ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ នាង ផាត ៖ជ័យជំនះ ៧មករា ជាថ្ងៃកំណើតទី២ របស់ពលរដ្ឋខ្មែរ
កំពង់ចាម ៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ បានលើកឡើងថា ជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ គឺជាកំណើតទី២ របស់ប្រជាពលរដ្ឋខ្មែរ និងជាចំណែកនៃសន្តិភាព សម្រាប់កម្ពុជា។

ជាមួយគ្នានេះ លោកបានជំរុញឱ្យជនរួមជាតិ ត្រូវអរគុណសន្តិភាព ចូលរួមថែរក្សា ការពារសន្តិភាព សម្រាប់ប្រទេសជាតិយើងទាំងអស់គ្នា។

ការលើកឡើងបែបនេះរបស់នាយឧត្តមសេនីយ៍ នាង ផាត បានធ្វើឡើងក្នុងឱកាសដែលនាយឧត្តមសេនីយ៍ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យដោយផ្ទាល់នៅទីតាំងនាវចម្បាំងលិច ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

នាយឧត្តមសេនីយ៍ បានលើកឡើងយ៉ាងដូច្នេះថា៖ «២ថ្ងៃទៀត ជាថ្ងៃ ៧ មករា គឺជាថ្ងៃកំណើតទី២ របស់យើង ជាថ្ងៃដែលផ្តល់កំណើតឱ្យយើងមានថ្ងៃនេះ មានសព្វ មានគ្រប់ មានអ្វីៗដោយសារថ្ងៃ ៧មករា បានរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដឹកនាំរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែលបានសម្លាប់ជាតិសាសន៍ឯង យ៉ាងរង្គាលព្រៃផ្សៃបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រពិភពលោក»។

ទន្ទឹមនឹងនេះដែរ នាយឧត្តមសេនីយ៍ ក៏បានរំឮកថាខ្លួនគាត់ផ្ទាល់ ក៏បានចូលរួមចំណែកជាមួយឥស្សរជនជាន់ខ្ពស់កម្ពុជាផ្សេងៗទៀត ដើម្បីវាយរំដោះកម្ពុជា ឱ្យរួចផុតពីរបបវាលពិឃាត ប៉ុល ពត ដោយបានធ្វើដំណើរតាមផ្លូវទឹកឆ្លងកាត់ទីតាំងនាវាចម្បាំងលិចនេះ ជាមួយយុទ្ធមិត្តជាច្រើនរូបទៀតផងដែរ។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ នាង ផាត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចូលរួមអបអរសាទរទិវាជ័យជម្នះ ៧មករា ទៅតាមលទ្ធភាព ព្រមទាំងត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធានការសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីការពារជំងឺកូវីដ-១៩។

ថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ គឺជាខួបរយៈពេល៤២ឆ្នាំ ដែលកម្ពុជា បានរួចផុតពីក្រញាំពិឃាតខ្មែរក្រហម។
កាលពី៤២ ឆ្នាំមុន ជាតិ និងប្រជាជនកម្ពុជាគ្រាន់តែជាមនុស្សនៅសល់តែដង្ហើម ដែលរៀបនឹងស្លាប់តែប៉ុណ្ណោះ ព្រោះរបបខ្មែរក្រហម ប៉ុល ពត ដែលបានឡើងកាន់អំណាចចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ បានកាប់សម្លាប់មនុស្សដោយគ្មានត្រាប្រណី និងបានបំផ្លិចបំផ្លាញខឿនសេដ្ឋកិច្ច សង្គម វប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យទាំងអស់ ស្ទើរគ្មានសល់៕
អត្ថបទ ៖ លោក ហុង ម៉េងហៀ



សូមចុចអាន ៖ចោរគាស់ផ្ទះ លួចមាសពេជ្រលុយកាក់ជាច្រើន សមត្ថកិច្ចកំពុងវែកមុខ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង