Connect with us

ព័ត៌មានជាតិ

ចាប់​អ្នក​លេង​ល្បែង​ជល​់មាន់​ តាម​អន​ឡាញ​បាន​១០​នាក់ ​

បានផុស

នៅ

សមត្ថកិច្ច​នគរបាល​ចម្រុះ​មួយ​ក្រុម បាន​ឆ្មក់​ចុះបង្ក្រាប​ល្បែងស៊ីសង​ជល់​មាន់​តាម អន​ឡាញ​មួយកន្លែង​នៅក្នុង​ភូមិ​ពន្លៃ ឃុំ​ពន្លៃ ស្រុក​បរិបូណ៌ កាល​ពី​រសៀល​ថ្ងៃ​ទី​០២ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ពី​ប្រជាពលរដ្ឋ ដែល​នៅ​ជុំវិញ​កន្លែង លេងល្បែង​ស៊ីសង ជល់​មាន់​តាម​អន​ឡាញ ខាង​លើ បានឲ្យ​ដឹងថា​ ទីតាំង​ជល់​មាន់ លើ​កញ្ចក់​ទូរទស្សន៍​នេះ កើតមាន​យូ​រហើយ ពុំ​ដែល​ឃើញ​មាន​សមត្ថកិច្ច​ណា​បាន​ចុះ​ធ្វើការ​បង្ក្រាប​ឡើយ ហើយ​មិន​ត្រឹមតែ​លេងល្បែង​ភ្នាល់​ដាក់​លុយ ច្រើន​សន្ធឹកសន្ធាប់​ប៉ុណ្ណឹង​ទេ ទីតាំង​ខាងលើ ក៏​បាន​បង្ក​ការ​រំខាន​ដល់​អ្នក​រស់​នៅ​ជិតខាង ពី​សំឡេង ហ៊ោ​កញ្ជ្រៀវ​ឈ្នះ​ចាញ់ និង ខៀវ ក្រហម ដែល​ហ៊ោ​ចេញពី​ហាង​កាហ្វេ បង្កប់​ល្បែងស៊ីសង​នេះ ផងដែរ។

យោង​តាម​សមត្ថកិច្ច​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្ន​ង​ការដ្ឋាន​នគរបាល ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ថា​៖ ជា​លទ្ធ​ផល​បឋម នៃ​ការ​បង្ក្រាប ទីតាំង​បើក​ល្បែង​ជល់ មាន​តាម​អន​ឡាញ ខាងលើ នេះ​គឺ​ឃាត់ខ្លួន​បាន​ចំនួន​១៧​នាក់ និង​ម៉ូតូ​ចំនួន ២១​គ្រឿង​។​ ក្រុម​អ្នក​ញៀន​ល្បែង និង​មធ្យោបាយ ទាំងអស់​បាន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន នគរបាល​ខេត្ត​កាល​ពី​រសៀល​ថ្ងៃ​ទី​០២ ដើម្បី​កសាង​សំណុំរឿង​។

ដោយឡែក ព័ត៌មាន​ដែល​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០​នេះ ការ​ឃាត់​ខ្លួន​អ្នក​ញៀន ល្បែង​ពិតប្រាកដ គឺ​មានតែ​ចំនួន​១០​នាក់​ទេ ក្នុង​នោះ​ម្នាក់​ជា​ម្ចាស់ផ្ទះ​ឈ្មោះ ជុំ ថ អាយុៈ​៣៨ ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ពន្លៃ ឃុំ​ពន្លៃ ស្រុក​បរិបូរ​ណ៌។ ចំណែក​៧​នាក់​អ្នក​ផ្សេងទៀត គ្រាន់តែ​ជា​អ្នក​ចូលទៅ​ផឹក​កាហ្វេ​ធម្មតា​ប៉ុណ្ណោះ។ ចំពោះ​អ្នក​ដែល​ញៀន​ល្បែង​ពិតប្រាកដ​ចំនួន​៩​នាក់ និង​ម្ចាស់ផ្ទះ​១​នាក់ និង​វត្ថុតាង ត្រូវ​បាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង ថា​នឹង​បញ្ជូន​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​​០៣ នេះ​ហើយ​៕

ម្ចាស់ផ្ទះ

អត្ថបទ៖ ឈៀង ថា​រិ​ទ្ទ

សូមចុចអាន៖ ​លួច​កាច់​សោ ក ម៉ូតូ​ខ្មែរ​ដូចគ្នា ពី​ស្រុក​ថៃ មក​ជាប់​អន្ទាក់​នៅ​ខេត្ត​បាត់ដំបង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២២ នាទីutes មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៥១ នាទីutes មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការ​រាជធានី ៖ បុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ សមត្ថកិច្ច​ត្រៀម​កម្លាំង​ជាង​២ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល៖ជាពេទ្យ ត្រូវដណ្ដើមជីវិតអ្នកជំងឺពីមាត់មច្ចុរាជឱ្យបាន មិនថាថ្ងៃឬយប់ ថ្ងៃសម្រាក ឬវេលាណាទេ

ចងការប្រាក់
សន្តិសុខសង្គម១៣ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១២ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម