Connect with us

ព័ត៌មានជាតិ

រាជធានី​ភ្នំពេញ​ទទួល​បាន​ភ្ញៀវទេសចរ​ច្រើន​ជាង​គេ​ ក្នុង​អំឡុង​ពេល​ឆ្លង​ឆ្នាំ​សកល

បានផុស

នៅ

ភ្នំពេញ ​៖ ​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ​ក្នុងចំណោម​គោលដៅ​ទេសចរណ៍​សំខាន់ៗ​នៅ​តាម​បណ្តា​រាជធានី​ចំនួន​១០​នៅ​ប្រទេស​កម្ពុជា​រាជធានី​ភ្នំពេញ​ទទួល​បាន​ភ្ញៀវទេសចរ​ច្រើន​ជាងគេ​រហូតដល់​ទៅ​ជាង​៥១​ម៉ឺន​នាក់​ក្នុងចំណោម​ភ្ញៀវទេសចរ​ជាង​១​លាន​២​សែន​នាក់​ដែល​បាន​ដើរ​កម្សាន្ត​ក្នុង​អំឡុង​ឆ្លង​ឆ្នាំ​សកល​កន្លងទៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ភ្ញៀវទេសចរ​ដើរ​កម្សាន្ត​នា​ក្រោយ​ឱកាស​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​សម្រាប់​រយៈពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣១ ខែធ្នូ ២០២០ ដល់​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២១ មាន​ចំនួន ១,២៧៩,១២៨ នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ១,២៦៨,០២៥ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​មាន​ចំនួន ១១,១០៣ នាក់​។

ភ្ញៀវទេសចរ​ទាំងនោះ​ទៅ​កំសាន្ត​នៅ​តាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ​មួយចំនួន រួមមាន​រាជធានី​ភ្នំពេញ​មាន​៥១៦,០៩៥ នាក់​ខេត្តកំពត ១៥២,១១៩ នាក់​ខេត្ត​ព្រះសីហនុ​៖ ១៣៦,៣១៤ នាក់ ខេត្ត​កែប​៨៧,៧៣៧ នាក់ ខេត្តសៀមរាប​៧៧,៦១៨ នាក់ ខេត្តកំពង់ស្ពឺ​៤៦,០៣០ នាក់ ខេត្តបាត់ដំបង ៤២,៨៥០ នាក់​ខេត្តកោះកុង​៖ ៣១,៨៧៩ នាក់​ខេត្តកំពង់ចាម ២៧,១៨៧ នាក់​និង​ខេត្តកណ្តាល ២៦,៩៤០ នាក់​។

​លោក​រដ្ឋមន្ត្រី​បាន​កត់សម្គាល់ថា​ដោយសារ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ត្រូវបាន​បិទ​បញ្ចប់ ចលនា​ទេសចរណ៍​ផ្ទៃក្នុង​នាឱកាស​ឆ្លង​ឆ្នាំ​សកល​នេះ មាន​ភាព​ផុលផុស​ច្រើន​នៅតាម​គោលដៅ​ទេសចរណ៍​នានា​ទូទាំងប្រទេស បើ​ទោះបី​មិន​មាន​ការរៀបចំ​ពិធី​ទទួល​ឆ្នាំ​ថ្មី ការ​ប្រគំ​តន្ត្រី និង​ការជួបជុំ​ជា​ទ្រង់ទ្រាយ​ធំ​ក៏ដោយ​។

ចំណែក​គ្រប់​គោលដៅ​ទេសចរណ៍ និង​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​បាន​ខិតខំ​អនុវត្តន៍​តាម​ប្រសាសន៍​ណែនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី តាម​គោល​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​របស់​ក្រសួងទេសចរណ៍​។ ក្រុមការងារ​របស់​គ​ណៈ​បញ្ជាការ​ឯកភាព​រា​ជ​ធានី​-​ខេត្ត បាន​ចុះ​ពិនិត្យ និង​ណែនាំ​ដល់​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ ដើម្បី​បញ្ចៀស​ការ​ជួបជុំ​ទ្រង់ទ្រាយ​ធំ និង​កកកុញ​មាន​មនុស្ស​ច្រើន។

លោក​រដ្ឋមន្ត្រី​ទទួលស្គាល់​ថា ​ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ពាក់ព័ន្ធ​ជំងឺ​កូ​វីដ​-១៩​នេះ នៅ​មិនទាន់មាន​ភាព​ពេញលេញ​ទាំងស្រុង​នៅឡើយ ពិសេស​ការរក្សា​គម្លាត​សុវត្ថិភាព​នៅតាម​គោលដៅ​ទេសចរណ៍​មួយចំនួន​ដែលមាន​លក្ខណៈ​ប្រមូលផ្តុំ​ច្រើន​។ កិច្ចការ​នេះ ក្រសួងទេសចរណ៍​នឹង​បន្ត​ការរៀបចំ​ជាមួយ​រដ្ឋបាល​រាជធានី​-​ខេត្ត​ឲ្យ​កាន់តែ​ម៉ឺងម៉ាត់​បន្ថែមទៀត​។

រីឯ​ការគ្រប់គ្រង​សំរាម​នៅតែ​ជា​បញ្ហា​ប្រឈម ជាពិសេស​នៅ​យប់​ឆ្លង​ឆ្នាំ ដោយ​ប្រជាពលរដ្ឋ​មួយចំនួន​មិនបាន​ទុក​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​ទុកចោល​នៅ​កន្លែង​ទទួលទាន​អាហារ​ជុំគ្នា ពិសេស​គោលដៅ​ទេសចរណ៍​ដែល​មាន​ការ​ជួបជុំ​ច្រើន ដូចជា​នៅ​តំបន់ឆ្នេរ​សមុទ្រ និង​ទីប្រជុំជន​ក្នុង​រាជធានី​-​ខេត្ត​ជាដើម ប៉ុន្តែ​រដ្ឋបាល​រាជធានី​-​ខេត្ត​បាន​ខិតខំ​ចាត់​កម្លាំង​ប្រមូល​ទុកដាក់​សំរាម​នេះ​នា​ព្រឹក​បន្ទាប់ ដោយ​ពុំ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោភ័ណភាព​គោលដៅ​ទេសចរណ៍​ឡើយ៕
ដោយ ៖ សំអឿន

សូមចុចអាន ៖ មកដឹងថ្ងៃ ឥណ្ឌូនេស៊ីចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដទូទាំងប្រទេស

សូមចុចអាន ៖ ហាង​សាច់អាំង​បែប​ជប៉ុន​ពិតៗ Yakiniku Garden Tokyo បើក​ដំណើរការ​ហើយ នៅ​អគារ​ 313 Quayside

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម