ព័ត៌មានជាតិ
ខ្សែរាជវង្សដែលត្រួសត្រាយផ្លូវបានជោគជ័យលើវិស័យម៉ូដកម្រិតពិភពលោក
នេះជាខ្សែរាជវង្សទាំង៥ អង្គ ដែលជោគជ័យលើវិស័យម៉ូដកម្រិតពិភពលោក៖
១. ព្រះនាង Lady Amelia Windsor

ព្រះនាងត្រូវជាបងប្អូនជីដូនមួយទីបីរបស់ព្រះអង្គម្ចាស់ William និង Harry របស់ចក្រភពអង់គ្លេស ប៉ុន្តែ Lady Amelia Windsor កំពុងតែធ្វើឲ្យមានការផ្លាស់ប្ដូរកាន់តែធំនៅក្នុងពិភពម៉ូដ។
ព្រះនាងថែមទាំងចាប់យកអាជីពមួយទៀតដោយការព្យាយាមច្នៃម៉ូដ និងសហការជាមួយអ្នករចនាស្បែកជើង Chilvers ក៏ដូចជាម៉ាកគ្រឿងអលង្ការ Tada និង Toy ។ ព្រះនាងគឺជារាជវង្សមួយដែលមមាញឹកជាមួយការងារបំផុត។
២. ព្រះនាង Maria-Olympia នៃប្រទេសក្រិកនិងដាណឺម៉ាក

ព្រះនាង Maria-Olympia នៃប្រទេសក្រិកនិងដាណឺម៉ាក មិនមែនជាមនុស្សចម្លែកនឹងពិភពម៉ូដទេ។ ដោយក្ដីរីករាយពីគ្រួសាររាជវង្សក្រិក ទ្រង់បានសិក្សានៅសាលារចនាម៉ូដនៅឯទីក្រុងញូវយ៉ក និងបានយកគំរូតាមយុទ្ធនាការម៉ាកល្បីៗ ជាច្រើន។
៣. ព្រះនាង Marie-Chantal ប្រទេសក្រិក

ទោះបីជាទ្រង់ មកពីប្រទេសក្រិក ហើយមិនបានកើតក្នុងរាជវង្សក៏ដោយ តែទ្រង់បានកើតនៅក្នុងគ្រួសារនៃពិភពជំនួញ។ ប្រសូតនៅហុងកុងជាកូនស្រីរបស់មហាសេដ្ឋី Robert Warner Miller និងព្រះនាង Marie-Chantal បានបង្កើតយីហោសំលៀកបំពាក់កុមារប្រណីតដែលមានឈ្មោះខ្លួនឯងនៅឆ្នាំ ២០០០។
៤. ព្រះនាង Deena Aljuhani Abdulaziz នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត

ព្រះនាង Deena Aljuhani Abdulaziz នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត មានអាជីពមួយក្នុងវិស័យម៉ូដ មុនពេលអភិសេកជាមួយរាជវង្ស គឺព្រះអង្គម្ចាស់ Sultan bin Fahad bin Nasser bin Abdulaziz។
ទ្រង់ចូលចិត្តម៉ូដសំលៀកបំពាក់តាំងពីនៅអាយុ ៦ ឆ្នាំ នៅពេលទ្រង់ត្រូវបានគេនាំទៅកម្មវិធីបង្ហាញម៉ូដនិងព្រឹត្តិការណ៍ជាច្រើន។ ទ្រង់ក៏បានបើកហាងលក់សំលៀកបំពាក់ប្លែកៗតែមួយគត់ ដែលមានឈ្មោះថា DNA នៅ Riyadh ក្នុងឆ្នាំ ២០០៦
៥. ព្រះនាង Sirivannavari Nariratana Rajakanya

ព្រះនាង Sirivannavari គឺជារាជវង្សនៃប្រទេសថៃ ហើយទ្រង់ក៏មានសមិទ្ធផលដ៏គួរឲ្យ ចាប់អារម្មណ៍ ជាច្រើនផងដែរ។
ក្នុងនាមជាបុត្រីតែមួយគត់របស់ស្ដេចថៃ ទ្រង់បានចាត់ចែងធ្វើឲ្យខ្លួនទ្រង់មានកេរ្តិ៍ឈ្មោះនៅក្នុងពិភពម៉ូដនិងកីឡាផងដែរ។
ព្រះនាងមិនត្រឹមតែជាអ្នកច្នៃប្រឌិតដែលនៅពីក្រោយយីហោប្រណីត Sirivannavari នៃទីក្រុងបាងកកឡើយ តែក៏ត្រូវបានគេស្គាល់ថាបំណែកដ៏ឆើតឆាយនិងស៊ីវិល័យ ដែលមានភ្ជាប់ជាមួយហត្ថលេខារបស់ទ្រង់និងបំផុសគំនិតដោយសំលៀកបំពាក់ប្រពៃណីថៃ។
ទ្រង់ក៏ជាអ្នកលេងវាយសីដ៏ពូកែ និងបានឈ្នះមេដាយមាសមួយនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០០៥ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖scmp
ចុចអាន៖កសាងប្រេនបានល្បីត្រដែត បុគ្គលក៏ក្លាយជាមហាសេដ្ឋីក្នុងវិស័យម៉ូដដូចគ្នា
ចុចអាន៖ជីវិតដ៏អាថ៌កំបាំងរបស់កូនស្រីប្រធានាធិបតី វ្លាឌីមៀពូទីន ដែលគ្រប់គ្នាមិនធ្លាប់បានដឹង

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល