ព័ត៌មានជាតិ
ឧកញ៉ា ឡេង ណាវ៉ាត្រា ឧបត្ថម្ភថវិកា ២៥០០០ដុល្លារ ជូនដល់ជនរងគ្រោះដែលជួបគ្រោះថ្នាក់លោតឆ័ត្រយោង
ភ្នំពេញ ៖ លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានឧបត្ថម្ភថវិកា ចំនួន២៥០០០ដុល្លារ ដល់ជនរងគ្រោះដែលលោតឆ័ត្រយោង ដោយជូនទៅគ្រួសារនៃសព (១៥០០០ដុល្លារ) និងគ្រួសាររងរបួសចំនួន(១ម៉ឺនដុល្លារ) នេះបើតាមផេករបស់ លោកឧកញ៉ា ឡេង ណាវ៉ាត្រា។

នៅក្នុងផេកលោកឧកញ៉ា បានសរសេរថា “ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋមួយរូប រស់ក្រោម(ដំបូលសន្តិភាព )គុណបំណាច់របស់កងកម្លាំងដែលតែងតែការពារប្រជាជនយ៉ាងកក់ក្ដៅគ្រប់កាលៈទេសៈ ក្រុមការងារក៏ដូចជាគ្រួសារខ្ញុំបាទសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះ មរណភាពរបស់លោកវរសេនីយ៍ត្រី លឹម សាយ គឺជាការបាត់បង់គ្រូបង្វឹកដ៏ល្អ និងធនធានដ៏កម្ររបស់កម្ពុជា។

ខ្ញុំបាទសុំចូលរួមឧបត្ថម្ភ ២៥០០០ដុល្លា (ពីម៉ឺនប្រាំពាន់ដុល្លារ) ដែលជូនទៅ គ្រួសារ នៃសព (១៥០០០ ដុល្លារ) និងគ្រួសារដែលរងរបួសចំនួន(១ម៉ឺនដុល្លារ) ។

សូមក្រុមគ្រួសារនៃសពទាក់ទងមក បងហេងឡុង ដើម្បីទទួលប្រាក់នេះ ឬផ្ដល់ជាលេខទូរសព្ទដើម្បីក្រុមការងារទាក់ទងទៅវិញ៕
កែសម្រួលដោយ ៖ នាគព័ន្ធ

សូមចុចអាន ៖ ដំឡូងមី អាចក្លាយជាមាស ស បន្ទាប់ពីអង្ករ
សូមចុចអាន ៖Update បន្ថែម៖ មុនជួបគ្រោះថ្នាក់ដល់ស្លាប់ មានក្រុមគ្រូ ១៣ នាក់ទៀត លោតឆត្រជាមួយគ្នា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ