Connect with us

ព័ត៌មានជាតិ

ម្ចាស់​បទ មុខសញ្ញា ,​គង់ ចាន់​រដ្ឋា ស្វាគមន៍​ឆ្នាំ​ថ្មី​២០២១​ ចាយ​លុយ​ទិញ​កាដូ​លួង​ខ្លួនឯង​

បានផុស

នៅ

ភ្នំពេញ ៖ តារាចម្រៀង​ស្រអែម​ស្រស់​កញ្ញា គង់ ចាន់​រដ្ឋា ខណៈ​ដែល​អាជីព​សិល្បៈ​សព្វថ្ងៃ​នូវ​តែ​រក្សា​បាន ការ​គាំទ្រ​ពី​មហាជន​គ្រប់​វ័យ​លើ​វិស័យ​ចម្រៀង​នោះ​ឃើញថា ​នាង​ហាក់​កាន់តែ​ប្រែ​មុខមាត់​ជាថ្មី​ជាមួយ​ភាព​ស៊ី​វិ​ល័យ​និង​ហ៊ឺហា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹម​គ្នា​នេះ​ រឿងរ៉ាវ​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ប្លែក​អារម្មណ៍​នា​បំណាច់​ឆ្នាំ​២០២០​ចូលឆ្នាំ​២០២១​នោះ​គឺ​តារាចម្រៀង​ស្រី​កញ្ញា គង់ ចាន់​រដ្ឋា បាន​ពួតដៃគ្នា​ជាមួយ​តារា​កូនភ្លោះ​លោក ស៊ិន សុភា និង ស៊ិន សុភ័ក្ត្រ ចេញ​បទ​ចម្រៀង​ថ្មី​មាន​អត្ថន័យ​លើ​កក ម្ព​ស់​កងកំលាំង​ក្នុងការ​ប​ង្រា​ប​បទល្មើស​គ្រឿងញៀន​ និង ​ក្មេង​ទំនើង​ទទួល​បាន​ការគាំទ្រ​ច្រើន​។

ស្រប​ពេល​ដែល​បទ​នេះ​កំពុង​ផ្ទុះ​ការ​គាំទ្រ​និង​ចាប់ អារម្មណ៍​ពី​សំណាក់​មហាជន​ស្រាប់តែ​កញ្ញា​គង់ ចាន់​រដ្ឋា ថ្មីៗ​នេះ​បាន​បញ្ចេញ​រូបភាព​ឈរ​ថត​ក្បែរ​រថយន្ត​ស៊េរី​ទំនើប​ប្រមាណ​ជា​៣​ ឬ​ ៤​សន្លឹក​ភ្ជាប់​និង​សារ​ពញ្ញាក់​អារម្មណ៍​ថា ​នេះ​ជា​ការ​ដូង​លួង​ចិត្ត​ខ្លួនឯង​សម្រាប់​ឆ្នាំ​ថ្មី​។​ កញ្ញា គង់ ចាន់​រដ្ឋា បាន​ថ្លែង​បញ្ជាក់​ថា ​កាដូ​ឆ្នាំ​ថ្មី​ហេងៗ​ណា​កូន​ត្រៀមប្រយុទ្ធ Concert ជាមួយ​ម៉ាក់​ណា។

តារាចម្រៀង​មាន​ដើមកំណើត​មកពី​ទឹកដី​ខេត្ត​សៀ ម​រាប​អង្គរ​កញ្ញា គង់ ចាន់​រដ្ឋា បាន​បញ្ជាក់​បន្ថែមថា​ រ​ថ​យន្ត​នេះ​នាង​បាន​ចាយ​លុយ​ផ្ទាល់ខ្លួន​ទិញ​ជា​កាដូ​សម្រាប់​ខ្លួនឯង​ កាលពី​ថ្ងៃទី​០១​ខែមករា ​ឆ្នាំ​២០២១​។ ឆ្នាំ​ថ្មី​សូម​ជូនពរ​ខ្លួនឯង​ឲ្យ​សំណាងល្អ​ការងារ​ហូរ​ចូល​ច្រើនៗ​ប៉ង​អ្វី​ឲ្យ​បាន​ដូច​បំណងប្រាថ្នា៕

ដោយ ៖ ចាន់​រ៉ា​

សូមចុច ៖ រាជធានី​ភ្នំពេញ​ទទួល​បាន​ភ្ញៀវទេសចរ​ច្រើន​ជាង​គេ​ ក្នុង​អំឡុង​ពេល​ឆ្លង​ឆ្នាំ​សកល

សូមចុច ៖ កម្ពុជានឹងចុះត្រជាក់ខ្លាំងរយៈពេលជាង១សប្តាហ៍ជាប់ៗគ្នាក្នុងខែមករានេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម