Connect with us

ព័ត៌មានជាតិ

លោក ឡុង ឌី​ម៉​ង់​ ៖ ថ្ងៃ​៧​មករា គឺជា​សច្ចធម៌​ពិត នៃ​ប្រវត្តិសាស្ត្រ ហើយ​អ្នកប្រឆាំង​និង​ថ្ងៃ​៧​មករា ក៏បាន​រស់រាន​មាន​ជីវិត​ដោយសារ​ថ្ងៃ​នេះ​ដែរ

បានផុស

នៅ

លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សាធារណរដ្ឋ​កូរ៉េ​បាន​មានប្រសាសន៍ថា ដោយសារតែ​មនោគមវិជ្ជា ដោយសារតែ​បញ្ហានយោបាយ ធ្វើ​ឲ្យ​មនុស្ស​យល់​ខ្លះ​យល់​ខុសៗ​ពី​បញ្ហា​ថ្ងៃ ៧​មករា​នេះ តែ​ទោះជា​យ៉ាងណា ថ្ងៃ​៧​មករា គឺជា​សច្ចធម៌​ពិត នៃ​ប្រវត្តិសាស្ត្រ ដែល​ប្រជាពលរដ្ឋ​ទាំងអស់ រួមទាំង​អ្នកប្រឆាំង ៧​មករា ផង ក៏បាន​រស់រានមានជីវិត ដោយសារ​ថ្ងៃ​៧​មករា នេះដែរ ដូច្នេះ​ត្រូវ​ចូលរួម​ធ្វើយ៉ាងណា​ឲ្យ​ស្មារតី ៧​មករា នេះ គង់វង្ស ស្ថិតស្ថេរ​តទៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី​របស់​លោក ឡុង ឌី​ម៉​ង់ នេះ បាន​ធ្វើឡើង​បន្ទាប់ពី​លោក​បានរៀបចំ​មី​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤២ ទិវា​ជ័យជម្នះ​៧​មករា (៧ មករា ១៩៧៩ – ៧ មករា ២០២១) សាធារណរដ្ឋ​កូរ៉េ (​កូរ៉េ​ខាថ​ត្បូង​) កាលពី​ថ្មីៗ​នេះ​។

លោក​ឯកអគ្គរាជទូត​កម្ពុជា​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​ កាល​ពី​ម្សិលមិញ​ថា នៅក្នុង​អង្គពិធី​នោះ លោក​បានលើកឡើង​ពី​ខ្លឹមសារ​អត្ថន័យ​របស់​ថ្ងៃ ៧​មករា ថា​តើ​អ្វី​ទៅជា​អត្ថន័យ​របស់​ថ្ងៃ ៧​មករា និង​ការតស៊ូ​រំដោះប្រទេស និង​រំដោះប្រជាជន​កម្ពុជា ឲ្យ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍ ព្រមទាំង​ដើមហេតុ ដែល​នាំ​ឲ្យ​មាន​ការតស៊ូ រើ​បម្រាស់​រំដោះប្រទេស​នេះ​។ ជាមួយគ្នា​នោះ​ក៏បាន​លើកឡើង​ពី​អត្ថន័យ អំពី​មូលហេតុ និង​អំពី​វីរភាព​របស់​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា រួមជាមួយ​កងទ័ព​វៀតណាម ក្នុងនោះ​មានការ​ចូលរួម​ពី​ប្រជាជន​កម្ពុជា​ផងដែរ ដើម្បី​រើ​បម្រាស់​ចេញពី​របប​យង់ឃ្នង​ខ្មែរក្រហម​។

បើ​តាម​លោក ឡុង ឌី​ម៉​ង់ នេះ​គឺជា​សច្ចធម៌​ពិត​នៃ​ប្រវត្តិសាស្ត្រ ដែល​បាន​កើតឡើង​នាពេល​កន្លងមក ដូច្នេះ​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​ស្មារតី​ថ្ងៃ ៧​មករា ស្ថិតនៅ​គង់វង្ស​ជា​ដរាប ពីព្រោះ ៧​មករា គឺជា​និមិត្តរូប នៃ​សាមគ្គី​ជាតិ ជា​មិត្ត​និមិត្តរូប នៃ​ការ​ផ្សះផ្សារ​ជាតិ ការបង្រួបបង្រួម​ជាតិ និង​ការកសាង អភិវឌ្ឍន៍​ប្រទេស ដែល​សុទ្ធតែ​មានការ​ចូលរួម​ពី​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់ ដើម្បី​ប្រែក្លាយ​ប្រទេស​កម្ពុជា​ពី​បាតដៃ​ទទេ ក្រោម​ឈាម និង​ទឹកភ្នែក គំនរ​ផេះផង់ ឲ្យ​មានការ​អភិវឌ្ឍ​ដូច​សព្វថ្ងៃនេះ​។

ជាមួយនឹង​ការ​លើក​ឡើង​ខាងលើ​នេះ​ លោក ឡុង ឌី​ម៉​ង់ អះអាង​ថា ដោយសារតែ​មនោគមវិជ្ជា ដោយសារតែ​បញ្ហា​នយោបាយ បានធ្វើ​ឲ្យ​មនុស្ស​យល់​ខុសៗ​គ្នា ហើយ​មុន​ពេល​ដល់​ថ្ងៃ ៧​មករា នេះ តែងតែមាន​ការខ្វែងគំនិត​គ្នា ដោយមាន​ការលើកឡើង​អំណះអំណាង​រៀងៗ​ខ្លួន​ទាក់ទង​បញ្ហា​ថ្ងៃ ៧​មករា នេះ​។ ទោះជា​យ៉ាងណាក៏ដោយ លោក​ថា ថ្ងៃ ៧​មករា គឺជា​សច្ចធម៌​ពិត នៃ​ប្រវត្តិសាស្ត្រ ដែល​ប្រជាពលរដ្ឋ​ទាំងអស់ រួមទាំង​អ្នកប្រឆាំង ៧​មករា ផង ក៏បាន​រស់រានមានជីវិត ដោយសារ​ថ្ងៃ ៧​មករា នេះដែរ​។

ជាមួយគ្នា​នោះ លោក ឡុង ឌី​ម៉​ង់ ផ្ដាំផ្ញើ​ថា យើងទាំងអស់គ្នា​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​ស្មារតី ៧​មករា នេះ គង់វង្ស ស្ថិតស្ថេរ​តទៅ ពីព្រោះ ៧​មករា ជា​ស្នាដៃ​របស់​យុវជន​ជំនាន់​មុន ហើយ​ដែល​ពេលនេះ យុវជន​ជំនាន់​ថ្មី ត្រូវតែ “​រក្សា​ចាស់​បង្កើត​ថ្មី​” ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ប្រមូលផ្តុំ​រាល់​បទពិសោធន៍ និង​គំរូ​ល្អៗ ហើយ​នៅពេល​ត្រឡប់​ទៅ​ប្រទេស​យើង​វិញ ចូលរួម​កសាង​អង្គភាព គ្រួសារ ក៏ដូចជា​ប្រទេសជាតិ​យើង​ឲ្យ​រីកចម្រើន​តទៅ​។

គួរ​រំលឹក​ថា នៅក្នុង​ឱកាស​ខួប​លើក​ទី​៤២ នៃ​ទិវា​ជ័យជម្នះ​៧​មករា ដែល​ទើបតែ​កន្លងទៅ​ថ្មីៗ​នេះ លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សាធារណរដ្ឋ​កូរ៉េ បានរៀបចំ​មី​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤២ ទិវា​ជ័យជម្នះ​៧​មករា (៧ មករា ១៩៧៩ – ៧ មករា ២០២១) លើ​របប​ប្រល័យពូជសាសន៍​ប៉ុលពត តាមរយៈ​ប្រព័ន្ធ​អន​ឡាញ (Zoom) ដែលមាន​តំណាង​សមាជិក​-​សមាជិកា សកម្មជន​អ្នកគាំទ្រ​រាជរដ្ឋាភិបាល ពី​គ្រប់​តំបន់​ទូទាំងប្រទេស​កូរ៉េ ប្រមាណ​១៧០​នាក់ ចូលរួម​។

​អង្គ​មី​ទ្ទិញ​តាមរយៈ​អន​ឡាញ ដែលមាន​រយៈពេល​១​ម៉ោង និង​៣០​នាទី​នោះ មាន​ការគោរព​ភ្លេងជាតិ ច្រៀង​បទ​ពង្សាវតារ​ខ្មែរ ទស្សនា​វីដេអូ​ឯកសារ​ប្រវត្តិសាស្ត្រ និង​អាន​សារ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

ដោយ ៖ កោះ​កែវ

សូមចុចអាន ៖ ពលករ​ធ្វើ​ច​ត្តា​ឡី​ស័ក​៣៧៥៤​នាក់​ នៅ​ខេត្តបន្ទាយមានជ័យ​ទទួល​អំណោយ​ពីស​ម្តេច​តេ​ជោ​

សូមចុចអាន ៖ ​អតីត​រង្វង់​មូល​ព្រឹក​ស្ទះ​ល្ងាច​ស្ទះ មាន​ស្ពាន​អាកាស​​ប្រវត្តិសាស្រ្ត​ លើក​ដំបូង​ មិន​ធ្លាប់​មាន​នៅ​ស្រុកខ្មែរ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម