ព័ត៌មានជាតិ
ធនាគារជាតិ ៖ តម្លៃប្រាក់រៀលបានវិលមកគន្លងដើមធម្មតា នៅចុងឆ្នាំ២០២០
ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា នៅឆ្នាំ២០២០នេះ តម្លៃប្រាក់រៀលបានវិលមកគន្លងដើមដូចធម្មតា ដូចកាលពីឆ្នាំ២០១៦-២០១៨វិញ ក្នុងរង្វង់ ៤.០៤៥ រៀលក្នុងមួយដុល្លារអាមេរិក បន្ទាប់ពីមានអត្រាអតិផរណានៅដើមឆ្នាំ២០២០ ដោយសារកំណើនថ្លៃម្ហូបអាហារពិសេស ក្នុងអំឡុងពេលមានករណីជំងឺកូវីដ១៩ ដំបូងនឹងជំនន់ទឹកភ្លៀង។។

តាមរបាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២០ និងទស្សនវិស័យឆ្នាំ២០២១បានបញ្ជាក់ថា ការវិលមកគន្លងដើម ដោយសារកំណើនតម្រូវការប្រាក់រៀល ក្នុងវិស័យកសិកម្ម និងការដាក់ចេញវិធានការរបស់ធនាគារជាតិនៃកម្ពុជា ដែលក្នុងនោះរួមមាន ការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ និងការគ្រប់គ្រងការផ្គត់ផ្គង់ប្រាក់រៀលតាមរយៈឧបករណ៍រូបិយវត្ថុដទៃទៀត។ ការរក្សាទុកបម្រុងអន្តរជាតិ ត្រូវបានគរពូនជាលំដាប់និងមានកម្រិតខ្ពស់ជាង ៣ ដងនៃកម្រិតដែលប្រទេសកំពុងអភិវឌ្ឍគួរមាន និងមានលទ្ធភាពខ្ពស់ក្នុងពង្រឹងស្ថិរភាពអត្រាប្តូរប្រាក់ និងជំនឿទុកចិត្តមកលើសេដ្ឋកិច្ច។

យោងតាមអត្រាប្តូរ ដែលចេញផ្សាយដោយធនាគារអេស៊ីលីដានៅថ្ងៃនេះ បានឲ្យដឹងថា អត្រាប្តូរប្រាក់គឺ ៤.០៧២រៀល សម្រាប់ការទិញចូលនិង លក់ចេញ៤.០៩០រៀលក្នុងមួយដុល្លារ។
សូមជម្រាបថា អត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក បានកើនឡើងចាប់តាំងចុងឆ្នាំ២០១៩មក ហើយបានបន្តស្ថិតនៅលើគន្លងខ្ពស់ជាងឆ្នាំកន្លងទៅ រហូតដល់ចុងឆ្នាំ២០២០ ដែលការកើនឡើងនេះ គឺដោយសារការធ្លាក់ចុះនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ដែលនាំឲ្យមានតម្រូវការប្រាក់រៀលទាបទាំង សម្រាប់ការប្រើប្រាស់ទូទៅ និងបង់ពន្ធគួបផ្សំនឹងលំហូរចូលនៃរូបិយប័ណ្ណបរទេសមកកម្ពុជា។

បើតាមធនាគារជាតិចំពោះស្ថានភាពថ្លៃអត្រាអតិផរណាសម្រាប់ឆ្នាំ២០២០ មានកម្រិតជាមធ្យម២.៩ភាគរយ ដែលជាចម្បងដោយសារកំណើនថ្លៃម្ហូបអាហារពិសេសក្នុងអំឡុងពេលមានករណីជំងឺកូវីដ១៩ ដំបូងនឹងជំនន់ទឹកភ្លៀង។ អត្រាអតិផរណា ក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងការប្រែប្រួលថ្លៃប្រេងអន្តរជាតិផងដែរ ដោយការធ្លាក់ចុះថ្លៃប្រេងបានរួមចំណែកបន្ទាបអត្រាអតិផរណាគួរឲ្យកត់សម្គាល់ ខណៈដែលថ្លៃទំនិញប្រើប្រាស់មានស្ថេរភាព។ តែទោះជាយ៉ាងណាការធ្លាក់ចុះតម្លៃប្រាក់រៀល មានកម្រិតទាបបើធៀបនឹងរូបិយប័ណ្ណភាគច្រើនក្នុងតំបន់៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ លោក អុិត សំហេង អំពាវនាវពលករខ្មែរធ្វើការនៅថៃ កុំទាន់វិលត្រឡប់មកស្រុកកំណើត ចៀសវាងហានិភ័យ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៥ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ