ព័ត៌មានជាតិ
វគ្គហ្វឹកហ្វឺនពលទាហានជាង១០០នាក់ ផ្នែកវាយលុក ត្រូវបញ្ចប់ជាស្ថាពរ
វគ្គហ្វឹកហ្វឺន សម្រាប់ពលទាហានជាង១០០នាក់ ក្នុងវីរសេនាតូចលេខ៥២៣ នៅទីលានក្នុងស្រុករតនៈមណ្ឌល ត្រូវបានបញ្ចប់វគ្គហ្វឹកហ្វឺនពង្រឹងសមត្ថភាពបាញ់គ្រាប់ពិត ក្រោមលទ្ធផលល្អប្រសើរលើជំនាញវាយលុកអាវុធAK47និងPKM។
នៅក្នុងពិធីបិទវគ្គកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ឯក ឯក សំអូនមេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការយោធភូមិភាគទី៥ បានលើកឡើងថា វគ្គបំប៉នកម្ដៅសាច់ដុំ និងពង្រឹងសមត្ថភាពរយៈពេល២៩ថ្ងៃកន្លងមកនេះ ពិតជាបានផ្តល់នូវបទពិសោធន៍យុទ្ធសាស្ត្រយ៉ាងល្អប្រសើរធ្វើឲ្យពលទាហានទាំងអស់ មានការរឹងមាំបន្ថែមទៀត លើជំនាញគ្រប់គ្រងស្ថានការនិងវាយលុក នៅក្នុងសមរភូមិសំដៅទៅកាន់គោលដៅ ដោយបាញ់គ្រាប់ពិតប្រកបដោយសមត្ថភាព ផ្តល់បានសម្រេចនូវលទ្ធផលល្អដូចការរំពឹងទុក។ លោកបន្តថា ក្រៅពីភារកិច្ចស្នូលប្រយុទ្ធការពារជាតិមាតុភូមិកងយោធពលខេមរភូមិន្ទទាំងអស់ ក៏ត្រូវខិតខំប្រឹងប្រែងជាបន្តបន្ទាប់ទៀត ដើម្បីលើកកម្ពស់សមត្ថភាពប្រកបដោយទឹកចិត្តមោះមុត មិនចំពោះភារកិច្ចក្នុងវគ្គហ្វឹកហ្វឺនសិក្សារៀនសូត្រឬជាអាទិភាព នៅលើសមរភូមិផ្ទាល់បង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីសម្រេចឲ្យបានភាពជោគជ័យ។ ហើយវាក៏ជាផ្នែកមួយ ក្នុងការប្រមូលផ្ដុំកម្លាំងត្រៀមបង្ការអន្តរាគមន៍លើប្រការនានា ពិសេសត្រៀមបង្ការចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងហេតុការណ៍គ្រោះថ្នាក់មហន្តរាយផ្សេងៗតាមបទបញ្ជាថ្នាក់លើ។
លោកឧត្ដមសេនីយ៍ឯក ឯក សំអូន ក៏បានកោតសរសើរចំពោះនាយទាហានពលទាហានវីរសេនាតូចលេខ៥២៣ កងពលតូចថ្មើរជើងលេខ៥២ ដែលឆ្លងកាត់វគ្គជំនាញតាមដំណាក់កាលតាមបទបញ្ជានិងផែនការរបស់ថ្នាក់លើ។ ក្រោយពីនេះ សិក្ខាកាមទាំងអស់ ក៏ត្រូវជំរុញការហ្វឹកហ្វឺនអនុវត្តដោយខ្លួនឯងបន្ថែមទៀតហើយនិងជួយបង្ហាត់បង្ហាញដល់កងកម្លាំងដទៃទៀតឲ្យបានចេះក្នុងជំនាញកាន់តែច្បាស់លាស់នឹងប្រសើរឡើង ដើម្បីបុព្វហេតុការពារជាតិមាតុភូមិនិងរាជរដ្ឋាភិបាលទាំងអស់គ្នា។
ជាមួយគ្នានេះដែរ លោកបានផ្ដាំផ្ញើដល់នាយទាហាននិងពលទាហានទាំងអស់ ត្រូវចេះផ្តោតការចាប់អារម្មណ៍និងយកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឺងម៉ាត់រាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាលស្តីពីការទប់ស្កាត់ជំងឺកូវីដ១៩ចូលសហគមន៍ ត្រូវអនុវត្តអនាម័យឲ្យបានត្រឹមត្រូវ ក្នុងការរស់នៅ ក្នុងអង្គភាពក៏ដូចជា ក្នុងសង្គមគ្រួសារ ផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ
សូមចុចអាន៖ ប៉ៃលិន មានពលករខ្មែរមកពីថៃ ឆ្លងកូវីដច្រើនជាងគេ រហូតដល់១៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក