ទឹកជំនន់​បាន​បំផ្លាញ​ផ្លូវ​អស់​២៩​ខ្សែ​ នៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ទឹកជំនន់​បាន​បំផ្លាញ​ផ្លូវ​អស់​២៩​ខ្សែ​ នៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​

Published

on

ផ្លូវ​ប្រមាណ​ជា​២៩​ខ្សែ​ នៅ​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ បាន​ទទួល​រង​ការខូចខាត​ក្រោយពី​ទឹកជំនន់​បាន​ជន់​លិច​តំបន់​មួយចំនួន​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ពិសេស​នៅ​តំបន់​ជាយក្រុង ដោយផ្លូវ​ខ្លះ ទទួលរង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​និង​ផ្លូវ​ខ្លះ​ទៀត​ទទួលរង​ការខូចខាត​ជា​មធ្យម។​​

នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​សាំ ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី​០៣​ ខែ​វិច្ឆិកា​ឆ្នាំនេះ​។ លោក​សាំ ពិសិដ្ឋ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា​ ក្រោយពី​ទឹកជំនន់​បាន​វាយលុក​មក​លើ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ធ្វើ​ឲ្យ​ផ្លូវ​ចំនួន​២៩​ខ្សែ​បាន​ទទួលរង​ការខូចខាត ក្នុង​នោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ បាន​ធ្វើ​ការជួសជុល​ដាក់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ខ្លះ​ហើយ ដូចជា​ផ្លូវជាតិ​លេខ ២ ផ្លូវជាតិ​លេខ ៣ ផ្លូវ​ព្រៃ​ស និង​ផ្លូវ​លេខ ២០A ចាប់ពី​រង្វង់​មូល​កួរស្រូវ ខណ្ឌ​ដង្កោ ដល់​ស្រុក​កណ្តាលស្ទឹង ដែល​ទទួលរង​ការខូចខាត​ធ្ងន់ធ្ងរ​ដោយ​ទឹកជំនន់ ត្រូវ​បាន​ជួសជុល​រួច និង​ដាក់​ឲ្យ​ចរាចរ​ជា​បណ្ដោះអាសន្ន​។ ផ្លូវ​លេខ ២១៧ ចាប់ពី​ស្ពាន​ព្រែក​ជ្រៃ ដល់​រង្វង់​មូល​កួរស្រូវ បាន​ដាក់​ឲ្យ​ចរាចរ​ចំពោះ​រថយន្ត​ទេសចរ ត្រីចក្រយានយន្ត និង​ទោចក្រយានយន្ត លើកលែង​រថយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់​។

លោក​បន្ត​ថា ចំពោះ​ផ្លូវជាតិ​លេខ ៤ បាន​និង​កំពុង​ជួសជុល និង​ដាក់​ឲ្យ​ចរាចរ​យានយន្ត​គ្រប់​ប្រភេទ ឯ​ទំនប់​ស្ទឹង​ព្រែក​ត្នោត​ក្នុង​សង្កាត់​ស្ពានថ្ម ក៏​បាន​និង​កំពុង​ជួសជុល និង​អាច​ធ្វើ​ចរាចរ​ជា​ធម្មតា​ឡើងវិញ​ផង​ដែរ​។ ក្រៅពីនេះ​សួនច្បារ​ប្រវែង​ប្រមាណ​ជា​៣​គីឡូម៉ែត្រ​ ក៏បាន​ទទួលរង​ការខូចខាត​ដោយ​ទឹកជំនន់​ ដែល​សួនច្បារ​ទាំងនេះ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ បាន​និង​កំពុង​ធ្វើការ​ជួស​ជុល​ឡើងវិញ​ផង​ដែរ​៕​

អត្ថបទ៖ ស្រីរ័ត្ន

សូមចុចអាន៖ ​បង​ប្អូន​អាច​ធ្វើ​ដំណើរ លើ​កំណាត់​ផ្លូវជាតិ​លេខ ៤១ បាន​វិញ​ហើយ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ5 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ5 hours ago

ក្មេងទំនើងមួយក្រុម​ ខឹង​ស៊ីផ្លេ​សុំផ្លូវ យក​ដុំថ្មគប់បែក​កញ្ចក់​ឡាន​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ព័ត៌មានជាតិ6 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ6 hours ago

ព្រឹកស្អែក​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន

ព័ត៌មានជាតិ7 hours ago

ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ ៖ ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​តែង​គិតគូរ​ផ្តល់​ការ​ បណ្តុះបណ្តាល​ចំណេះដឹង​ និង​ជំនាញ​ដល់​នគរបាល​នារី

ព័ត៌មានពេញនិយម