Connect with us

ព័ត៌មានជាតិ

ឆ្នាំ​២០២០​ រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ជាង ៣២​ពាន់​លាន​រៀល​ដល់​កម្មករនិយោជិត​ជា​ស្ត្រី​សម្រាលកូន

បានផុស

នៅ

ភ្នំពេញ ​៖ ​តាម​របាយការណ៍​រប​ស់​បេឡា​ជាតិ​សន្តិសុខ​សង្គម​នៃ​ក្រសួង​ការងារ​និង​បណ្ដុះបណ្តាល​វិជ្ជាជីវៈ​ប្រចាំឆ្នាំ​២០២០​បាន​ឲ្យ​ដឹង​ថា​ ចាប់តាំងពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២០ រហូតមកដល់​ត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០​កន្លងទៅ​នេះ ប​.​ស​.​ស បាន​បើកប្រាក់​ឧបត្ថម្ភ​បន្ថែម​របស់​រាជរដ្ឋាភិបាល​ដល់​កម្មករនិយោជិត​ជា​ស្ត្រី​សម្រាលកូន​ចំនួន ៨០ ៤៩៩​នាក់ ក្នុង​នោះ​ចំនួន​កូន​មាន ៨១ ០៣១ នាក់ ដោយ​ចំណាយ​ទឹកប្រាក់​អស់​ប្រមាណ​ជាង ៣២​ពាន់​លាន​រៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំនួន​នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៩​កន្លងទៅ​ឃើញថា ស្ដ្រី​សម្រាលកូន​មានការ​កើនឡើង​ជា​បន្ត​បន្ទាប់ ដែល​ក្នុង​ឆ្នាំ​២០១៩ ស្ដ្រី​សម្រាលកូន​មាន​ចំនួន​៧៧ ៤៤៩​នាក់ មាន​ចំនួន​កូន​សរុប ៧៧ ៩៦៦​នាក់​និង​ឆ្នាំ​២០១៨ មាន​ស្ដ្រី​សម្រាលកូន​ចំនួន ៦៥ ០៥៤​នាក់ មាន​ចំនួន​កូន​សរុប ៦៥ ៥៣៤​នាក់​។

គួរ​បញ្ជាក់​ថា ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​ជា​សាធារណៈ​សម្រេច​ផ្តល់​ប្រាក់​ឧបត្ថម្ភ ដល់​កម្មការិនី​ដែល​ទើប​សម្រាលកូន​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ ឲ្យ​ទទួល​បាន​គោល​របប​ប្រាក់ឧបត្ថម្ភ​បន្ថែម​របស់​រាជរដ្ឋាភិបាល ដែល​ក្នុងនោះ​សម្រាល​បានកូន​ម្នាក់ ទទួល​បាន ៤០​ម៉ឺន​រៀល​។​ សម្រាល​បានកូន​ភ្លោះ​ពីរ ទទួល​បាន ៨០​ម៉ឺន​រៀល​និង​សម្រាល​បានកូន​ភ្លោះ​បី ទទួល​បាន ១​លាន ២០​ម៉ឺន​រៀល​ដែល​ត្រូវបាន​បើក​ផ្តល់ជូន តាមរយៈ​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.)៕

ដោយ ៖ ​សំអឿន

សូមចុច ៖ កម្ពុជានឹងចុះត្រជាក់ខ្លាំងរយៈពេលជាង១សប្តាហ៍ជាប់ៗគ្នាក្នុងខែមករានេះ

សូមចុច ៖ រាជធានី​ភ្នំពេញ​ទទួល​បាន​ភ្ញៀវទេសចរ​ច្រើន​ជាង​គេ​ ក្នុង​អំឡុង​ពេល​ឆ្លង​ឆ្នាំ​សកល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

Duterte ត្រូវរាយការណ៍ថា បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ឡាអេ ខណៈប្រជាជន​ក្នុង​ប្រទេស​ផ្តើម​តវ៉ា​ទ្រង់ទ្រាយធំ​

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​និង​អាមេរិក​កំពុងចរចា​​និង​អះអាងថា មានការរីកចម្រើន​ទៅមុខ​​

សន្តិសុខសង្គម២ ម៉ោង មុន

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នឹង​ចាត់​វិធានការ​រដ្ឋបាល​ បើ​ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ខុសច្បាប់​មិនរុះ​រើ​ និងសហការ

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្អែក ក្រសួងយុត្តិធម៌ នឹងចាប់ផ្ដើមបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំចាស់ និងដាក់ទិសដៅការងារឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

សន្តិសុខសង្គម២៤ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

Sokha Hotels

ព័ត៌មានពេញនិយម