ព័ត៌មានជាតិ
ឆ្នាំ២០២០មានរោងចក្រកាត់ដេរ១២៩បានបិទទ្វារ និងប៉ះពាល់ដល់កម្មករជាង៧ម៉ឺននាក់ ដោយកូវីដ១៩
លោក ហេង សួរ រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថា ឆ្នាំ២០២០មានរោងចក្រសហគ្រាស ក្នុងវិស័យកាត់ដេរចំនួន ១២៩ រោងចក្រ បានបិទទ្វារលែងដំណើរការ ដោយធ្វើឲ្យប៉ះពាល់ដល់កម្មករនិយោជិតចំនួន ៧១,២០២ នាក់ ក្នុងនោះស្រី ៥៧,៧៩៤ នាក់ ដោយសារវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩ ។

លោក ហេង សួរ បានបន្តថា យ៉ាងណាក៏ដោយឆ្នាំ២០២០ មានរោងចក្របានបើកថ្មីឡើងវិញផងដែរ ដោយបានបង្កើតការងារដល់កម្មករនិយោជិតចំនួន ២៣,២០៨ នាក់ ក្នុងនោះស្រី ១៧,៦៣៨ នាក់។ លោក បានបន្តទៀតថា សម្រាប់ឆ្នាំ២០២១នេះ ចំនួនរោងចក្រ ដែលបង្កើតថ្មីៗនឹងមានចំនួនប្រហាក់ប្រហែលនឹងឆ្នាំ២០២០កន្លងទៅ ខណៈនៅចុងឆ្នាំ២០២០ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានអនុម័តគម្រោងវិនិយោគរោងចក្រជាបន្តបន្ទាប់ ដែលនឹងដំណើរការសាងសង់នៅឆ្នាំ២០២១នេះ។ លោក បានបញ្ជាក់ថា គិតរហូតមកដល់ដើមឆ្នាំ២០២១នេះ ស្ថានភាពទូទៅនៃវិស័យការងារ គឺបានត្រឡប់មករកភាពប្រសើរឡើងវិញបន្តិចម្ដងៗ ពោលគឺល្អជាងដើមឆ្នាំ២០២០ ដោយសារបញ្ហាវត្ថុធាតុដើម សម្រាប់ដំណើរការផលិត ក្នុងវិស័យកាត់ដេរមិនមានការខ្វះខាតនោះឡើយ។

លោក ហេង សួរ រំពឹងថា វិស័យកាត់ដេរទាំងមូលនៅកម្ពុជា អាចនឹងវិលមកប្រក្រតីភាពវិញ ក្រោយពេលវិបត្តិជំងឺកូវីដ១៩ត្រូវបានបញ្ចប់។ វិបត្តិនៃជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសកម្ពុជាពិសេសវិស័យការងារ និងវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ធ្ងន់ជាងគេ។ រាជរដ្ឋាភិបាល សម្រេចបញ្ចេញកញ្ចប់ថវិកា ដើម្បីជួយទ្រទ្រង់ដល់វិស័យទាំងពីរនេះ ដោយជួយដល់វិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ កាបូប និងវិស័យទេសចរណ៍ រយៈពេលបីខែបន្ថែមទៀតរហូតដល់ខែមីនា ឆ្នាំ២០២១។

បើតាមលោក ហេង សួរ ចាប់តាំងពីខែឧសភា ឆ្នាំ២០២០រហូតមកដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ រដ្ឋាភិបាលបានបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ជាង៣៤ម៉ឺននាក់ ហើយដែលសរុបទឹកប្រាក់ជាង២៣លានដុល្លារអាមេរិក។ លោកបានបន្តថា ការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍នេះ បានចាប់ផ្ដើមអនុវត្តចាប់ពីខែឧសភា ឆ្នាំ២០២០ហើយបើគិតមកដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ មានចំនួន ៤៥ លើកហើយ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ឱកាសការងារប្រមាណ២ម៉ឺនកន្លែង ត្រៀមសម្រាប់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី