Connect with us

ព័ត៌មានជាតិ

ប្រមុខ​រាជរដ្ឋាភិបាល​ ជំរុញ​ឲ្យ​ក្រសួង​អប់រំ​អនុវត្ត​វិធីសាស្ត្រ​បង្រៀន​ថ្មីៗ​ ក្នុង​សតវត្ស​ទី​២១

បានផុស

នៅ

​​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នៅ​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២០-២០២១ នេះ​បាន​ណែនាំ​ក្រសួង​អប់រំ​យុវជន និង​កីឡា​ ឲ្យ​ពង្រឹង​វិស័យ​អប់រំ​តាម​វិធីសាស្ត្រ​បង្រៀន​ថ្មីៗ​ក្នុង​សតវត្ស​ទី​២១​ ដែល​ជា​វិធីសាស្ត្រ​តាម​បែប​ចម្រុះ​និង​ផ្តោត​លើ​មុខជំនាញ​ចាំបាច់ ​ក្នុង​យុគសម័យ​ឌីជីថល។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​សារលិខិត​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្លែង​ក្នុង​ឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០២០-២០២១ នៅ​ថ្ងៃទី១១ ខែមករា ឆ្នាំ ២០២១​នេះ ​បាន​ណែនាំ​ឲ្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ថា​៖ «​ក្រសួង​អប់រំ​ត្រូវ​ផ្តោតលើ​ការឆ្លើយតប​ទៅ នឹង ទីផ្សារការងារ​ដោយ​អនុវត្ត​វិធីសាស្ត្រ​បង្រៀន​តាម ការ​រិះរក​និង​អនុវត្ត​វិធីសាស្ត្រ​បង្រៀន​ថ្មីៗ​ក្នុង​សតវត្ស​ទី​២១ ដែល​ជា​វិធីសាស្ត្រ​តាម​បែប​ចម្រុះ​ ដោយ​សិស្ស​ត្រូវ​អនុវត្ត​ក្នុង​ថ្នាក់រៀន ស្វ័យ​សិក្សា និង ផ្តោតលើ​ការសិក្សា​មុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា ដែល​ជា​មុខជំនាញ​ចាំបាច់​ក្នុង​យុគសម័យ​ឌីជីថល ជាពិសេស​សិស្ស​មាន​បំណិន​សតវត្ស​ទី​២១ »​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា៖ ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ត្រូវ​រៀបចំ​ប្រព័ន្ធ​អភិវឌ្ឍ​វិជ្ជាជីវៈ​ជាប្រចាំ​រួមទាំង​វគ្គ​វិក្រិតការ ​តាម​គ្រប់​រូបភាព ​ដើម្បី​លើកកម្ពស់​គុណវុឌ្ឍិ និង​សមត្ថភាព​របស់​គ្រូបង្រៀន​គ្រប់​កម្រិត ជាពិសេស​ការ​បង្រៀន​និង​រៀន​តាម​បែប​បច្ចេកវិទ្យា​ទំនើប។ ក្រសួង​ត្រូវ​បន្ត​កែលម្អ​និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​ដល់​សាលា រៀន បន្ទប់រៀន បន្ទប់ ពិសោធន៍ បន្ទប់​កុំព្យូទ័រ​និង​បន្ទប់​សាស្ត្រាចារ្យ​ទៅតាម​លទ្ធភាព និង​ស្ថានភាព​ជាក់ស្តែង​របស់​សាលារៀន​សម្រាប់​បម្រើ​ដល់​ការ​បង្រៀន​និង​រៀន​បែប​ថ្មី ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​បរិបទ​កូ​វីដ​-១៩​។​

​នៅក្នុង​សារ​លិិខិតនោះ​ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់​លោកគ្រូ អ្នកគ្រូ​ទាំងអស់​សូម​បន្ត​ដើរតួ​ជា​បុគ្គល​នាំមុខ​ជា​ឪពុក​ម្តាយ​ទី​២ ជា​មគ្គុទ្ទេសក៍ ជា​អ្នក​ស្រាវជ្រាវ ជាទី​ប្រឹក្សា​និង​ជា​អ្នក​ច្នៃប្រឌិត ព្រមទាំង​ត្រូវ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​ជាប្រចាំ ទាំង​ខាង​ផ្នែក​ចំណេះដឹង​ទាំង​វិធីសាស្ត្រ​បង្រៀន​រួម​ទាំង​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​និង​ភាសាបរទេស​ ដើម្បី​យកចំណេះ​ដឹង​ថ្មីៗ គរុកោសល្យ​ថ្មីៗ​មក​បង្ហាត់បង្រៀន​ដល់​សិស្ស និស្សិត​ឲ្យ​មាន​ចំណេះដឹង​ទូលំទូលាយ​និង​អភិវឌ្ឍ​ខ្លួន​ទៅជា​ពលរដ្ឋសកល​ និង​ជា​អ្នក​បន្តវេន​សម្រាប់​ថ្ងៃ​អនាគត៕

អត្ថបទ៖ ​ណា​រី​

សូមចុចអាន៖ អ្នកនាំពាក្យ​ក្រសួង​អប់រំ​៖​ការបើក​ដំណើរការ​សិក្សា​ឆ្នាំ​ថ្មី​ដំណើរការ​ជា​ប្រក្រតី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៨ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៨ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៩ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៦ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម