ព័ត៌មានជាតិ
ប្រទះឃើញគ្រាប់កាំភ្លើងAK.៤៧ នៅដីដំបូកស្រែ ១,៤០២គ្រាប់
គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រភេទគ្រាប់AK.៤៧ ចំនួន១,៤០២គ្រាប់ ប្រជាពលរដ្ឋកាយដីដំបូកស្រែប្រទះឃើញ បានយកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលយកទៅរក្សាទុក កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
លោកវរសេនីយ៍ទោ ឈឿងន គឺមឈុន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា មានប្រជាពលរដ្ឋ ឈ្មោះ ជុំ ជឿន ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិក្បាលក្របី ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានជួលគ្រឿងចក្រយកមក កាយដំបូកស្រែចម្ងាយប្រមាណ១,៥០០ម៉ែត្រ ស្រាប់តែបានប្រទះឃើញគ្រាប់AK.៤៧ ចំនួន១,៤០២គ្រាប់ នៅមានគុណភាពដែលបានកប់នាសម័យសង្គ្រាម។
លោកអធិការបានបញ្ជាក់ថា ប្រជាពលរដ្ឋឈ្មោះ ជុំ ជឿន ក៏បានប្រគល់គ្រាប់ទាំងនោះ មកឲ្យកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបន្ទាយឆ្មារ ដើម្បីរក្សាទុកបញ្ចៀសការគ្រោះថ្នាក់ជាយថាហេតុនិងរង់ចាំប្រគល់ឲ្យអង្គភាពស៊ីម៉ាក់យកទៅកម្ទេចចោល ផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ ឃាត់ខ្លួនអ្នកលក់៣នាក់ និងអ្នកប្រើប្រាស់២នាក់ ដកហូតថ្នាំញៀនជិត១គីឡូ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ជីវិតកម្សាន្ដ៣ ម៉ោង ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន