ព័ត៌មានជាតិ
ស្នងការរាជធានីភ្នំពេញ ហាមមន្ត្រីអនុវត្តលើសបទបញ្ជា ចំពោះការផាកពិន័យយានយន្តកែច្នៃខុសបច្ចេកទេស
លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និង ជាស្នងការនគរបាល រាជធានីភ្នំពេញ បានណែនាំដល់អធិការដ្ឋានខណ្ឌនគរបាលទាំង១៤ ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះ យានយន្តបង្កសំឡេងលើសកម្រិតនិងកែច្នៃខុសបច្ចេកទេស ដែលនាំឲ្យ មានការរំខានដល់ប្រជាពលរដ្ឋ។

លោកឧត្ដមសេនីយ៍ឯក បានបន្តថា ប៉ុន្តែមិនត្រូវអនុវត្តឲ្យលើស តាមសេចក្តីណែនាំរបស់ ក្រសួងមហាផ្ទៃ និង លើសពីគោលការណ៍ច្បាប់នោះឡើយ ដើម្បីចៀសវាងកុំឲ្យរងការរិះគន់ ពី ប្រជាពលរដ្ឋ។ នៅក្នុងកិច្ចប្រជុំកាលពីរសៀលថ្ងៃទី១៨ មករា នៅស្នងការដ្ឋានរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក ស ថេត បានមានប្រសាសន៍ថា បញ្ហាការកែច្នៃបំពង់ស៊ីម៉ាំង រថយន្ត ឬ ម៉ូតូ មួយចំនួនខុសបច្ចេកទេស ត្រូវបានជនទំនើងបន្តប្រើប្រាស់ បង្កឲ្យប៉ះពាល់អារម្មណ៍ ប្រជាពលរដ្ឋ ដែលកំពុងទទួលដំណេកនៅពេលយប់ ហើយករណីនេះ ត្រូវបានប្រជាពលរដ្ឋ រិះគន់ តាមបណ្តាញព័ត៌មានសង្គមជារឿយៗ។ លោកឧត្ដមសេនីយ៍ បានណែនាំដល់មន្ត្រីក្រោមឱវាទ ដែលចុះអនុវត្តការងារនេះ ត្រូវធ្វើកុំឲ្យ លើសតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ និង លើសពីគោលការណ៍ច្បាប់ ដើម្បីចៀសវាង កុំឲ្យរងការរិះគន់ពីប្រជាពលរដ្ឋ។

លោកឧត្ដមសេនីយ៍ឯក ស ថេត បានបន្តថា«ការចុះអនុវត្តនោះ ផងដែរ ក៏ត្រូវពង្រឹងទប់ស្កាត់ ចំពោះក្មេងទំនើងជិះម៉ូតូបង្ហោះតាមផ្លូវសាធារណៈ ប៉ះពាល់សណ្តាប់ សង្គម ដោយត្រូវឃាត់ និង ចាប់យកមកអប់រំបន្ទាប់មកទៅអញ្ជើញអាណាព្យាបាលរបស់ពួកគេឲ្យមកទទួល និង យកទៅ អប់រំបន្តទៀត ផងដែរ »។ លោកឧត្ដមសេនីយ៍ឯក ស ថេត បានបញ្ជាក់ថា ម្យ៉ាងវិញទៀតចំពោះអ្នកប្រើប្រាស់យានយន្តកែច្នៃស៊ីមុំាង នឹងត្រូវធ្វើការណែនាំអប់រំ និង ធ្វើការផាកពិន័យតាមច្បាប់អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងនាំយកយានយន្តមករក្សាទុកនៅកន្លែងសមត្ថកិច្ចរយៈពេល៣ថ្ងៃ។

គួរបញ្ជាក់ថា កាលពីកន្លងទៅថ្មីៗនេះ សម្ដេចក្រឡាហោម ស ខេង បានដាក់បទបញ្ជាឲ្យកម្លាំង នគរបាលពិសេស នៅក្នុងរាជធានីភ្នំពេញ ត្រូវសហការជាមួយក្រសួងសាធារណការ និង ដឹកជញ្ជូន ដើម្បីស្រាវជ្រាវកំណត់អត្តសញ្ញាណម៉ូតូធំ ដែលបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ ខណៈម៉ូតូដែលមានសំឡេងខ្លាំងនេះ បានរំខានដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និង បង្ករការរំខានដល់សង្គមសណ្តាប់ធ្នាប់សាធារណៈ ផងដែរ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ មកស្គាល់អគារខ្ពស់ៗជាងគេ ទាំង ១០ នៅរាជធានីភ្នំពេញ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត