Connect with us

ព័ត៌មានជាតិ

មកដល់ពេលនេះ ​មាន​គ្រឹះស្ថានសិក្សា​ឯកជន​គ្រប់​​កម្រិត​ជាង​៦០០​ បាន​បើក​ដំណើរការ​ឡើងវិញ

បានផុស

នៅ

លោក​បណ្ឌិត សភាចា​រ្យ ហង់​ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​មានប្រសាសន៍ថា ​រហូតមក​ដល់ពេល​នេះ ​មាន​គ្រឹះស្ថានសិក្សា​ឯកជន​គ្រប់​កម្រិត​ចំនួន​៦៦៦​សាលា​បាន​បើក​ដំណើរការ​ឡើងវិញ​រួចរាល់​ហើយ​ នៅ​ក្នុង​ដំណាក់កាល​ទី​២​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែង​នៅ​ក្នុង​សន្និសីទ​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​ នៅ​ទីស្តី​ការ​ក្រសួង លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​ក្នុង​ចំណោម​៦៦៦​សាលា​នោះ ​មាន​៤០០​សាលា​មាននៅ​ភ្នំពេញ​ និង​២៦៦​ទៀត​មាន​ទីតាំង​នៅ​តាម​ខេត្ត​។ ​លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា​«​សាលា​ទាំង​នោះ បាន​បើក​រួចរាល់​ហើយ​នៅ​ក្នុង​ដំណាក់កាល​ទី​២ ​ដែល​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​០៧ ​ខែ​កញ្ញា ​ឆ្នាំ​២០២០​មក​ម្ល៉េះ​»​។ លោក​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា ​ប៉ុន្តែ​មុននឹង​អនុញ្ញាត​ឲ្យ​សាលា​ទាំងនោះ​បើក​ដំណើរការ​ឡើងវិញ​នេះ ​ក្រសួង​បាន​ចុះ​ត្រួតពិនិត្យ​តាម​សាលា​នីមួយៗ​ទាក់ទិន​នឹង​បរិស្ថាន​សាលា​ពិសេស​ការ​អនុវត្​តតាម​ស្តង់ដារ​ប្រតិបត្តិ​របស់​ក្រសួងសុខាភិបាល​និង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ដើម្បី​បង្ការ​ការពារ​កុំ​ឲ្យ​មានការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ និង​មាន​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងនោះ​ជាមួយ​ក្រសួង​ផង​ដែរ​។

លោក​រដ្ឋមន្ត្រី​បាន​រំលឹក​ថា​ នៅ​ដំណាក់កាល​ទី​២​នេះ ​ក្រសួង​មិន​ត្រឹមតែ​អនុញ្ញាត​ឲ្យ​សាលា​ឯកជន​គ្រប់​កម្រិត​បើ​ឡើងវិញ​នោះ​ទេ ​ក្រសួង​ក៏​អនុញ្ញាត​ឲ្យ​សាលា​គ្រឹះស្ថានសិក្សា​សាធារណៈ​ ដែល​មាន​សិស្ស​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២​ទូទាំង​ប្រទេស និង​គ្រឹះស្ថាន​សាធារណៈ​គ្រប់​កម្រិត​នៅ​តាម​ទី​រួម​ខេត្ត​ចំនួន​៤​ ដែល​មាន​កម្រិត​ហានិភ័យ​ទាប (​ទី​រួម​ខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគីរី និង​មណ្ឌល​គី​រី​) បើក​ដំណើរការ​ឡើងវិញ​ចាប់​ផ្តើម ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០២០។ ក្រៅ​ពី​នេះ ក្រសួង​នឹង​ពិនិត្យ​លទ្ធភាព​ជាក់ស្តែង​បើក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ​តាម​រាជធានី ខេត្ត​ផ្សេងទៀត​តាម​ទ្រង់ទ្រាយ​តូច​។ លើសពី​នេះ​ទៀត​ ក្រសួង​អប់រំ​បាន​អនុញ្ញាត​ឲ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ពី​កម្រិត​មត្តេយ្យ​សិក្សា​ដល់​ឧ​ត្ត​មសិ​ក្សា​បើក​ដំណើរការ​ឡើងវិញ ផង​ដែរ​។ ​ប៉ុន្តែ គ្រឹះស្ថានសិក្សា​ឯកជន​ទាំងនោះ​ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​បើក មក​ក្រសួង​អប់រំ តាមរយៈ​មន្ទីរអប់រំ យុវជន និង​កីឡា​និង​ត្រូវ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង​អប់រំ​មុន​បើក​ដំណើរការ​ជា​ផ្លូវការ​។

​លោក ហេង វ៉ាន់ដា ប្រធាន​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​នៅ​កម្ពុជា​បាន​មានប្រសាសន៍ថា​ ទោះបីជា​បើក​សាលា​ឡើងវិញ​ ក៏​ពិតមែន​ ប៉ុន្តែ​មិនមែន​បើក​ឲ្យ​ចូលរៀន​លក្ខណៈ​ជា​គំហុក​នោះ​ទេ​ គឺ​នៅតែ​ប្រកាន់ខ្ជាប់​នូវ​ស្តង់ដារ​ប្រតិបត្តិ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​ក្រសួងសុខាភិបាល​ដដែល​។ ​លោក​បាន​បន្ថែម​ទៀត​ថា​ ការ​បើក​សាលា​ឡើងវិញ​នេះ ​គឺ​ត្រូវ​អនុវត្ត​ទៅតាម​គន្លង​ថ្មី​ តាម​បែប​ជីវភាព​រស់នៅ​ថ្មី​របស់​សិស្ស​និង​និស្សិត​ សំដៅ​ធ្វើ​យ៉ាង​ណា​ការពារ​និង​គាំពារ​ទាំង​សិស្ស​និង​បុគ្គលិក​រួម​ទាំង​សាលា​ផង​ឲ្យ​មានជីវិត​រស់​រវើក​ ដោយ​មិន​មាន​ការ​បាត់​បង់ជីវិត​ និង​ប្រការ​ណាមួយ​ ដែល​នេះ​ជា​គោលនយោបាយ​របស់​វិស័យ​ឯកជន​ចូលរួម​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។​

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​បន្ទាប់ពី​បើក​ដំណើរការ​សាលា​ឡើងវិញ​នៅ​ដំណាក់​កាល​ទី​២​ ដោយ​រលូន​រួចមក​ក្រសួង​នឹង​ចាប់​ផ្តល់​បើក​សាលា​ឡើងវិញ​ នៅ​ដំណាក់កាល​ទី​៣​បន្ត​ទៀត​ពី​ថ្ងៃ​ទី​២​ខែ​វិច្ឆិកា ​ដល់​ដំណាច់​ខែ​ធ្នូ​ឆ្នាំ​២០២០ ​មុននឹង​បើក​បវេសនកាល​ថ្មី​នៅ​ថ្ងៃ​ទី​១១​ ខែ​មករា​ ឆ្នាំ​២០២១​ខាងមុខនេះ​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​ផ្អាក​ចរាចរ​បណ្ដោះអាសន្ន ​លើ​កំណាត់​ផ្លូវ​លេខ​២៨៧ ចាប់​ពី​ផ្លូវ​លេខ ៥៦៦ ដល់​ផ្លូវ​លេខ ៦០៨

​ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សេដ្ឋកិច្ច២៩ នាទីutes មុន

​សិប្បកម្មកែច្នៃត្រីងៀតក្នុងស្រុកមួយ គ្រោងនឹងបង្កើនការផលិតឱ្យបាន ១ តោន ក្នុង ១ ថ្ងៃ ប្រសិនបើមានតម្រូវការ

G-Devith
ជីវិតកម្សាន្ដ៣០ នាទីutes មុន

មិនទាន់រំសាយចិត្ត! G-Devith ប្រកាសបញ្ចេញបទ Disstrack មួយទៀត ស្អែកនេះ

ព័ត៌មានជាតិ៤៥ នាទីutes មុន

មន្រ្តីសុខាភិបាល៖ បច្ចុប្បន្នជំងឺគ្រុនឈាមនៅភ្នំពេញ ស្ថិតក្នុងស្ថានភាពគ្រប់គ្រងបាន

មីនតោន
សន្តិសុខសង្គម៤៧ នាទីutes មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

Sokha Hotels

ព័ត៌មានពេញនិយម