ព័ត៌មានជាតិ
កិច្ចប្រជុំពិភាក្សា ដោះស្រាយ ការបិទផ្លូវរថយន្ត ក្រុមហ៊ុនធ្វើអាជីវកម្មដឹកថ្ម
តំណាងក្រុមហ៊ុនធ្វើអាជីវកម្មផលិតថ្មចំនួន៥ បានយល់ព្រមចំណាយថវិកាចំនួន៧ពាន់៥០០ដុល្លារក្នុង១ខែ សម្រាប់ស្រោចទឹកផ្លូវនៅស្រុកអង្គរធំ បន្ទាប់ពីប្រជាពលរដ្ឋ បានធ្វើការបិទផ្លូវមិនឲ្យធ្វើចរាចរណ៍ ដោយសារដីហុយខ្លាំងពេក ក្នុងពេលបើកបររថយន្តដឹកថ្មឆ្លងកាត់។
បន្ទាប់ពីប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ2SR2 ដែលតភ្ជាប់ពីស្រុកអង្គរធំទៅកាន់ស្រុកអង្គរជុំ ខេត្តសៀមរាប បានធ្វើការបិទផ្លូវនេះជាបន្តបន្ទាប់ ដោយសារតែរថយន្តដឹកថ្មបើឆ្លងកាត់លឿន និងហុយខ្លាំងពេក។ ចំពោះការបិទផ្លូវនោះ ប្រជាពលរដ្ឋបានសំណូមពរចំនួន៤ចំណុច ទី១.សូមឲ្យក្រុមហ៊ុនស្រោចទឹកតាមបណ្តោយផ្លូវ ទី២.សូមបើកបរដោយបន្ថយល្បឿន ទី៣.សូមមានការជួសជុលផ្លូវឡើងវិញ និងទី៤.សូមឲ្យសមត្ថកិច្ចពិនិត្យសារធាតុញៀនក្នុងខ្លួនចំពោះអ្នកបើកបរ។ ពាក់ព័ន្ធបញ្ហានេះ កាលពីរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តសៀមរាប បានបើកិច្ចប្រជុំពិភាក្សាគ្នារកដោះស្រាយមួយសមស្រប ដែលឲ្យប្រជាពលរដ្ឋអាចទទួលយកបាន។
កិច្ចប្រជុំនេះ ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុកទាំងពីរ មន្ត្រីទីចាត់ការអន្តរវិស័យនៃសាលាខេត្តសៀមរាប លោកមេឃុំពាក់ព័ន្ធ តំណាងក្រុមហ៊ុនធ្វើអាជីវកម្មលក់ថ្ម ទាំង០៥ក្រុមហ៊ុន រួមទាំងមន្ត្រីសាលាស្រុកចូលរួមផងដែរ។ បន្ទាប់ពីបានពិភាក្សាគ្នាប្រមាណជាងយ៉ាងល្អិតល្អន់មក តំណាងក្រុមហ៊ុនទាំង០៥បានយល់ព្រម ក្នុងការផ្តល់ថវិកា១ក្រុមហ៊ុន១ពាន់៥០០ដុល្លារ សរុប៧ពាន់៥០០ដុល្លារក្នុង១ខែ សម្រាប់ជួលរថយន្តដឹកទឹកស្រោចផ្លូវនេះកុំឲ្យហុយបន្តទៀត។ អង្គរប្រជុំ ក៏បានសម្រេចជ្រើសរើសយកក្រុមហ៊ុន ស៊ីងអង្គរ ជាអ្នករ៉ាប់រង ក្នុងការដឹកទឹកស្រោចផ្លូវប្រវែងជាង៣០គីឡូម៉ែត្រក្នុង១ថ្ងៃ៣ដង។
ឯកឧត្តម ពិន ប្រាកដ ដើម្បីឆ្លើយតបទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ បានសម្រេចឲ្យក្រុមហ៊ុន ស៊ីង អង្គរ ចាប់ផ្តើមដឹកទឹកស្រោចផ្លូវចាប់ពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១នេះទៅ ។ ជាមួយគ្នានេះ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប ត្រូវធ្វើការដាក់ស្លាកសញ្ញាចរាចរណ៍កំណត់ល្បឿន ដើម្បីឲ្យអ្នកបើកបរទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ ព្រមទាំងឲ្យកម្លាំងសមត្ថកិច្ចត្រូវធ្វើការចល័ត កម្លាំងត្រួតពិនិត្យល្បឿន និងសារធាតុញៀនចំពោះអ្នកបើកបររថយន្ត ក្នុងគោលបំណងធ្វើយ៉ាងកុំឲ្យមានផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។ ម្យ៉ាងទៀត សុំឲ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជួយពន្លឿនគម្រោងការជួសជុលកែលម្អផ្លូវ ហើយអាជ្ញាធរស្រុកទាំងពីរ ត្រូវធ្វើការតាមដានត្រួតពិនិត្យ និង សហការអនុវត្តជាមួយមន្ទីរអង្គភាព ព្រមទាំងតាមដានឲ្យបានជាប្រចាំ ចំពោះក្រុមហ៊ុនក្នុងការស្រោចទឹកផ្លូវ មិនបានទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ និង កិច្ចសន្យា ជាមួយអាជ្ញាធរមូលដ្ឋាន គឺត្រូវធ្វើការបិទការដ្ឋាន មិនអនុញ្ញាតឲ្យធ្វើអាជីវកម្មបន្តនោះទៀតឡើយ៕
អត្ថបទ៖ គឿនវេត
សូមចុចអាន៖ នគរបាលខេត្តកណ្ដាលស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទប៉ុនប៉ងមនុស្សឃាត
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម៥ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍១១ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤