ប្រធាន​ក្រុមហ៊ុន​ផលិត​ដែក​ និង​សង្សារ ត្រូវ​ឃាតក​ប្លន់​សម្លាប់​ក្នុង​ខុន​ដូ LH Residence – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ប្រធាន​ក្រុមហ៊ុន​ផលិត​ដែក​ និង​សង្សារ ត្រូវ​ឃាតក​ប្លន់​សម្លាប់​ក្នុង​ខុន​ដូ LH Residence

Published

on

ភ្នំពេញ ៖ ប្រធាន​ក្រុម​ហ៊ុន​ផលិត​ដែក​ម្នាក់ រួម​នឹង​សង្សារ​ ត្រូវ​បាន​ឃាតក​២នាក់​ប្លន់​សម្លាប់​យក​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ខុនដូ LH Residence ដោយ​ឃាតក​ទាំង២នាក់ យក​កាំភ្លើងខ្លី​និង​កាំបិត ភ្ជង់​គំរាម​ចាកចេញ​ពី​ជណ្ដើរយន្ត ចូល​ទៅ​ក្នុង​បន្ទប់ រួច​ធ្វើ​សកម្មភាព យក​ខ្នើយ​ខ្ទប់មាត់ និង​រឹត​ក​សម្លាប់។

ហេតុការណ៍​នេះ កើតឡើង​កាល​ពី​វេលាម៉ោង​២និង៤០នាទី​រសៀល​ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ក្នុងខុនដូ LH Residence ដែល​មាន​ទីតាំង​ស្ថិត​នៅ តាមផ្លូវ​លេខ​៩ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ទាំង​២​នាក់ ទី​១​មានឈ្មោះ XIO BO ជនជាតិ​ចិន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​ប្រធាន​ក្រុមហ៊ុន​ផលិត​ដែក ស្នាក់នៅ​ខុន​ដូ និង​មិត្តស្រី ឈ្មោះ CAO RUIXIN ជនជាតិ​ចិន អាយុ​២១​ឆ្នាំ មុខរបរ​នៅផ្ទះ។ អ្នក​ទាំងពីរ ត្រូវ​បាន​ជនសង្ស័យ​២​នាក់ ប្រើ​កាំភ្លើងខ្លី​និង​កាំបិត ភ្ជង់​គំរាម​ចាកចេញ​ពី​ជណ្ដើរយន្ត ចូល​ទៅ​ក្នុង​បន្ទប់ រួច​ធ្វើ​សកម្មភាព យក​ខ្នើយ​ខ្ទប់មាត់ និង​រឹត​ក​សម្លាប់។

បន្ទាប់ពី​កើតហេតុ កម្លាំង​ជំនាញ បាន​ត្រួតពិនិត្យ និងធ្វើ​កោសល្យ​វិច័យ​សន្និដ្ឋាន​ថា នេះ​ជា​ករណី​ឃាតកម្ម ដោយ​ជនសង្ស័យ ប្រើ​ខ្សែរឹត​ក យកខ្នើយ​ញ៉ុក​នឹង​ខ្ទប់មាត់ ហើយ​ស្កុត​រំ​ផង​ដែរ៕

កែសម្រួល​ដោយ ៖ នាគព័ន្ធ

សូមចុចអាន ៖ ទោះ​វិបត្តិ​កូ​វីដ​-១៩ យាយី ប៉ុន្តែ ចាន់ រតនា មានរឿង​ល្អៗ​បំផុត​ចំនួន​៣​នៅ​ឆ្នាំ​២០២០

សូមចុចអាន ៖ ឧកញ៉ា ឡេង ណាវ៉ាត្រា ឧបត្ថម្ភ​ថវិកា ២៥០០០ដុល្លារ ជូនដល់​ជនរងគ្រោះ​ដែល​ជួបគ្រោះថ្នាក់លោត​ឆ័ត្រយោង​

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ17 seconds ago

ប្រធាន​ក្រុមហ៊ុន​ផលិត​ដែក​ និង​សង្សារ ត្រូវ​ឃាតក​ប្លន់​សម្លាប់​ក្នុង​ខុន​ដូ LH Residence

ព័ត៌មានជាតិ27 mins ago

ម៉ាស៊ីន​លាងដៃ​អូ​តូ​ម៉ា​ទិ​ក​ចំនួន​១០៣​គ្រឿង​ ត្រូវ​បាន​ប្រគល់​ជូន​សាលាខេត្ត​តាកែវ

ព័ត៌មានជាតិ40 mins ago

ឧកញ៉ា ឡេង ណាវ៉ាត្រា ឧបត្ថម្ភ​ថវិកា ២៥០០០ដុល្លារ ជូនដល់​ជនរងគ្រោះ​ដែល​ជួបគ្រោះថ្នាក់លោត​ឆ័ត្រយោង​

ជីវិតកម្សាន្ដ51 mins ago

ទូច ស្រី​ល័​ក្ខ និង​កូនប្រុស​ឡើង​តុលាការ​ស្អែក​នេះ​ ដើម្បី​តតាំង​ក្តី​ករណី​អតីត​ស្វាមី​ទាមទារ​កូន​

ព័ត៌មានជាតិ58 mins ago

នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេ​ជោ បានធ្វើ​ឲ្យ​អតីត​សមរភូមិ​ក្តៅ​គគុក ក្លាយជា​តំបន់​អភិវឌ្ឍន៍

ព័ត៌មានពេញនិយម