ព័ត៌មានជាតិ
គិតត្រឹមថ្ងៃ១មករា ខេត្តបាត់ដំបងទទួលបានពលករខ្មែរមកពីថៃចំនួន១៥៦៨នាក់
លោក ឱសថ បណ្ឌិត វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានឲ្យដឹងថា គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២១មាន ពលករខ្មែរមកពីចូលតាមច្រកព្រំដែនខេត្តនិងក្រៅខេត្តទាំងអស់សរុប ១៥៦៨ នាក់បានយកសំណាកសរុប ១២៣៨ នាក់ ក្នុងនោះទទួលបានលទ្ធអវិជ្ជមានចំនួន ១០៣៥ នាក់ និងលទ្ធផលវិជ្ជមានចំនួន ៤នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។

លោកបានបន្តថា បច្ចុប្បន្ននេះមានពលករខ្មែរមកពីថៃចំនួន១២៥១នាក់ កំពុងធ្វើចត្តាឡីស័កនៅមណ្ឌល១ស្រី៥០៨នាក់និង២០នាក់ស្រី១៣នាក់ធ្វើចត្តាឡីស័កនៅមណ្ឌល២។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកាលពីថ្ងៃទី០១មករាឆ្នាំ២០២១បានអញ្ជើញចុះពិនិត្យទីតាំងមណ្ឌលចត្តាឡីស័ក នៅតាមស្រុកជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបាត់ដំបង។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានណែនាំដល់អាជ្ញាធរខេត្តនិងមន្ទីរពាក់ព័ន្ធត្រូវពង្រឹងការធ្វើចត្តាឡីស័កទៅលើពលករខ្មែរមកពីថៃឲ្យបានគ្រប់១៤ថ្ងៃដើម្បីការពារកុំឲ្យមានការឆ្លងរីករាលដាលជំងឺកូវីដ១៩លក្ខណៈទ្រង់ទ្រាយធំនិងឆ្លងចូលទៅក្នុងសហគមន៍៕
ដោយ ៖ សំអឿន

សូមចុចអាន ៖មនុស្សម្នាក់ស្លាប់និងពីរនាក់ទៀតរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ