភ្លើងស្លាប់ភ្លាមៗ មិនអាចជួយសង្គ្រោះទាន់ពេល ដោយសារជីតាតអំពូលភ្លើងមិនយល់ច្បាស់បច្ចេកទេសជំនាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ វេលាម៉ោង ៦:៤០ នាទីល្ងាច ស្ថិតនៅក្នុងចំណុចភូមិភ្នំគល់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។

សមត្ថកិច្ចបន្តថា ក្មេងស្រីរងគ្រោះមានឈ្មោះ ជី សុជាតិ ភេទស្រីអាយុ៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើបានស្លាប់ដោយសាឆក់ចរន្តអគ្គិសនីបណ្តាលឲ្យបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ បើទោះបីព្យាយាមជួយសង្គ្រោះក៏ហួសពេលទៅហើយដែរ។


មូលហេតុនៃការស្លាប់របស់ក្មេងស្រីរងគ្រោះដោយសារជីតាឈ្មោះ តុង អាត បានយកខ្សែភ្លើងស្រាតមកតដាក់អំពូលលើរ៉ឺម៉កកង់បីរបស់ខ្លួន ដោយចងជាប់និងចំរឹងដែក ហើយជនរងគ្រាះយកដៃទៅចាប់ខ្សែនោះក៏ឆក់ស្លាប់តែម្តង៕

អត្ថបទ៖ សៅ សារិទ្ធ

ចុចអាន៖ លោក អុិត សំហេង អំពាវនាវពលករខ្មែរធ្វើការនៅថៃ កុំទាន់វិលត្រឡប់មកស្រុកកំណើត ចៀសវាងហានិភ័យ

ចុចអាន៖ កុមារាអាយុថ្លៃពីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅ​ស្រុកថ្មគោល បានទទួលថវិកាឧបត្ថម្ភ ១ លានរៀល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម