ព័ត៌មានជាតិ
រាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរច្រើនជាងគេ ក្នុងអំឡុងពេលឆ្លងឆ្នាំសកល
ភ្នំពេញ ៖ ក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងចំណោមគោលដៅទេសចរណ៍សំខាន់ៗនៅតាមបណ្តារាជធានីចំនួន១០នៅប្រទេសកម្ពុជារាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរច្រើនជាងគេរហូតដល់ទៅជាង៥១ម៉ឺននាក់ក្នុងចំណោមភ្ញៀវទេសចរជាង១លាន២សែននាក់ដែលបានដើរកម្សាន្តក្នុងអំឡុងឆ្លងឆ្នាំសកលកន្លងទៅ។

បើតាមលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឲ្យដឹងថា ភ្ញៀវទេសចរដើរកម្សាន្តនាក្រោយឱកាសថ្ងៃឆ្លងឆ្នាំសកលសម្រាប់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ២០២០ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ មានចំនួន ១,២៧៩,១២៨ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១,២៦៨,០២៥ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១១,១០៣ នាក់។

ភ្ញៀវទេសចរទាំងនោះទៅកំសាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមានរាជធានីភ្នំពេញមាន៥១៦,០៩៥ នាក់ខេត្តកំពត ១៥២,១១៩ នាក់ខេត្តព្រះសីហនុ៖ ១៣៦,៣១៤ នាក់ ខេត្តកែប៨៧,៧៣៧ នាក់ ខេត្តសៀមរាប៧៧,៦១៨ នាក់ ខេត្តកំពង់ស្ពឺ៤៦,០៣០ នាក់ ខេត្តបាត់ដំបង ៤២,៨៥០ នាក់ខេត្តកោះកុង៖ ៣១,៨៧៩ នាក់ខេត្តកំពង់ចាម ២៧,១៨៧ នាក់និងខេត្តកណ្តាល ២៦,៩៤០ នាក់។
លោករដ្ឋមន្ត្រីបានកត់សម្គាល់ថាដោយសារព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ត្រូវបានបិទបញ្ចប់ ចលនាទេសចរណ៍ផ្ទៃក្នុងនាឱកាសឆ្លងឆ្នាំសកលនេះ មានភាពផុលផុសច្រើននៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស បើទោះបីមិនមានការរៀបចំពិធីទទួលឆ្នាំថ្មី ការប្រគំតន្ត្រី និងការជួបជុំជាទ្រង់ទ្រាយធំក៏ដោយ។

ចំណែកគ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍បានខិតខំអនុវត្តន៍តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី តាមគោលណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍។ ក្រុមការងាររបស់គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត បានចុះពិនិត្យ និងណែនាំដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដើម្បីបញ្ចៀសការជួបជុំទ្រង់ទ្រាយធំ និងកកកុញមានមនុស្សច្រើន។

លោករដ្ឋមន្ត្រីទទួលស្គាល់ថា ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ពាក់ព័ន្ធជំងឺកូវីដ-១៩នេះ នៅមិនទាន់មានភាពពេញលេញទាំងស្រុងនៅឡើយ ពិសេសការរក្សាគម្លាតសុវត្ថិភាពនៅតាមគោលដៅទេសចរណ៍មួយចំនួនដែលមានលក្ខណៈប្រមូលផ្តុំច្រើន។ កិច្ចការនេះ ក្រសួងទេសចរណ៍នឹងបន្តការរៀបចំជាមួយរដ្ឋបាលរាជធានី-ខេត្តឲ្យកាន់តែម៉ឺងម៉ាត់បន្ថែមទៀត។
រីឯការគ្រប់គ្រងសំរាមនៅតែជាបញ្ហាប្រឈម ជាពិសេសនៅយប់ឆ្លងឆ្នាំ ដោយប្រជាពលរដ្ឋមួយចំនួនមិនបានទុកសំរាមឲ្យបានត្រឹមត្រូវ ដោយទុកចោលនៅកន្លែងទទួលទានអាហារជុំគ្នា ពិសេសគោលដៅទេសចរណ៍ដែលមានការជួបជុំច្រើន ដូចជានៅតំបន់ឆ្នេរសមុទ្រ និងទីប្រជុំជនក្នុងរាជធានី-ខេត្តជាដើម ប៉ុន្តែរដ្ឋបាលរាជធានី-ខេត្តបានខិតខំចាត់កម្លាំងប្រមូលទុកដាក់សំរាមនេះនាព្រឹកបន្ទាប់ ដោយពុំធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពគោលដៅទេសចរណ៍ឡើយ៕
ដោយ ៖ សំអឿន




សូមចុចអាន ៖ មកដឹងថ្ងៃ ឥណ្ឌូនេស៊ីចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដទូទាំងប្រទេស
សូមចុចអាន ៖ ហាងសាច់អាំងបែបជប៉ុនពិតៗ Yakiniku Garden Tokyo បើកដំណើរការហើយ នៅអគារ 313 Quayside

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ