Connect with us

ព័ត៌មានជាតិ

ជនរងគ្រោះ​រងហិង្សា​ពី​មន្ត្រីជលផល​ បាន​​​ស្លាប់​ទៅ​ហើយ ក្រោយ​ត្រឡប់​មកពី​មន្ទីរពេទ្យ

បានផុស

នៅ

ជនរងគ្រោះ ឈ្មោះ ភឹម វី អាយុ​៤០​ឆ្នាំ ដែល​ត្រូវ​មន្ត្រីជលផល​វាយដំ​ បណ្តា​ល​ឲ្យ​រងរបួស​ធ្ងន់​នោះ ពេលនេះ​បាន​ស្លាប់​ហើយ ក្រោយពី​បាន​យក​ត្រឡប់​ពី​មន្ទីរពេទ្យ​វិញ​កាលពី​ថ្ងៃទី​១៣ ខែមករា ម្សិលមិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជនរងគ្រោះ​រស់នៅ​ភូមិ​ព្រៃ​ផ្គាំ​(​គ​) ស្រុក​អង្គរបុរី ខេត្តតាកែវ ត្រូវ​បាន​ក្រុម​មន្ត្រីជលផល​ដឹកយក​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ ក្រោយពី​រងរបួស​យ៉ាងធ្ងន់ធ្ងរ ដោយ​ក្រុម​មន្ត្រីជលផល ​ដែល​ដឹកនាំ​ដោយ​លោក គឹម សារិទ្ធ និយាយ​ថា ជនរងគ្រោះ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ទូក​ជនរងគ្រោះ​បាន​បុក​ជាមួយ​ទូក​មន្ត្រីជលផល នៅ​ចំណុច​កោះ​អញ្ចាញ ស្ថិតក្នុង​ឃុំ​ទ្រា ស្រុក​សំរោង កាលពី​យប់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១​។ លុះ​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​បង្អែក​ខេត្តតាកែវ ក៏បាន​ទូរសព្ទ​ឲ្យ​ក្រុម​គ្រួសារ​ទៅ​មើល​ជនរងគ្រោះ​ នៅ​មន្ទីរពេទ្យ តែ​ដោយ​ស្ថានភាព​ជនរងគ្រោះ​ធ្ងន់ធ្ងរ​ពេក ទើប​ក្រុម​គ្រួសារ​បញ្ជូន​ជនរងគ្រោះ​បន្ត​មកកាន់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​រាជធានី​ភ្នំពេញ​។

ក្រោយ​ការព្យាយាម​ជួយសង្គ្រោះ​ពី​សំណាក់​ក្រុមគ្រូពេទ្យ​មួយរយៈ គ្រូពេទ្យ​ក៏បាន​ឲ្យ​ក្រុម​គ្រួសារ​យក​ជនរងគ្រោះ​ត្រឡប់​មកផ្ទះ​វិញ ព្រោះតែ​អស់​លទ្ធភាព​ព្យាបាល ដោយសារ​ជនរងគ្រោះ​មាន​ឈាមកក​ក្នុង​ខួ​រក្បាល និង​បាន​ស្លាប់​បាត់​បង់ជីវិត​ពេល​ដឹក​មកដល់​ផ្ទះ​។

ចំពោះ​ករណីនេះ លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវបាន​បញ្ជាក់​ថា លោក​បានស្នើ​ដល់​ស្នង​ការរង​ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការ​នគរបាល​ខេត្ត​តាកែវ បើក​ការស៊ើបអង្កេត​បឋម ចំពោះ​ករណី​នេះ​ហើយ​៕

អត្ថបទ៖ វីរៈ

សូមចុចអាន៖ ​សំណុំរឿង​មន្ត្រី​ជលផល​ប្រើ​ហិង្សា​លើ​ពលរដ្ឋ ពេលនេះ​ធ្លាក់​ដល់ដៃ​តុលាការ​ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥៩ នាទី មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម