ព័ត៌មានជាតិ
ម៉ូតូកែច្នៃស៊ីម៉ាំងរំខានប្រជាពលរដ្ឋចំនួន៦៤គ្រឿង ត្រូវបានសមត្ថកិច្ចចាប់ឃាត់ធ្វើការណែនាំ និងអប់រំ
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានថ្លែងប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី១១ ខែមករា នេះថា លោកមិនទាន់ទទួលបានរបាយការណ៍ពីករណីបង្ក្រាបម៉ូតូកែច្នៃស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេសបង្កការរំខានដល់ដំណេករបស់ប្រជាពលរដ្ឋនេះទេ ប៉ុន្តែខាងស្នងការនគរបាលរាជធានីភ្នំពេញបានអះអាងថា រយៈពេលប៉ុន្មានថ្ងៃនេះ សមត្ថកិច្ចគនរបាលរាជធានីភ្នំពេញ បានចាប់ឃាត់ម៉ូតូបែបនេះបានចំនួន៦៤គ្រឿង។

ការចាប់ឃាត់ម៉ូតូកែច្នៃស៊ីម៉ាំងបង្កការរំខានដល់ប្រជាពលរដ្ឋនេះ បានធ្វើឡើងក្រោយពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលសហការជាមួយក្រសួងសាធារណការ ស្រាវជ្រាវកំណត់អត្តសញ្ញាណម៉ូតូធំ ដែលបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ។
លោក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញបានប្រាប់កម្ពុជាថ្មី នារសៀល ថ្ងៃទី១១ ខែមករានេះដែរថា រយៈពេលប៉ុន្មានថ្ងៃនេះ សមត្ថកិច្ចគនរបាលរាជធានីភ្នំពេញ បានចាប់ឃាត់ម៉ូតូកែច្នៃស៊ីម៉ាំង ឬម៉ូតូដែលមានសំឡេងបំពងខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់ដំណេករបស់ប្រជាពលរដ្ឋចំនួន៦៤ គ្រឿង ដើម្បីធ្វើការណែនាំ និងអប់រំ។
បើតាមលោក សាន សុខសីហា នេះមិនមែនជាយុទ្ធនាការថ្មីនោះទេ ពីព្រោះសកម្មភាពនេះសមត្ថកិច្ចរាជធានីភ្នំពេញបានធ្វើជាបន្តបន្ទាប់យូរហើយ ប៉ុន្តែចំនួន៦៤គ្រឿងនេះ គឺយើងគិតចាប់ពីថ្ងៃដែលសម្ដេចក្រឡាហោម ស ខេង បានអំពាវនាវជាថ្មីកាលពីប៉ុន្មានថ្ងៃមុននេះ។ លោកបញ្ជាក់ថា ម៉ូតូទាំងអស់ដែលបានចាប់ឃាត់នោះ ត្រូវបានរក្សាទុកនៅតាមខណ្ឌ ដែលជាអ្នកបង្ក្រាបនោះ ហើយហៅម្ចាស់មកណែនាំអប់រំ។ ប្រសិនបើម៉ូតូទាំងនោះ ជាម៉ូតូច្នៃបំពង់ស៊ីម៉ាំង គឺត្រូវឲ្យដោះចេញ ហើយយកបំពង់ស៊ីម៉ាំងដើមមកដាក់វិញ។

លោក សាន សុខសីហា បានបញ្ជាក់ដែរថា កន្លងមកសមត្ថកិច្ចមិនបានធ្វើការពិន័យអ្វីនោះទេ គឺគ្រាន់តែចាច់ឃាត់ និងធ្វើការណែនាំអប់រំ ហើយយកបំពង់ស៊ីម៉ាង់អូរីជីណល (Original) នោះ យកមកដាក់វិញប៉ុណ្ណោះ រួចហើយហៅឪពុកម្ដាយឲ្យមកធ្វើការធានា ដើម្បីយកត្រឡប់ទៅវិញ។ លោកអះអាងថា កន្លងមកបើទោះបីជាមិនមានការពិន័យធ្ងន់ធ្ងរអ្វីក៏ដោយ ក្រោយពីមានសកម្មភាពរបស់សមត្ថកិច្ចលើបញ្ហានេះ ក៏មានការកាត់បន្ថយច្រើនដែរ ទាក់ទងទៅនឹងក្មេងទំនើង ដែលតែងតែកែច្នៃម៉ូតូ បង្កការរំខានដល់ប្រជាពលរដ្ឋនោះ ដូច្នេះវាមានប្រសិទ្ធភាពច្រើនដែរ មិនបានរំខានទៅដល់ប្រជាពលរដ្ឋដែលសម្រាកនៅពេលយប់ និងថ្ងៃ។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំអន្ដរក្រសួង ដើម្បីកែសម្រួលលក្ខណៈសម្បត្តិ នៃគោលនយោបាយភូមិឃុំ មានសុវត្ថិភាព កាលពីព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាល ពិសេសនៅក្នុងរាជធានីភ្នំពេញ ត្រូវសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីស្រាវជ្រាវកំណត់អត្តសញ្ញាណម៉ូតូធំ ដែលបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ ដែលការដាក់បទបញ្ជារបស់ សម្ដេចក្រឡាហោម ស ខេង បានធ្វើឡើងបន្ទាប់ពីសម្ដេចសង្កេតឃើញថា មានករណីក្មេងទំនើងមួយចំនួនជិះម៉ូតូធំ កែច្នៃបំពង់ស៊ីម៉ាំង ខុសលក្ខណៈបច្ចេកទេស នៃទ្រង់ទ្រាយដើម ហើយមានសំឡេងលឺខ្លាំង បង្កការរំខានដល់ប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម ស ខេង បានកត់សម្គាល់ដែរថា កន្លងទៅអ្នកជិះម៉ូតូធំៗនេះ គឺជិះលឿនៗ ហើយខ្លះបានបង្កការរំខានដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងពេលខ្លះរំខានដល់ដំណេករបស់ថ្នាក់ដឹកនាំថែមទៀតផង ដូច្នេះមន្ដ្រីនគរបាល ត្រូវឃ្លាំមើលសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកំណត់អត្តសញ្ញាណ និងអសយដ្ឋានអ្នកជិះម៉ូតូទាំងអស់នេះ។ សម្ដេចក្រឡាហោម ស ខេង សង្កត់ធ្ងន់ថា ករណីម៉ូតូធំបង្កជាសំឡេងរំខាន នេះត្រូវតែលុបបំបាត់ ដោយមិនត្រូវឲ្យមានបន្ដទៀតនៅក្នុងសង្គមឡើយ៕
ដោយ ៖ កោះកែវ

សូមចុចអាន ៖ បន្ទាន់! ផ្ទុះជំងឺផ្តាសាយបក្សី (H5N1) បណ្ដាលឲ្យមាន់ជាង១ពាន់ក្បាលងាប់
សូមចុចអាន ៖ ក្រុមសីដក់ក្រសួងការពារជាតិ នៅតែរក្សាតំណែងជើងឯកថ្នាក់ជាតិដដែល

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ