ព័ត៌មានជាតិ
កាត់ទោសអតីតឧកញ៉ា ហូរ ចំរើន ថ្ងៃ០៦វិច្ឆិការឿង « រំលោភលើទំនុកចិត្ត »
តាមកម្មវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ០៦វិច្ឆិកា ឆ្នាំ២០២០ ខាងមុខ តុលាការនឹងកាត់ទោស អតីតឧកញ៉ា ហូរ ចំរើន ពាក់ព័ន្ធសំណុំរឿង « រំលោភលើទំនុកចិត្ត » ។
សវនាការនេះដឹកនាំដោយលោកចៅក្រម ពេជ្រ វិជ្ជាធរ អនុប្រធានសាលាដំបូង និងលោក សេង ហៀង ជាតំណាងអយ្យការ និងមេធាវីការពារជនត្រូវចោទហូរ ចំរើន ចំនួន៩រូប។ ចំណែកដើមបណ្ដឹងរដ្ឋប្បវេណី គឺលោក KIM YUNGIL ជនជាតិកូរ៉េ។ ចំពោះអង្គហេតុនៃរឿងក្ដី « រំលោភទំនុកចិត្ត » នឹងបង្ហាញនៅថ្ងៃសវនាការ។

សូមរំលឹកថា អតីតឧកញ៉ា ហូរ ចំរើន ត្រូវបាននគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ ពាក់ព័ន្ធករណីបាញ់បោះជិត ១០គ្រាប់គំរាម ក្រុមគ្រួសារ ផ្អើលសមត្ថកិច្ចមូលដ្ឋាន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨នៅចំណុច ផ្ទះវីឡាមួយកន្លែង ស្ថិតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សំណុំរឿងបាញ់បោះនេះ តុលាការបានផ្ដន្ទាទោសលោកហូរ ចំរើន ដាក់ពន្ធនាគារ១៨ខែ ។ ទន្ទឹមនេះ ក៏មានក្រុមហ៊ុនចិននិងកូរ៉េ ចំនួន៣ទៀត បានដាក់ពាក្យប្ដឹងមកតុលាការ ពាក់ព័ន្ធនិងបទល្មើស រំលោភលើទំនុកចិត្ត បទឆបោក ដែលមានទឹកប្រាក់ច្រើនរយលានដុល្លារ ហើយរឿងខ្លះតុលាការបានកាត់ទោសរួចហើយ និងរឿងខ្លះ តុលាការមិនទាន់កាត់ទោសទេ ហើយកាលពីពេលថ្មីៗនេះ តុលាការកំពូលបានសម្រេចអោយជនជាប់ចោទ ហូរ ចំរើន នៅក្រៅឃុំបាត់ហើយ៕
អត្ថបទ៖ មករា
សូមចុចអាន៖ គ្រោះថ្នាក់ចរាចរនៅទីក្រុងបាងកក ស្លាប់ពលករខ្មែរម្នាក់ និងរបួសធ្ងន់ម្នាក់

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក