ព័ត៌មានជាតិ
មានដឹងទេថាជនជាតិភាគតិចមានប៉ុន្មានអំបូរ និងរស់នៅខេត្តណាខ្លះនៃប្រទេសកម្ពុជា?
នៅក្នុងប្រទេសកម្ពុជាយើង មានជនជាតិដើមភាគតិចចំនួន២៤អំបូរ ដែលរស់នៅពីមុនប្រកបរបរធ្វើស្រែវិលជុំបែបបុរាណ តែឥឡូវបានប្រែក្លាយធ្វើកសិកម្មមួយកន្លែង រួមទាំងការរស់នៅ ស្លៀកពាក់ដូចជាអ្នកស្រុកកណ្តាលដែរ ព្រមទាំងធ្វើការដោះដូរទំនិញ ដោយប្រើប្រាស់ការចាយវាយប្រាក់រៀល។


បើយោងតាមសៀវភៅគោលនយោបាយអភិវឌ្ឍន៍ជនជាតិដើមភាគតិច ដោយក្រសួងអភិវឌ្ឍន៍ជនបទ ជនជាតិភាគតិចបច្ចុប្បន្ន នៅលើពិភពលោកមានចំនួនប្រមាណជាង៣៧០លាននាក់ ដែលរស់នៅជាង៧០ប្រទេស។ ចំណែកក្នុងប្រទេសកម្ពុជាយើងវិញ មានជនជាតិដើមភាគតិចរស់នៅក្នុង១៥ខេត្តក្រុងដូចជា ខេត្តរតនគិរី មណ្ឌលគិរី ព្រះវិហារ កំពង់ធំ ក្រចេះ ស្ទឹងត្រែង ពោធិ៍សាត់ បាត់ដំបង កំពង់ស្ពឺ ព្រះសីហនុ កោះកុង កំពង់ចាម សៀមរាប បន្ទាយមានជ័យ និងឧត្តរមានជ័យ និងមាន២៤អំបូរជនជាតិភាគតិចផ្សេងៗគ្នាដូចជា គួយ ព្នង ទំពួន ច្រាយ កាចក់ គ្រឹង ព្រៅ កាវែត លុន ស្នៀង ក្រោល មិល សួយ ព័រ ខោញ ជង ស្អូច ថ្មូន ខិ រអង ស្ពុង ល្អឺន រដែ និងសំរែ៕


អត្ថបទ៖ កញ្ញា វ៉ាត
សូមចុចអាន៖ មានដឹងទេ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ មានទុរេនលាក់ខ្លួន ដែលមានរសជាតិឆ្ងាញ់

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១១ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង