Connect with us

ព័ត៌មានជាតិ

អ្នកគាំទ្រ​ចង់ឃើញ​អ្នកលេង​គុន​ខ្មែរ​៣​នាក់​នេះ​ បន្ត​លេចធ្លោ​នៅ ONE ឆ្នាំ​២០២១

បានផុស

នៅ

​កាលពី​ឆ្នាំ​២០២០​កន្លងទៅ មានតែ​អ្នកលេង​គុន​ខ្មែរ ៤ នាក់​ដែល​បាន​ទៅ​ប្រកួត​នៅ​ស្ថាប័ន​អន្តរជាតិ ONE Championship ដោយសារ​បញ្ហា​ជំងឺ​កូ​វិត​-១៩ ដែល​មិនមាន​អំណោយផល​ដល់​កីឡាករ​ផ្សេងៗ​ទៀត​។

​អត្ត​ព​លិ​ក​កម្ពុជា​ទាំង​៤​រូប​នោះ​គឺ ចាន់ រតនា​, នៅ ស្រី​ពៅ , សុខ ធី និង​ខុន ស៊ី​ចាន់​។ ដោយសារ​ខុន ស៊ី​ចាន់ ទើប​ទទួល​បាន​ចំណងដៃ​កូនប្រុស​ម្នាក់​។ ដូច្នេះ​អ្នកគាំទ្រ​សង្ឃឹមថា ចាន់ រតនា​, នៅ ស្រី​ពៅ , និង សុខ ធី បន្ត​រះ និង ទទួលបាន​ឱកាស​ប្រកួត​នៅ​សង្វៀន​អន្តរជាតិ​នេះ​ទៀត​ក្នុង​ឆ្នាំ​២០២១​នេះ និង​រឹតតែ​ជោគជ័យ​ជាង​ឆ្នាំមុន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​លេង​គុន​ចម្រុះ​លេខ​១​កម្ពុជា ចាន់ រតនា ត្រូវបាន​អ្នកគាំទ្រ​មើល​ឃើញ​ថា ទទួល​បាន​ជោគជ័យ​ជាងគេ​នៅ​សង្វៀន​អន្តរជាតិ​នេះ ព្រោះ​ចន្លោះ​ពី​ឆ្នាំ​២០១៨ ដល់ ២០១៩ រូបគេ​ទទួល​បាន​ជ័យជម្នះ​៣​លើក​ជាប់​គ្នា​។

យ៉ាងណា ក្នុង​ខែធ្នូ ឆ្នាំ​២០២០ កន្លងទៅ​ថ្មីៗ​នេះ ចាន់ រតនា បាន​ចាញ់​កីឡាករ Xie Wie នៅក្នុង​ទឹក​ទី​៣ នៅ ONE: COLLISION COURSE​។ ទាំង​សាមីខ្លួន​កីឡាករ និង​អ្នកគាំទ្រ​យល់ឃើញថា អ្នកលេង​គុន​ខ្មែរ​ម្នាក់នេះ​មាន​សមត្ថ​ភាពល្អ​ជាង​កីឡាករ​ចិន​ទាំង​ក្បាច់​លើ និង​ក្បាច់​ក្រោម ប៉ុន្តែ​ការ​ធ្វេសប្រហែស​ធ្វើ​ឲ្យ​រូបគេ​ចាញ់​ក្នុង​ទឹក​ទី​៣​។

​តារា​ទូត​សុច្ឆន្ទៈ​សែ​ល​កាត​បាន​ប្រាប់​ក្រោយ​ការប្រកួត​ថា «​ខ្ញុំ​ពិតជា​សោកស្តាយ​ខ្លាំង ព្រោះ​នៅ​ទឹក​ទី​២ ខ្ញុំ​មានប្រៀប​ហើយ​។ ពេលនោះ ខ្ញុំ​គិតថា ខ្លួនឯង​ឈ្នះ​ទៅហើយ តែ​ខ្ញុំ​មើលស្រាល​ដៃគូ ក៏​ភ្លាត់​ត្រូវគេ​វ៉ៃ​ឲ្យ​ដួល​»​។

ចាន់ រតនា ប្តេជ្ញា​ថា «​ឆ្នាំ​ថ្មី​២០២១​នេះ ខ្ញុំ​ខំប្រឹង​ឲ្យ​ខ្លាំង​ទ្វេ​ឡើង ព្រោះ​ខ្ញុំ​មិន​ចង់​ឲ្យ​បងប្អូន អ្នកគាំទ្រ​ខកចិត្ត​ទៀត​ទេ​»​។

ចំណែក​កីឡាការិនី នៅ ស្រី​ពៅ ទទួលស្គាល់ថា ជំនាញ​គុន​ចម្រុះ​របស់​នាង​នៅ​មាន​កម្រិត ពេល​ប្រកួត​ចាញ់​កីឡាការិនី​ឥណ្ឌា Ritu Phogat ក្នុង​ទឹក​ទី​២​នៅ ONE: BIG BANG ក្នុង​ខែតុលា​។ ម្យ៉ាងទៀត នាង​មិនបាន​ហ្វឹ​ល​ហាត់​ដិតដល់​ទេ​ដោយសារ​ជំងឺ​ខូ​វិត​-១៩ និង​ត្រូវគោរព​តាម​វិធានការណ៍​ការពារ​ច្រើន​ថ្ងៃ​ទៀត​មុនពេល​ប្រកួត​នោះមក​ដល់​។

​ស្រី​ពៅ ប្រាប់ថា «​ខ្ញុំ​មិនទាន់​ច្បាស់​រឿង​ផ្តោតលើ​គុន​ចម្រុះ​ទេ ពីព្រោះ​ឆ្នាំ​២០២១​នេះ ខ្ញុំ​ជាប់​ភារកិច្ច​នៅ​ជម្រើសជាតិ​ទៅ​ស៊ី​ហ្គេម​នៅ​ប្រទេស​វៀតណាម​»​។

​កីឡាការិនី នៅ ស្រី​ពៅ ជាប់​ជម្រើសជាតិ​កម្ពុជា​ផ្នែក​ប្រដាល់សកល​ដែល​បាន​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​តាំងពី​ឆ្នាំ​២០២០​ដើម្បី​ត្រៀមខ្លួន​ទៅ​ប្រកួត​ស៊ី​ហ្គេម​នៅ​ប្រទេស​វៀតណាម​ចុងឆ្នាំ​នេះ​។

​ចំណែក សុខ ធី បាន​ក្លាយជា​អត្ត​ព​លិ​ក​កម្ពុជា​តែ​ម្នាក់​គត់ ​ដែល​ទទួលបាន​ជ័យជម្នះ​នៅ​ឆ្នាំ​២០២០ និង​ជា​កីឡាករ​កម្ពុ​ជាទី​១​ឈ្នះ​នៅ ONE Super Serie បន្ទាប់ពី​ផ្តួល​កីឡាករ​ចិន Huang Ding ក្នុង​ទឹក​ទី​១ នៅ ONE: A NEW BREED ក្នុង​ខែសីហា ប៉ុន្តែ​ប្រកួត​មួយទៀត​ចាញ់​ពិន្ទុ​កីឡាករ​ថៃ Mongkolpetch នៅ ONE: NO SURRENDER III ក្នុង​ខែកក្កដា​។

សុខ ធី ប្រាប់ថា «​ឆ្នាំ​២០២១​នេះ ខ្ញុំ​ចង់​ឲ្យ​ទទួលបាន​ជោគជ័យ និង​ល្អប្រសើរ​ជាង​ឆ្នាំ​២០២០​។ សមត្ថភាព​របស់ខ្ញុំ​នៅមានកម្រិត បើ​ប្រៀបធៀប​ជាមួយ​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក ដូច្នេះ​ខ្ញុំ​មិនទាន់​ប្រាថ្នា​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​ឡើយ​»​។

សព្វ​ថ្ងៃ​នេះ សុខ ធី កំពុង​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​យ៉ាង​ដិតដល់​ជាច្រើន​ខែ​មកហើយ​។ រូបគេ​ថែមទាំង​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការឡើង​ប្រកួត​នៅ​សង្វៀន​ក្នុងប្រទេស​ថៃ​។ សម្រាប់​ឆ្នាំ​២០២១​នេះ​អាចជា​ឆ្នាំ​ល្អ​សម្រាប់ សុខ ធី នៅ​ស្ថាប័ន ONE នៅពេល​គេ​រៀបចំ​ការប្រកួត​នៅ​ប្រទេស​ថៃ៕

សូមចុចអាន ៖ ក្រសួង​អប់រំ និង​NOCC​ ប្រកាស​ទទួល​សហព័ន្ធ​កីឡាប្រដាល់​ឃី​ក​បុក​ស៊ី​ង​កម្ពុជា​ជា​ផ្លូវការ

សូមចុចអាន ៖ ​កាលពី​ឆ្នាំ​២០២០​កន្លងទៅ មានតែ​អ្នកលេង​គុន​ខ្មែរ ៤ នាក់​ដែល​បាន​ទៅ​ប្រកួត​នៅ​ស្ថាប័ន​អន្តរជាតិ ONE Championship ដោយសារ​បញ្ហា​ជំងឺ​កូ​វិត​-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៣២ នាទី មុន

បុគ្គលិកលក្ខណៈតាមរយៈការអង្គុយ បង្ហាញពីអត្តសញ្ញាណពិតរបស់អ្នក

សន្តិសុខសង្គម៣៧ នាទី មុន

ក្មេងទំនើងមួយក្រុមទៀតត្រូវបានឃាត់ខ្លួននៅតំបន់កោះពេជ្រ

ព័ត៌មានជាតិ៤៥ នាទី មុន

រោងចក្រមួយក្នុងខេត្តកំពង់ស្ពឺ ប្រមូលទិញ​ស្វាយ​កែវរមៀតស្រស់ពី ៧០-១០០ តោនក្នុងមួយថ្ងៃ ច្នៃនាំចេញទៅក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ៥៤ នាទី មុន

កូនស្រីលោក ថាក់ស៊ីន រ៉ាយរ៉ាប់ពីដំណើរទៅទីស្នាក់ការកណ្ដាល បក្សភឿថៃ ជាលើកដំបូងរបស់ឪពុក

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តសៀមរាប បើកវេទិកាស្តីពីការកំណត់ទីតាំងកម្រិតខ្ពស់ និងសេវាកម្មភូមិសាស្ត្រសម្រាប់ការអភិវឌ្ឍអាស៊ីប៉ាស៊ីហ្វិក

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម